Advertisement
Advertisement
Advertisement
សង្គ្រាមពាណិជ្ជកម្ម

ជម្លោះពាណិជ្ជកម្មរវាងអាមេរិក និងចិនឈានដល់ការសម្រេចដំណាក់កាលដំបូង


បណ្តាប្រជាជនទូទាំងសកលលោក ទាំងអ្នកសេដ្ឋកិច្ច ទាំងអ្នកនយោបាយ ដែលបានទន្ទឹងរង់ចាំមើល លទ្ធផលនៃកិច្ចចរចាពាណិជ្ជកម្មរវាង មហាអំណាចសេដ្ឋកិច្ចទាំង ២ គឺអាមេរិក និងចិន នៅពេលនេះ បានដឹងលទ្ធផលជាបឋមហើយ គឺថា គ្មានការដំឡើងពន្ធលើ ទំនិញរាប់ពាន់លានដុល្លារអាមេរិក នៅថ្ងៃទី ១៥ ខែធ្នូ នេះ ដូចការគំរាមគ្នានោះឡើយ មានតែការសម្របសម្រួលគ្នាមកវិញ តាមរយៈការបន្ធូរបន្ថយពន្ធ និងកិច្ចសន្យាទិញទំនិញបន្ថែម។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មានអន្តរជាតិធំៗជាច្រើននៅថ្ងៃនេះ។
ទីបំផុត សង្គ្រាមពាណិជ្ជកម្ម អាមេរិក និងចិន នឹងមានកិច្ចព្រមព្រៀងពាណិជ្ជកម្ម នៅខែក្រោយនេះហើយ! (រូបភាព៖ SCMP)
ដោយ
Advertisement

បើតាម​ភាគីអាមេរិក លោក រ៉ូបឺត ឡៃធីសឺ ដែលជា​តំណាង​ចរចាពាណិជ្ជកម្ម​អាមេរិក បានគូសបញ្ជាក់ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដំណាក់កាល​ដំបូង​រវាងអាមេរិក និងចិន គឺបានបញ្ចប់​ទាំងស្រុងហើយ រង់ចាំតែ​ការបកប្រែ និងកែសម្រួល​តាមក្រោយ​ប៉ុណ្ណោះ។

តែយ៉ាងណាមិញ លោក មិនទាន់អាច​បញ្ជាក់បានទេពី កាលបរិច្ឆេទ​នៃការចុះហត្ថលេខា​លើ កិច្ចព្រមព្រៀងនេះ ដោយគ្រាន់តែ​ពន្យល់ថា អាមេរិក យល់ព្រម​បន្ធូរបន្ថយ​ពន្ធដែលដំឡើង​ស្រាប់លើ​ទំនិញចិន និងពន្យារ​ពេលដំឡើង​ពន្ធថ្មី​លើទំនិញ​របស់​ចិន ជាការដោះដូរ​នឹង ការយល់ព្រម​របស់​ភាគីចិន ដែលសម្រេច​ទិញ​ទំនិញ​កសិកម្ម ឧស្សាហកម្ម និងថាមពល​មកពី អាមេរិក ដែលមាន​តម្លៃជាង ៥០ពាន់លាន​ដុល្លារ​អាមេរិក នៅក្នុងរយៈពេល ២ឆ្នាំខាងមុខ។

លោក រ៉ូបឺត គូសបញ្ជាក់​បន្ថែមថា ជាចុងក្រោយ​បង្អស់ ថ្នាក់ដឹកនាំចិន ជាអ្នកសម្រេច​លើ កិច្ចព្រមព្រៀងនេះ ហើយលទ្ធផល​ក៏អាចនឹង​មិនដូចការ​រំពឹងទុក​ផងដែរ ហើយយ៉ាងណា កិច្ចព្រមព្រៀង​មួយនេះ ក៏មិនអាចដោះស្រាយ​បញ្ហាទាំងអស់​បានដែរ ដោយសារតែ​ភាពខុសគ្នា​នៃ ទម្រង់សេដ្ឋកិច្ច​នៃប្រទេសទាំងពីរ។

ដោយឡែក រដ្ឋាភិបាល​ទីក្រុងប៉េកាំង បានសម្រេច​ពន្យារពេល​ដំឡើង​ពន្ធលើ ទំនិញអាមេរិក ដូចជា រថយន្ត និងគ្រឿងបង្គុំ ដែលចិន បានគំរាម កាលពីពេល​មុនដូចគ្នាដែរ។

សូមបញ្ជាក់ដែរថា ក្រសួងហិរញ្ញវត្ថុចិន បានបញ្ជាក់ថា ចិន បានយល់ព្រម​មួយផ្នែកតូចតែ​ប៉ុណ្ណោះ ជាមួយនឹង​អាមេរិក ដែលមាន​ការដក ការគំរាម​ដំឡើង​ពន្ធ និងការជជែក​គ្នាពី ច្បាប់លើកម្មសិទ្ធិ​បញ្ញា​ប៉ុណ្ណោះ លទ្ធផលប្រែប្រួល​យ៉ាងណា រង់ចាំដល់ថ្ងៃ​ដែលមហា​អំណាច​ទាំងពីរ ចុះហត្ថលេខា​សម្រេច៕

Advertisement
© 2020 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សហព័ន្ធស្រូវអង្ករកម្ពុជា បន្តមហិច្ឆតា​នាំចេញអង្ករឲ្យបាន ១លានតោននៅត្រឹមឆ្នាំ២០២២ តើទៅរួចដែរទេ?

ព័ត៌មាន
សហព័ន្ធស្រូវអង្ករកម្ពុជាបានលើកឡើងសារជាថ្មីថា បើទោះបីឆ្នាំនេះកម្ពុជាជួបឧបសគ្គដោយសារតែសហគមន៍អឺរ៉ុបដាក់សម្ពាធ និងការប្រកួតប្រជែងតម្លៃជាមួ...

នាយក​រដ្ឋមន្រ្តី​សុំ​ឱ្យ​មន្ទីរពេទ្យ កុំ​ដណ្តើម​អ្នក​ជំងឺ​គ្នា

ព័ត៌មាន
នាយករដ្ឋមន្រ្តី សម្តេច ហ៊ុន សែន នៅថ្ងៃ​ចន្ទ ទី១៦ ខែ​ធ្នូ​នេះ បាន​សុំ​ឱ្យ​មន្ទីរ​ពេទ្យ​ឯកជន​ទាំងអស់ កុំ​ដណ្តើម​អ្នក​ជំងឺ​ពី​គ្នា​ទៅ​វិញ​...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ