ទ្រព្យសម្បត្តិ

តើហេតុអ្វីបានជារដ្ឋាភិបាលម៉ាឡេស៊ី មិនព្រមចែកទ្រព្យសម្បត្តិជាមរតកជិត១៥ពាន់លានដុល្លារទៅឱ្យអ្នកទទួលមរតក?


ទ្រព្យសម្បត្តិមរតកតមានទំហំជិត១៥ពាន់លានដុល្លារ ដែលអ្នកស្លាប់បានបន្សល់ទុកសម្រាប់អ្នកទទួលមរតកនោះ កំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលម៉ាឡេស៊ី នៅឡើយ ដោយមិនទាន់ចែកចាយទៅឱ្យអ្នកដែលត្រូវទទួលមរតកទាំងនេះទេ ដោយសារតែការខ្វះខាតផែនការ និងបណ្ដាំមរតក។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន VnExpress។
ទ្រព្យសម្បត្តិ
ដោយ

អង្គភាពរដ្ឋាភិបាលម៉ាឡេស៊ី កំពុងគ្រប់គ្រងទ្រព្យសម្បតិ្តមរតកសរុបប្រមាណជិត១៥ពាន់លានដុល្លារ ដែលបន្សល់ទុកពីអ្នកស្លាប់ ដោយមិនបានប្រគល់ឱ្យសាច់ញាតិ ឬអ្នកដែលត្រូវទទួលបានមរតកទាំងនេះនៅឡើយទេ។

លោក អះម៉ាត់ ហ្វេហ្សាល់ ស៊ូឡៃម៉េន ខាន់ (Ahmad Feizal Sulaiman Khan) នាយកគ្រប់គ្រងក្រុមហ៊ុនមួយនៅម៉ាឡេស៊ី បាននិយាយថា ទ្រព្យសម្បត្តិនេះ អាចប្រមូលបានក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ដែលបណ្តាលឱ្យមានការខាតបង់សម្រាប់គ្រួសារដែលត្រូវទទួលបានមរតក និងប្រទេសជាតិ។

លោក យូជៀន យ៉ាំង (Eugene Yeong) មេធាវី និងជាស្ថាបនិកនៃសមាគម Yeong and Associates ដែលផ្តល់សេវាកម្មគ្រប់គ្រងអចលនទ្រព្យបានប្រាប់កាសែត South China Morning Post ថា ប្រសិនបើគ្មានការទាមទារមរតកពីរដ្ឋាភិបាលក្នុងរយៈពេល១៥ឆ្នាំទេ មរតកនេះនឹងត្រូវផ្ទេរចូលក្នុងគណនីចំណូលរដ្ឋាភិបាលដែលនឹងក្លាយជាទ្រព្រសម្បត្តិរបស់ជាតិ។

ការគ្រប់គ្រងមរតករបស់រដ្ឋាភិបាល ម៉ាឡេស៊ីនេះ ក៏បានធ្វើឱ្យប៉ះពាល់ដល់ដំណើរការសេដ្ឋកិច្ចផងដែរ ដោយសារទ្រព្យសម្បត្តិដែលមិនបានទាមទារនេះ នៅតែជាប់គាំងធ្វើឱ្យរាំងស្ទះដល់ការប្រើប្រាស់មរតកទាំងនេះ ដូចជាការរារាំងដល់ការអភិវឌ្ឍដីធ្លី ដែលជាអចលនទ្រព្យមរតកជាដើម។

មូលហេតុចម្បងនៅពីក្រោយបញ្ហានេះ គឺដោយសារកង្វះការរៀបចំផែនការក្នុងការផ្ទេរមរតកទៅឱ្យសាច់ញាតិរបស់មរតកបុគ្គល ឬអ្នកស្លាប់ទៅហើយដោយសារម្ចាស់ដើមរបស់មរតកនេះគ្មានផែនការ ឬការរៀបចំបណ្ដាំមរតកទុកនៅមុនពេលពួកគេទទួលមរណភាព។

បើតាមអ្នកជំនាញបានឱ្យដឹងថា ប្រពៃណីវប្បធម៌ និងអបិយជំនឿជុំវិញការស្លាប់បានធ្វើឱ្យប្រជាជនម៉ាឡេស៊ីជាច្រើនស្ទាក់ស្ទើរក្នុងការពិភាក្សាអំពីផែនការបែងចែកអចលនទ្រព្យ ឬការសរសេរបណ្ដាំមរតកទុកសម្រាប់សាច់ញាតិរបស់ពួកគេ៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


លោក អេឡិន ម៉ាស ដាក់ឱសានវាទការងារថ្មីមួយ ដែលកំពុងបង្កឱ្យមានភាពច្របូកច្របល់សម្រាប់បុគ្គលិករដ្ឋាភិបាលសហព័ន្ធ

បុគ្គលិកសហព័ន្ធកំពុងប្រឈមមុខនឹងភាពមិនច្បាស់លាស់ថ្មីមួយពីអនាគតរបស់ពួកគេ បន្ទាប់ពីលោក Elon Musk បានដាក់ឱកាសម្ដងទៀតដល់ពួកគេក្នុងការរៀបច…

តើកម្ពុជា បានរៀបចំផែនការមុនប៉ុន្មានឆ្នាំ ដើម្បីត្រៀមចាកចេញពីប្រទេសមានការអភិវឌ្ឍតិចតួច?

បើគ្មានការប្រែប្រួលទេ កម្ពុជានឹងចាកចេញពីប្រទេសមានការអភិវឌ្ឍតិចតួច (LDC) ទៅជាប្រទេសកំពុងអភិវឌ្ឍនៅឆ្នាំ២០២៩ និងក្លាយជាប្រទេសមានចំណូលមធ្យមក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ