ជប៉ុន-វ៉ាក់សាំងកូវីដ១៩

ជប៉ុនបញ្ជូនវ៉ាក់សាំង១លានដូសទៅឲ្យវៀតណាម និងគ្រោងបញ្ជូនទៅឲ្យប្រទេសអាស៊ានផ្សេងទៀត


មន្ត្រីជាន់ខ្ពស់របស់ជប៉ុនបានបញ្ជាក់អះអាងថា ប្រទេសជប៉ុននឹងបញ្ជូនវ៉ាក់សាំង១លានដូសទៅឲ្យវៀតណាម នៅថ្ងៃទី ១៦ខែមិថុនា គឺនៅថ្ងៃនេះតែម្ដង ហើយក្រៅពីវៀតណាមជប៉ុនក៏មានផែនការនឹងផ្ដល់វ៉ាក់សាំងទៅឲ្យប្រទេសអាស៊ានមួយចំនួនទៀតផងដែរ។ ការផ្ដល់វ៉ាក់សាំងពីសំណាក់ប្រទេសជប៉ុននេះ គឺនៅចំពេលដែលវៀតណាមកំពុងតែស្វែងរកការពន្លឿនការបញ្ជាទិញវ៉ាក់សាំង ដើម្បីចាក់ជូនពលរដ្ឋរបស់ខ្លួន ចំពេលដែលមានការរាតត្បាតកូវីដ-១៩កំពុងផ្ទុះរាលដាលកាន់តែខ្លាំងឡើងៗនៅក្នុងប្រទេសជប៉ុននេះ។ នេះបើតាមការរាយការណ៍មួយសារភ្នាក់ងារព័ត៌មាន Reuters ។
រូបតំណាង៖ វ៉ាក់សាំង AstraZeneca ដែលផលិតនៅជប៉ុន
ដោយ

រដ្ឋមន្ត្រី​ក្រសួងការបរទេស​ជប៉ុន​លោក ម៉ូ​តេ​ជី (Motegi) បាន​អះអាង​ថា វ៉ាក់សាំង AstraZeneca ដែល​ផលិត​នៅ​ក្នុង​ប្រទេស​ជប៉ុន​នឹង​ដឹក​ទៅ​ដល់​វៀតណាម​នៅ​ក្នុង​ថ្ងៃ​ទី ១៦ ខែមិថុនា គឺ​ចំ​ថ្ងៃនេះ​តែ​ម្ដង ដោយ​មាន​ចំនួន​១​លាន​ដូ​ស​។

វៀតណាម​ត្រូវ​បាន​គេ​ដឹង​ថា មាន​ប្រជាជន​សរុប​ប្រហែល ៩៨​លាន​នាក់ ហើយ​បច្ចុប្បន្ន​ប្រទេស​នេះ កំពុង​មាន​អ្នក​ឆ្លង​កូ​វី​ដ​-១៩ សរុប​ជាង​១​ម៉ឺន​នាក់​ហើយ និង ស្លាប់ ៥៨​នាក់ ខណៈ​ដែល​បច្ចុប្បន្ន​ប្រទេស​ជិតខាង​កម្ពុ​ជាមួយ​នេះ ក៏​កំពុង​ប្រយុទ្ធ​ទប់ស្កាត់​យ៉ាង​សកម្ម​ជាមួយនឹង​កូ​វី​ដ​-១៩​រាតត្បាត​នេះ​ផង​ដែរ​។

រដ្ឋមន្ត្រី​ក្រសួងការបរទេស​ជប៉ុន បាន​បញ្ជាក់​ទៀត​ថា ជប៉ុន​ក៏​កំពុង​ពិចារណា​នឹង​បរិច្ចាគ​វ៉ាក់សាំង​កូ​វី​ដ​-១៩​បន្ថែម​ទៀត ទៅ​កាន់​វៀតណាម និង​កោះ​តៃវ៉ាន់ ហើយ​ក៏​មាន​ផែនការ​ស្រ​ដៀង​គ្នា​នេះ ដើម្បី​បញ្ជូន​វ៉ាក់សាំង​ទៅ​កាន់​ប្រទេស​ឥណ្ឌូ​នេ​ស៊ី ម៉ា​ឡេ​ស៊ី ហ្វី​លី​ពី​ន និង ប្រទេស​ថៃ​ផង​ដែរ ចាប់ពី​ដើមខែ​កក្កដា ខាង​មុខ​នេះ​តទៅ​។

កាលពីដើម​ខែមិថុនា​នេះ កោះ​តៃវ៉ាន់ ទើប​ទទួល​បាន​វ៉ាក់សាំង​កូ​វី​ដ​-១៩ ប្រភេទ AstraZeneca ជាង​១​លាន​២​សែន​ដូ​ស ពី​ប្រទេស​ជប៉ុន ខណៈ​ដែល​កោះ​តៃវ៉ាន់​កំពុង​ប្រឈម​នឹង​ការ​ឆ្លង​រីក​រាលដាល​ខ្លាំង​នៃ​មេរោគ​កូ​វី​ដ​។

បើ​តាម​ផែនការ ជប៉ុន​សន្យា​ផ្ដល់​ថវិកា​១​ពាន់​លាន​ដុល្លារ និង វ៉ាក់សាំង​កូ​វី​ដ​-១៩ ចំនួន ៣០​លាន​ដូ​ស សម្រាប់​យន្ដការ​កូ​វ៉ា​ក់​នៃ​អង្គការ​សុខភាព​ពិភពលោក​នឹង​ផ្ដល់​វ៉ាក់សាំង​ទៅ​កាន់​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដែល​មាន​តម្រូវការ​។ ប៉ុន្ដែ ការ​បញ្ជូន​វ៉ាក់សាំង​ទៅ​កាន់​វៀតណាម និង​កោះ​តៃវ៉ាន់ និង បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ី​ផ្សេង​ទៀត គឺ​ធ្វើ​ឡើង​នៅ​ក្រៅ​យន្ដការ​កូ​វ៉ា​ក់​ប៉ុណ្ណោះ ខណៈ​ដែល​រដ្ឋមន្ត្រី​ការ​ប្រទេស​ជប៉ុន អះអាង​ថា ការ​ធ្វើ​ដូច្នេះ គឺ​ដើម្បី​ព​ន្លឿ​ន​ការ​ចែកចាយ​វ៉ាក់សាំង​ទៅ​កាន់​ប្រទេស​កំពុង​មាន​តម្រូវការ​ខ្លាំង​។

ប្រទេស​ជប៉ុន​កាលពី​ខែ​មុន​ទើបតែ​អនុម័ត​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង AstraZeneca ហើយ​ក៏​បាន​ចុះ​កិច្ចសន្យា​ទិញ​វ៉ាក់សាំង​១២០​លាន​ដូ​ស​បន្ថែម​ទៀត​ពី​ក្រៅប្រទេស​ផង​ដែរ​។ ប៉ុន្ដែ ជប៉ុន​មិន​ទាន់​មាន​ផែនការ​នឹង​ប្រើប្រាស់​វ៉ាក់សាំង AstraZeneca​នេះ សម្រាប់​ចាក់​ជូន​ពលរដ្ឋ​របស់​ខ្លួន​នៅឡើយ​ទេ​៕

© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចូ បៃឌិនហោះទៅជួបសម្ព័ន្ធមិត្តអង្គការ NATO ពិភាក្សាវិធីទប់ទល់ចិន និងរុស្សី ក្រោយចប់កិច្ចប្រជុំ G7

ព័ត៌មាន
លោក ចូ បៃឌិន ហោះទៅជួបសម្ព័ន្ធមិត្តអង្គការ NATO ដើម្បីពិភាក្សារកវិធីទប់ទល់ចិន និង រុស្សី។ ក្រោយបិទបញ្ចប់ជំនួបកំពូលក្រុមប្រទេសឧស្សាហកម្មជ...

ទីបំផុត Thai Airways អាចបន្តដង្ហើមអាជីវកម្មរស់ឡើងវិញហើយ

ព័ត៌មាន
នៅទីបំផុតក្រុមហ៊ុនអាកាសចរណ៍Thai Airways អាចបន្តដង្ហើមរស់ឡើងវិញហើយបន្ទាប់ពីទទួលបានការយល់ព្រមពីតុលាការក្ស័យធនរបស់ថៃលើផែនការរៀបចំរច...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ