វិស័យ ពាណិជ្ជកម្ម

មូលនិធិរូបិយវត្ថុអន្តរជាតិ ព្រមានថា ភាពមិនច្បាស់លាស់នៃពាណិជ្ជកម្មកំពុងគំរាមកំហែងដល់កំណើនសេដ្ឋកិច្ចពិភពលោក


មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្រមានថា សេដ្ឋកិច្ចពិភពលោកនឹងបន្តធ្លាក់ចុះ និងងាយបង្កជាវិបត្តិ ដោយសារតែភាពមិនច្បាស់លាស់នៃការដោះដូរពាណិជ្ជកម្មពិភពលោកនៅតែបន្តកើតមាន បើទោះជាវាកំពុងបង្ហាញពីភាពរឹងមាំខ្លះៗចំពោះពន្ធរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិកយ៉ាងណាក៏ដោយ។ កត្តានេះបានជំរុញឱ្យមូលនិធិ IMF កាត់បន្ថយការព្យាករសម្រាប់កំណើនសេដ្ឋកិច្ចសកលមកនៅត្រឹម៣%នៅឆ្នាំ២០២៥ នេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Edge។
វិស័យ ពាណិជ្ជកម្ម
ដោយ

មូលនិធិរូបិយវត្ថុអន្តរជាតិ បានបន្ទាបការព្យាករកំណើនសេដ្ឋសកលពី៣,៣% នៅឆ្នាំ២០២៤ មកនៅត្រឹម៣% នៅឆ្នាំ២០២៥ ដោយសារវិធានការពន្ធបដិការរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក កំពុងគំរាមកំហែងដល់ការដោះដូរពាណិជ្ជកម្មនៅលើពិភពលោក។ តែយ៉ាងណាការព្យាករនេះមានភាពល្អប្រសើរជាងការព្យាករកាលពីខែមេសា កន្លងទៅបន្តិច ក្រោយស្ថាប័ននេះមើលឃើញពីកំណើននៃការដោះដូរពាណិជ្ជកម្មនៅមុនថ្ងៃឱសានវាទនៃការអនុវត្តពន្ធបដិការរបស់អាម៉េរិកមកដល់។

ប្រធានផ្នែកសេដ្ឋកិច្ចរបស់មូលនិធិ IMF លោក ព្យែរ អូលីវើ ហ្គោរីនឆា (Pierre-Olivier Gourinchas) បានប្រាប់អ្នកយកព័ត៌មានថា ទោះបីការដោះដូរពាណិជ្ជកម្មពិភពលោកមានដំណើរការល្អប្រសើរជាងការភ័យខ្លាចក៏ពិតមែន ប៉ុន្តែស្ថាននៃការធ្វើពាណិជ្ជកម្មបច្ចុប្បន្ននៅតែស្ថិតក្នុងភាពមិនច្បាស់លាស់នៅឡើយ ដែលបញ្ហានេះវានឹងគំរាមកំហែងដល់កំណើនសេដ្ឋកិច្ចសកលនៅឆ្នាំនេះ។ ការវាយតម្លៃបែបនេះ គឺដោយផ្អែកលើការរាំងស្ទះលើការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយនឹងអាម៉េរិក ភាពមិនច្បាស់លាស់នៃការវិនិយោគ ភាពតានតឹងភូមិសាស្ត្រនយោបាយ បំណុលសាធារណៈខ្ពស់ និងសម្ពាធអតិផរណារបស់សហរដ្ឋអាម៉េរិកចេះតែកើនឡើង។ យ៉ាងណាមិញ មូលនិធិរូបិយវត្ថុអន្តរជាតិ បានព្រមានថា កំណើនសេដ្ឋកិច្ចពិភពលោកនឹងថយចុះដោយសារតែការផ្លាស់ប្ដូរប្រព័ន្ធពាណិជ្ជកម្ម។

ការធ្វើបច្ចុប្បន្នភាពសម្រាប់កំណើនសេដ្ឋកិច្ចពិភពលោកនៅឆ្នាំ២០២៥ ធ្វើឡើងក្រោមលក្ខខណ្ឌហិរញ្ញវត្ថុល្អប្រសើរមួយចំនួនរួមមានតម្លៃប្រាក់ដុល្លារធ្លាក់ចុះ អត្រាពន្ធជាមធ្យមរបស់អាម៉េរិក មានកម្រិតទាបជាងកាលប្រកាសដំបូងនៅខែមេសា និងការបង្កើនការនាំចូលនៅត្រីមាសទីមួយឆ្នាំនេះនៅមុនឱសានវាទនៃការអនុវត្តពន្ធបដិការរបស់អាម៉េរិកចូលមកដល់៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


ថៃ បានប៉ាន់ប្រមាណជាបឋមថា ខ្លួនបានរងការខាតបង់ជាង៣០០លានដុល្លារក្នុងការប្រយុទ្ធ៥ថ្ងៃជាមួយកម្ពុជា

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ កាលពីថ្ងៃទី២៩ ខែកក្កដា បានប៉ាន់ប្រមាណជាបឋមថា សង្គ្រាមរយៈពេល៥ថ្ងៃជាមួយកម្ពុជា បានធ្វើឱ្យថៃ ខាតបង់ក្នុងទំហំប្រមា…

លោក ដូណាល់ ត្រាំ អះអាងថា ឥណ្ឌា អាចរងនឹងគំនាបពន្ធពី២០%ទៅ២៥%

មកទល់ពេលនេះ ការដាក់គំនាបពន្ធរបស់អាម៉េរិកលើប្រទេសឥណ្ឌា នៅមិនទាន់មានភាពច្បាស់លាស់នៅឡើយទេ តែប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានអ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ