អត្ថបទ​ក្រុមហ៊ុន

កាន់តែងាយស្រួល​សម្រាប់​វិនិយោគិនបរទេស​ដើម្បី​ក្លាយ​ជាម្ចាស់​កម្មសិទ្ធិ​លំនៅដ្ឋាន​នៃ​គម្រោង ភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ


ទោះបីជា​វិបត្តិកូវីដ១៩​នៅបន្ត​រហូត​មក​ដល់​បច្ចុប្បន្ន​ក៏ដោយ យើងសង្កេតឃើញថាកម្ពុជានៅតែមានសក្តានុពលសេដ្ឋកិច្ចទាក់ទាញចំណាប់អារម្មណ៍ក្រុមហ៊ុនអភិវឌ្ឍន៍ និង វិនិយោគិនអន្តរជាតិជាច្រើនមកកាន់កម្ពុជាដោយសារតែកម្ពុជាជាទីផ្សារថ្មីដែលអាចទទួលបានផលចំណេញច្រើនពីការវិនិយោគលើវិស័យអចលនទ្រព្យ ។
កាន់តែងាយស្រួល​សម្រាប់​វិនិយោគិនបរទេស​ដើម្បី​ក្លាយ​ជាម្ចាស់​កម្មសិទ្ធិ​លំនៅដ្ឋាន​នៃ​គម្រោង ភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ
ដោយ

យ៉ាងណាមិញក្នុងរយៈពេល១ទសវត្សរ៍ចុងក្រោយនេះ បើប្រៀបធៀបជាមួយនឹងប្រទេសជិតខាងនៅក្នុងតំបន់អាស៊ាន កម្ពុជាត្រូវបានគេមើលឃើញថាជាទីផ្សារអចលនទ្រព្យសក្តានុពលថ្មីជាងគេមួយនៅតំបន់អាស៊ីអាគ្នេយ៍ ។

ស្របពេលដែលវិស័យអចលនទ្រព្យកំពុងមានសន្ទុះកើនឡើងនេះដែរ ក្រុមហ៊ុន ដាប់ប៊ែលយូប៊ី ស្ព័ត វីលេច ឯ.ក  ដែលជាបុត្រសម្ព័ន្ឋក្រុមហ៊ុន វើលដ៏ប្រ៊ីដគ្រុប ដែលជាអ្នកអភិវឌ្ឍ និង ជាក្រុមហ៊ុនសាងសង់លំនៅដ្ឋានដែលមានកេរ្តិ៍ឈ្មោះបោះសំឡេងល្បីល្បាញក្នុងវិស័យអចលនទ្រព្យជាង៣០ឆ្នាំមកហើយបានកំពុងតែសាងសង់នូវគម្រោងថ្មីមួយគឺ “គម្រោង ភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ” ដែលជាគម្រោងអភិវឌ្ឍន៍អគារពាណិជ្ជកម្មដ៏ធំស្កឹមស្កៃទំនើបដំបូងគេបង្អស់មួយនៅក្នុងទីក្រុងនាគសម្តេចតេជោសែន ភាគខាងជើងរាជធានីភ្នំពេញ។ គម្រោង“ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ” ដ៏ធំចម្លែកប្លែកគេថ្មីមួយនេះដែរ នឹងធ្វើការសាងសង់សម្រាប់ការប្រកួតកីឡាប្រជាជាតិអាស៊ីអាគ្នេយ៍ និង អាស៊ានប៉ារ៉ាហ្គេម ក្នុងឆ្នាំ២០២៣ ដែលនឹងប្រារព្ធធ្វើឡើងនៅលើទឹកដីអច្ឆរិយៈ នៃព្រះរាជាណាចក្រកម្ពុជានាពេលខាងមុខនេះ។

ដោយឡែកនាពេលថ្មីៗនេះ ដើម្បីសម្រួលដល់វិនិយោគិនបរទេសដែលមានបំណងចង់វិនិយោគជាមួយគម្រោង “ភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ” ក្រុមហ៊ុន ដាប់ប៊ែលយូប៊ី ស្ព័ត វីលេច បានសហការជាមួយនឹងក្រុមហ៊ុន ប៊ី.អាយ.ស៊ី.ត្រាស ឯ.ក ដែល​ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ប៊ី.អាយ.ស៊ី គ្រុប ដែលមាន​លោក យឹម លក្ខណ៍ ជាប្រធាន​ក្រុមប្រឹក្សាភិបាល ដែល​ជាគ្រឹះស្ថានស្របច្បាប់ទទួលបានអាជ្ញាប័ណ្ណពីគណៈកម្មការមូលបត្រកម្ពុជាតាំងពីឆ្នាំ២០១៨ ដោយមានឯកទេសជាចម្បងក្នុងគោលបំណងផ្តល់នូវសេវាកម្មកម្រិតខ្ពស់លើការគ្រប់គ្រង និងធានាទទួលខុសត្រូវលើកម្មសិទ្ធិដីធ្លី ឬ អចលនទ្រព្យជំនួសអោយជនបរទេសដែលមានបំណងចង់វិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជា។

យើងសង្ឃឹមយ៉ាងមុតមាំថា ភាពជាដៃគូនេះ នឹងជួយផ្តល់លក្ខខណ្ឌកាន់តែងាយស្រួលមួយកម្រិតទៀតសម្រាប់វិនិយោគិនបរទេស ដែលមានបំណងចង់វិនិយោគ ឬ ក្លាយជាម្ចាស់កម្មសិទ្ធលំនៅដ្ឋាននៃគម្រោង ភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ។

ទំនងអាសយដ្ឋាន៖ ការិយាល័យលក់ អគារ The Bridge SOHO វិថីរដ្ឋសភា សង្កាត់ទន្លេបាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ 

ទំនាក់ទំនងប្រឹក្សាយោបល់ជាមួយនឹងក្រុមការងារផ្នែកលក់តាមរយៈ 085 611 147 / 087 611 147៕




អត្ថបទបន្ទាប់


មាន​ អេស៊ីលីដាម៉ូបាល ក្នុង​ទូរសព្ទដៃ ប្រៀបដូចមានធនាគារ​ក្នុងដៃរបស់អ្នក !

ព័ត៌មាន
អេស៊ីលីដាម៉ូបាល ជាកម្មវិធី​ធនាគារ​នៅលើ​ទូរសព្ទ​ដៃរបស់ធនាគារ អេស៊ីលីដា ដែលជា​ធនាគារ​ពាណិជ្ជ​ដ៏ចំណាស់​និងធំជាងគេបំផុត​នៅកម្ពុជា ។ …

ជ្រូកកណ្តុរកំពុងមានតម្រូវការខ្ពស់នៅឆ្នាំនេះ ខណៈការចិញ្ចឹមពិបាក និងមានចំនួនតិចតួច

ព័ត៌មាន
ជ្រូកកណ្ដុរ ដែលជាសត្វជ្រូកមួយប្រភេទ ដែលច្រើនចិញ្ចឹមដោយជនជាតិដើមភាគតិចនៅក្នុងខេត្តមណ្ឌលគិរី បច្ចុប្បន្ន កំពុងមានហាងឆេងទីផ្សារកាន់តែខ្ពស់នៅឆ្ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ