ក្រុមអ្នកជំនាញសេដ្ឋកិច្ចបានអះអាងថា សង្គ្រាមអ៊ីរ៉ង់ កំពុងបង្កើនសម្ពាធតម្លៃនៅទូទាំងតំបន់អាស៊ាន ហើយជាក់ស្ដែងសន្ទស្សន៍ផលិតកម្មរបស់ឥណ្ឌូនេស៊ី បានធ្លាក់ចុះយ៉ាងខ្លាំងមកនៅត្រឹម៥០% ខណៈដែលសន្ទស្សន៍ផលិតកម្មរបស់វៀតណាម បានធ្លាក់ចុះពីជាង៥៤% មកនៅត្រឹមជាង៥១%។ ទន្ទឹមនេះ សន្ទស្សន៍ផលិតកម្មរបស់ប្រទេសថៃ បានកើនឡើងដល់ជាង៥៤% ដែលបង្ហាញពីតម្រូវការរឹងមាំ និងកំណើនជាបន្តបន្ទាប់។ ទោះជាយ៉ាងណា ក្នុងនាមជាអ្នកនាំចូលថាមពល ថៃ នៅតែងាយរងគ្រោះ ប្រសិនបើវិបត្តិនៅតែបន្ត ខណៈដែលសន្ទស្សន៍ផលិតកម្មរបស់ម៉ាឡេស៊ីបានកើនឡើងជិត៥១% ដោយត្រលប់ទៅរកកំណើនបន្តិចបន្តួចវិញ។
ប្រទេសៗផ្សេងទៀតនៅអាស៊ី រួមមាន កូរ៉េខាងត្បូង សន្ទស្សន៍ផលិតកម្មបានកើនឡើងដល់ជាងង៥២% ជាមួយទិន្នផល និងការបញ្ជាទិញកាន់តែរឹងមាំ ខណៈដែលសន្ទស្សន៍ផលិតកម្មរបស់ប្រទេសជប៉ុន បានធ្លាក់ចុះមកនៅត្រឹមជាង៥១% ដោយសារថ្លៃដើមកើនឡើង ដែលធ្វើឱ្យទំនុកចិត្តអាជីវកម្មចុះខ្សោយ។ ជារួមខណៈដែលប្រទេសភាគច្រើននៅតែបន្តសម្រេចបានកំណើន សង្គ្រាមអ៊ីរ៉ង់កំពុងចាប់ផ្តើមធ្វើឱ្យសន្ទុះថយចុះ បង្កើនថ្លៃដើម និងរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់នៅទូទាំងអាស៊ី៕
ដោយ: តែម សុខុម