អត្ថបទក្រុមហ៊ុន

រកឯណាបានខុនដូប្រណីត បំពាក់គ្រឿងសង្ហារឹមហើយស្រាប់ មានត្រឹម១០% អាចចូលនៅបានភ្លាម


ដើម្បីចូលរួមអបអរសាទរ ពិធីបុណ្យណូអែល និងឆ្លងឆ្នាំសកល ខាងមុខនេះ ក្រុមហ៊ុនអ័រគីដេ មានការផ្តល់ជូនយ៉ាងពិសេសសម្រាប់អតិថិជនដែលកំពុងស្វែងរកកន្លែងស្នាក់នៅប្រកបដោយផាសុខភាព នឹងមានទីតាំងនៅទីប្រជុំជន និងក្បែរព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដែលបំពាក់ជូននូវសម្ភារៈ និងគ្រឿងសង្ហារឹមគ្រប់ប្រភេទរួចជាស្រេច (Fully Furnished) ដោយក្នុងនោះលោកអ្នកមានត្រឹមតែ១០% តែប៉ុណ្ណោះ លោកអ្នកនឹងក្លាយទៅជាម្ចាស់ខុនដូដ៏ប្រណីត និងអាចចូលស្នាក់នៅបានភ្លាមៗ។
មានត្រឹម១០% អាចចូលនៅបានភ្លាម ជាមួយខុនដូបំពាក់គ្រឿងសង្ហារឹមហើយស្រាប់

ខុនដូអ័រគីដេ ដឹរ៉ូយ៉ាល់ ដែលមានទីតាំងនៅតាមបណ្តោយផ្លូវ២០០៤ (ផ្លូវម៉ៃដា) ជាប់សាលាអន្តរជាតិណតប្រ៊ីត រួមមានចំនួន ៦អគារ (Tower A-B-C-D-E-F) និងមានជាប្រភេទយូនីត Studio បន្ទប់គេង១ បន្ទប់គេង២ បន្ទប់គេង៣ ពេលនេះបានបញ្ចប់ការសាងសង់អគារ A ហើយកំពុងមានអតិថិជនជាច្រើនចូលមកស្នាក់នៅ។

ជាមួយនឹងការស្នាក់នៅខុនដូអ័រគីដេ លោកអ្នក នឹងអាចរីករាយជាមួយកន្លែងកម្សាន្តរហូតដល់ទៅជាង​ ១០០ កន្លែងរួមមាន៖ អាងហែលទឹកទំហំជាង​១ហិចតា, កន្លែងសម្រាប់ស្រូបខ្យល់បរិសុទ្ធ, កន្លែងសម្រាប់រត់ហាត់ប្រាណ, កន្លែងផ្សងព្រេង, កន្លែងសមាធិ, កន្លែងជួបជុំមិត្តភក្តិជជែកលេងកម្សាន្ត និងញុំអាហារ, កន្លែងដែលពោរពេញទៅដោយធម្មជាតិបៃតង, កន្លែងហែលទឹកសម្រាប់កុមារ, កន្លែងក្មេងលេង និង កន្លែងហាត់ប្រាណខ្នាតអន្តរជាតិដែលមានឧបករណ៍ដ៏ទំនើប និងទាន់សម័យ បន្ទប់ស្ទីម-សោណា និងកន្លែងផ្សេងៗទៀតជាច្រើន។

សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចទៅសាកសួរនៅការិយាល័យលក់ ដែលមានទីតាំងនៅតាមបណ្តោយផ្លូវ២០០៤ (ផ្លូវម៉ៃដា) ជាប់សាលាអន្តរជាតិណតប្រ៊ីត និងទល់មុខសាលាអន្តរជាតិ ស៊ី-អាយ-អេ ឬទំនាក់ទំនងមកកាន់លេខទូរស័ព្ទ    098 73 3333 – 095 277​​ 277 – 085 388 388 – 076 879 9999 ឬហ្វេសប៊ុកផេកhttps://www.facebook.com/orkide.development

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារអភិវឌ្ឍន៍អាស៊ី៖ កម្មករវៀតណាម ៩០% ដែលបាត់បង់ការងារ មិនបានបន្តស្វែងរកការងារថ្មីទេ

ព័ត៌មាន
ការសិក្សាមួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ីបានរកឃើញថា ជនជាតិវៀតណាម ៩០ ភាគរយដែលបាត់បង់ការងារធ្វើនៅក្នុងត្រីមាសទី ៣ ឆ្នាំនេះ ពួកគេមិនបានបន្ត…

ការិយាល័យឥណទានកម្ពុជា (ស៊ីប៊ីស៊ី) ប្រកាសចូលរួមគិតជាសាច់ប្រាក់សរុបចំនួន១លានដុល្លារដើម្បីជំរុញបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា

ព័ត៌មាន
ស៊ីប៊ីស៊ីបានប្រកាសពីផែនការយុទ្ធសាស្ត្ររយៈពេលប្រាំឆ្នាំរបស់ខ្លួន ជាមួយនឹងការប្តេជ្ញាចិត្តចូលរួម សរុបជាសាច់ប្រាក់ចំនួន១លានដុល្លារ ដើម្បីធ្វើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ