សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា

សមាគមមីក្រូហិរញ្ញវត្ថុ ចាប់ដៃសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ក្នុងវិស័យកសិកម្មនិងហិរញ្ញវត្ថុ


សមាគមមីក្រូហិរញ្ញវត្ថុ (CMA) និងសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា (CACA) បានចុះអនុស្សរណៈយោគយល់គ្នា នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធអនឡាញ។ គោលបំណងសំខាន់ ក្នុងការចុះអនុស្សរណៈរវាងសមាគមមីក្រូហិរញ្ញវត្ថុ និងសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា គឺដើម្បីលើកកម្ពស់ ការទទួលបានសេវាហិរញ្ញវត្ថុ ចំណេះដឹងហិរញ្ញវត្ថុ និងកិច្ចសហប្រតិបត្តិការរវាងវិស័យកសិកម្ម និងមីក្រូហិរញ្ញវត្ថុ។
ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ ក៏មានអមផងដែរនូវវេទិកាពិភាក្សា ស្តីពី«ការទទួលបានសេវាហិរញ្ញវត្ថុសម្រាប់វិស័យកសិកម្ម» ដែលបានលើកឡើង ពីបញ្ហាប្រឈមរបស់កសិករ ឬសហគមន៍កសិកម្ម ក្នុងការទទួលបានសេវាហិរញ្ញវត្ថុ។

នាឱកាសចុះអនុស្សរណៈនេះដែរ លោក គា បូរាណ ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានគូសបញ្ជាក់ថា អនុស្សរណៈនៃការយោគយល់គ្នានេះ មានគោលបំណងលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ និងកិច្ចសហប្រតិបត្តិការនៃស្ថានប័នទាំងពីរ តាមរយៈការបញ្ច្រៀបចំណេះដឹងហិរញ្ញវត្ថុ ដល់សមាជិកសហគមន៍ ការសិក្សាស្រាវជ្រាវ ការអនុវត្តគម្រោងរួមគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ក្នុងវិស័យទាំងពីរ និងដើម្បីជម្រុញអោយមានការទទួលបានសេវាហិរញ្ញវត្ថុ ប្រកបដោយការទទួលខុសត្រូវ និងនិរន្តរភាព។ 

វិស័យកសិកម្ម ជាវិស័យដ៏មានសក្តានុពល និងដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រ ដល់កំណើនសេដ្ឋកិច្ចជាតិ ហើយវិស័យនេះបាននិងកំពុង មានការវិវត្តយ៉ាងខ្លាំងពីការធ្វើកសិកម្មបែបប្រពៃណី ទៅជាការធ្វើកសិកម្មតាមបែបទំនើប ឬកសិឧស្សាហកម្ម ដែលផ្ដោតសំខាន់លើការនាំចេញ។ ឯកឧត្តម រ័ត្ន សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យ នៃធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា គិតត្រឹមខែសីហា ឆ្នាំ២០២១ នេះ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុបានផ្តល់ឥណទានទៅវិស័យកសិកម្ម មានចំនួន ១៧,០ ទ្រីលានរៀល សមមូលនឹង ៤,២ ប៊ីលានដុល្លារអាមេរិក។ លោក សុវណ្ណនរៈ បានបន្តទៀតថា ការផ្លាស់ប្តូរនេះ ទាមទារជាចាំបាច់ នូវធនធានមនុស្ស និងបច្ចេកទេសថ្មីៗ ហើយជាពិសេស ស្ថិតនៅក្នុងបរិបទនៃការរីករាលដាលជាសកល នៃជំងឺកូវីដ-១៩ ដែលការទទួលបានសេវាហិរញ្ញវត្ថុសម្រាប់ វិស័យកសិកម្ម គឺជាកម្លាំងចលករមួយយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ផលិតកម្មរបស់កសិករ សហគមន៍កសិកម្ម និងអ្នកផ្គត់ផ្គង់ ក្នុងការស្តារ និងលើកកម្ពស់សេដ្ឋកិច្ចជាតិ។

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា គឺជាសមាគមវិជ្ជាជីវៈមិនរកប្រាកចំណេញ មានគោលដៅ ធានាឱ្យ បាននូវសេវាហិរញ្ញវត្ថុផ្លូវការ ប្រកបដោយភាពសម្បូរបែប ទាន់ពេលវេលា តាមរយៈប្រព័ន្ធហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព។ ដោយឡែក សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា មានសមាជិកចំនួន១១៥ រួមមាន៖ គ្រឹស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើចំនួន៦, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើចំនួន៧០, ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុចំនួន១២,គ្រឹះស្ថានឥណទានជនបទចំនួន២៣ និងធនាគារចំនួន៤ ផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើអ្នកជំនាញ យល់ឃើញបែបណាជុំវិញគម្រោងបើកច្រកព្រំដែនថ្មីបន្ថែមទៀតរវាងកម្ពុជា-ថៃ ?

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រាប់ ខេមបូណូមីសថា ភាគីកម្ពុជានិងថៃបានឯកភាពគ្នាលើចំណុចជាច្រើនក្នុងការបើកច្រកព្រំដែនថ្មីស្ទ…

ក្រុងប៉េកាំង៖ ការធ្វើសមយុទ្ធនៅក្បែរកោះតៃវ៉ាន់ “គ្រាន់តែជាសកម្មភាពដើម្បីការពារសន្តិភាពនិងស្ថិរភាព»ប៉ុណ្ណោះ

ព័ត៌មាន
ភាពតានតឹងរវាងចិន ជាមួយនឹងកោះតៃវ៉ាន់ ឃើញថា ការិយាល័យកិច្ចការកោះតៃវ៉ាន់របស់ចិន បាននិយាយនៅថ្ងៃពុធនេះថា សមយុទ្ធយោធាចិនដែលធ្វើនៅក្បែរក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ