សេដ្ឋកិច្ចពិភពលោក

តើសេដ្ឋកិច្ចពិភពលោកអាចយកឈ្នះសម្ពាធពាណិជ្ជកម្មអន្តរជាតិបានដែរឬទេនៅឆ្នាំ២០២៥នេះ?


អង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) ដែលមាន៣៨ប្រទេសជាសមាជិក និងដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស ប្រទេសបារាំងបានព្យាករថា កំណើនសេដ្ឋកិច្ចពិភពលោកសម្រាប់ឆ្នាំ២០២៥ នឹងបន្តធ្លាក់ចុះដោយសារបញ្ហាប្រឈមធំៗមួយចំនួនរួមមានភាពតានតឹងផ្នែកពាណិជ្ជកម្មដូចជាបញ្ហាពន្ធគយបដិការរបស់សហរដ្ឋអាម៉េរិកជាដើម និងអតិផរណាខ្ពស់ដែលមិនងាយនឹងធ្លាក់ចុះ ព្រមទាំងការរឹតបន្តឹងលក្ខខណ្ឌនៃការផ្ដល់ឥណទាន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Euro News។
សេដ្ឋកិច្ចពិភពលោក
ដោយ

អង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) ដែលមានមូលដ្ឋាននៅប្រទេសបារាំងបានព្យារថា សេដ្ឋកិច្ចពិភពលោកទំនងជាបន្តប្រឈមនឹងភាពមិនប្រាកដប្រជាកាន់តែខ្លាំងនៅក្នុងឆ្នាំ២០២៥ នេះ ដោយកំណើនសេដ្ឋកិច្ចពិភពលោកនឹងបន្តធ្លាក់ចុះដោយសារតែភាពតានតឹងផ្នែកពាណិជ្ជកម្ម អតិផរណាហក់ឡើងខ្ពស់ និងការរឹតបន្តឹងលក្ខខណ្ឌផ្ដល់ឥណទានជាដើម។

អង្គការអន្តរជាតិមួយនេះបានគូសបញ្ជាក់ថា កង្វល់ចម្បងមួយ គឺការកើនឡើងសម្ពាធពីពន្ធគយបដិការរបស់សហរដ្ឋអាម៉េរិក ដែលកំពុងបង្កធ្វើឱ្យមានភាពមិនប្រាកដប្រជាកាន់តែខ្លាំងឡើងសម្រាប់អាជីវកម្មនានា និងអតិថិជនជាអ្នកប្រើប្រាស់។ ទំនុកចិត្តក្នុងទីផ្សារកំពុងធ្លាក់ចុះ ហើយអតិផរណានៅតែមានកម្រិតខ្ពស់ដែលកត្តាទាំងអស់នេះបានបន្ថែមសម្ពាធមកលើកំណើនសេដ្ឋកិច្ចពិភពលោក។

ដោយផ្អែកលើស្ថានការណ៍ដូចបានរៀបរាប់ខាងលើ អង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ចបានព្យារថា កំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់ពិភពលោកនឹងធ្លាក់ចុះពីរង្វង់៣,៣%ក្នុងឆ្នាំ២០២៤ មកនៅត្រឹមរង្វង់២,៩%នៅឆ្នាំ២០២៥ នេះ ហើយក៏ធ្លាក់ចុះទាបជាងការព្យាករមុននេះក្នុងរង្វង់៣,១%ផងដែរ។ អង្គការនេះបានព្យាករទៀតថា កំណើនផលិតផលក្នុងស្រុកសរុបរបស់ពិភពលោកនឹងបន្តរក្សាបានក្នុងរង្វង់២,៩%ដដែលសម្រាប់ឆ្នាំ២០២៦។

អង្គការនេះបានព្យាករថា ប្រទេសដូចជាអ៊ីតាលី ន័រវែស បារាំង ម៉ិកស៊ិក និង

អាល្លឺម៉ង់ ទំនងជាសម្រេចបានកំណើនសេដ្ឋកិច្ចតិចតួចបំផុតនៅឆ្នាំ២០២៥ នេះ ខណៈដែលប្រទេសកូស្តារីកា ដាណឺម៉ាក អៀរឡង់ ប៉ូឡូញ និងអ៊ីស្រាអែល ទំនងជានឹងសម្រេចបានកំណើនខ្លាំងបំផុត៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


តើកត្តាចម្បងអ្វីជួយឱ្យម៉ាឡេស៊ីប្រជែងយកឈ្នះថៃ ក្លាយជាជើងឯកគោលដៅទេសចរណ៍ទាក់ទាញបំផុតប្រចាំអាស៊ាន?

គ្រាន់តែនៅក្នុងត្រីមាសទី១ ដើមឆ្នាំ២០២៥ នេះ ប្រទេសម៉ាឡេស៊ី ទទួលបានភ្ញៀវទេសចរបរទេសរហូតដល់ទៅជាង១០លាននាក់ឯណោះ ដោយជែងឈ្នះប្រទេសថៃ ក្លាយជាជ…

តើប្រទេសធំៗណាខ្លះដែលរងផលប៉ះពាល់ដោយសារការដំឡើងពន្ធទ្វេដងលើដែកថែប និងអាលុយមីញ៉ូមរបស់អាម៉េរិក?

ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានសម្រេចដំឡើងពន្ធគយលើការនាំចូលដែកថែប និងអាលុយមីញ៉ូមពីបរទេសទ្វេដងរហូតដល់៥០% ដែលនឹងចូលជាធរមាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ