ក្រសួងមុខងារសាធារណៈ-យធនាគារ អេស៊ីលីដា

ក្រសួងមុខងារសាធារណៈ ផ្ដល់សិទ្ធិឲ្យធនាគារ អេស៊ីលីដា បោះពុម្ព និងផ្តល់អត្តសញ្ញាណបណ្ណមន្ត្រីរាជការស៊ីវិលប្រភេទថ្មីនេះ


ធនាគារ អេស៊ីលីដា ភីអិលស៊ី «ធនាគារ អេស៊ីលីដា» ជាធនាគារពាណិជ្ជទីមួយ ដែលបានបោះផ្សាយមូលបត្រកម្មសិទ្ធិជាសាធារណៈនៅកម្ពុជា បានប្រកាសជាផ្លូវការនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២នេះ ចូលរួមក្នុងកម្មវិធីដាក់ឱ្យប្រើប្រាស់អត្តសញ្ញាណបណ្ណមន្ត្រីរាជការស៊ីវិល ដែលបានចាត់ចែងរៀបចំដោយក្រសួងមុខងារសាធារណៈ និងសហការចូលរួមដោយធនាគារដៃគូចំនួន៣ផ្សេងទៀត។
ក្រសួងមុខងារសាធារណៈ ផ្ដល់សិទ្ធិឲ្យធនាគារ អេស៊ីលីដា បោះពុម្ព និងផ្តល់អត្តសញ្ញាណបណ្ណមន្ត្រីរាជការស៊ីវិលប្រភេទថ្មីនេះ

ព្រឹត្តិការណ៍នេះ បានសបញ្ជាក់ពីវឌ្ឍនភាព នៃកំណែទម្រង់រដ្ឋបាលសាធារណៈ ក្នុងការចូលរួមអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថល រួមចំណែកដល់ការអភិវឌ្ឍរីកចម្រើនឥតឈប់ឈររបស់សង្គមជាតិ។ ក្រសួងមុខងារសាធារណៈ បានអនុញ្ញាតឱ្យធនាគារ អេស៊ីលីដា បោះពុម្ព និងផ្តល់អត្តសញ្ញាណបណ្ណមន្ត្រីរាជការស៊ីវិលប្រភេទថ្មីនេះ ជូនដល់មន្ត្រីរាជការ សម្រាប់ប្រើប្រាស់ជាបណ្ណសម្គាល់ខ្លួនផ្លូវការផង និងជាបណ្ណអេធីអឹម (ATM) សម្រាប់បើកប្រាក់បៀវត្សពីធនាគារ និងអាចប្រើប្រាស់សម្រាប់ មុខងារផ្សេងទៀតទៅតាមការវិវឌ្ឍនៃបច្ចេកវិទ្យាព័ត៌មានទៀតផងដែរ។

លោកស្រីបណ្ឌិត សូ ផនណារី អនុប្រធាននាយកប្រតិបត្តិជាន់ខ្ពស់ និងជាគណៈប្រធាននាយិកាប្រតិបត្តិប្រតិបត្តិការ ធនាគារ អេស៊ីលីដា បានមានប្រសាសន៍ថា ធនាគារ អេស៊ីលីដា បានបោះពុម្ពអត្តសញ្ញាណប័ណ្ណ មន្រ្តីរាជការស៊ីវិលទម្រង់ថ្មីនេះ គឺផ្អែកលើការវិវត្តជឿនលឿននៃបច្ចេកវិទ្យា ស្របតាមប្រក្រតីភាពថ្មីនៃបរិបទកូវីដ-១៩ ដោយបានរៀបចំបោះពុម្ពជាប្រភេទស្មាតកាត (Smart Card) ដែលអនុញ្ញាតឱ្យមន្ត្រីរាជការស៊ីវិល អាចប្រើប្រាស់សេវាប្រតិបត្តិការហិរញ្ញវត្ថុបានយ៉ាងងាយស្រួល នៅគ្រប់ពេលវេលា ប្រកបដោយសុវត្ថិភាពខ្ពស់ ជាពិសេសមន្រ្តីរាជការស៊ីវិលទូទាំងប្រទេស នឹងទទួលបានប័ណ្ណនេះដោយឥតគិតថ្លៃ។

លោកស្រីបណ្ឌិត សូ ផនណារី អនុប្រធាននាយកប្រតិបត្តិជាន់ខ្ពស់ និងជាគណៈប្រធាននាយិកាប្រតិបត្តិប្រតិបត្តិការ ធនាគារ អេស៊ីលីដា

លោកស្រីបណ្ឌិត បានជម្រាបជូនទៀតថា ដើម្បីបំពេញតម្រូវការជូនមន្ត្រីរាជការស៊ីវិល អតិថិជន និងសាធារណជន ស្របតាមយុទ្ធសាស្រ្តឌីជីថល ព្រមទាំងពង្រីកវិសាលភាព និងគាំទ្រការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា សេវាហិរញ្ញវត្ថុឱ្យកាន់តែទូលំទូលាយ និងងាយស្រួល ធនាគារ អេស៊ីលីដា បាននិងកំពុងពង្រីកបណ្តាញប្រតិបត្តិការ ចំនួន ២៦៤សាខា និងសេវាកម្មធនាគារស្វ័យប្រវត្តិ ចំនួន ១២០ទីតាំង ដោយបំពាក់ម៉ាស៊ីនអេធីអឹមសរុបជាង ១.១២៤គ្រឿង ម៉ាស៊ីនឆូតកាតសរុបជាង ៤.១៤៦គ្រឿង និងអេស៊ីលីដាម៉ូបាល ដែលមានអ្នកប្រើប្រាស់ជាង ២,៦៤លាននាក់ ព្រមទាំងដៃគូអាជីវកម្ម សរុបជាង១៩០.០០០ នៅពាសពេញផ្ទៃប្រទេស គិតត្រឹមដំណាច់ខែវិច្ឆិកា ឆ្នាំ២០២២។

លោកស្រីបណ្ឌិត សូ ផនណារី បញ្ជាក់បន្ថែមទៀតថា ការដាក់ឱ្យប្រើប្រាស់អត្តសញ្ញាណបណ្ណមន្ត្រីរាជការស៊ីវិលថ្មីនេះ សញ្ជាក់ឱ្យឃើញថា វិស័យសារធារណៈ និងវិស័យឯកជនមានទំនាក់ទំនងគ្នាយ៉ាងស្អិតរមួត គាំទ្រគ្នាទៅវិញទៅមក មិនអាចកាត់ផ្តាច់ពីគ្នាបានឡើយ ជាងនេះទៅទៀត ជាលទ្ធផលបង្ហាញឱ្យឃើញថា វិស័យសាធារណៈ និងវិស័យឯកជន ជាពិសេស ប្រទេសកម្ពុជាទាំងមូល មានការរីកចម្រើន ជឿនលឿន ដោយប្រើប្រាស់បច្ចេកវិទ្យាទាន់សម័យ ដូចប្រទេសជឿនលឿនមួយចំនួន នៅក្នុងតំបន់ និងក្នុងពិភពលោក។

សូមបញ្ជាក់ថា អត្តសញ្ញាណប័ណ្ណមន្រ្តីរាជការស៊ីវិលទម្រង់ថ្មីនេះ មានភ្ជាប់និមិត្តសញ្ញា CSS (Cambodian Shared Switch) ដែលជាប័ណ្ណអេធីអឹម សម្រាប់បម្រើមន្រ្តីរាជការស៊ីវិល ក្នុងការទូទាត់ទំនិញ-សេវាកម្មតាមម៉ាស៊ីនឆូតកាត និងតាមអនឡាញ ជាមួយដៃគូអាជីវកម្មដែលប្រើប្រាស់ប្រព័ន្ធទូទាត់ជាមួយធនាគារ អេស៊ីលីដា។ ម៉្យាងវិញទៀត អាចធ្វើការដាក់ប្រាក់ បញ្ចូលទឹកប្រាក់ក្នុងទូរស័ព្ទដៃ និងអាចបង្កើតប័ណ្ណនិមិ្មតតាមអេធីអឹមធនាគារ អេស៊ីលីដា ព្រមទាំងអាចដកប្រាក់ និងផ្ទេរប្រាក់តាមម៉ាស៊ីនអេធីអឹមនៅគ្រប់ធនាគារ ឬស្ថាប័នហិរញ្ញវត្ថុនានា បានគ្រប់ពេលវេលា (២៤ម៉ោងក្នុងមួយថ្ងៃ និង៧ថ្ងៃក្នុងមួយសប្តាហ៍) យ៉ាងងាយស្រួល ប្រកបដោយសុវត្ថិភាពខ្ពស់បំផុត តាមតម្រូវការប្រើប្រាស់ប្រចាំថ្ងៃ៕




អត្ថបទបន្ទាប់


ក្រុមហ៊ុន Smart Axiata ប្រគល់វិញ្ញាណបនប័ត្រដល់និស្សិតបញ្ចប់ការសិក្សាក្នុងកម្មវិធីអាហារូបករណ៍ SmartEdu

ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជា បានប្រារព្ធពិធីប្រគល់វិញ្ញាណបនប័ត្រ (Graduation Ceremony) ដល់និស្…

អេមហួស កំពូលកីឡាករ ធឿន ធារ៉ាទទួលប្រាក់ឧបត្ថម្ភ១០លានរៀលពីក្រុមហ៊ុន ខេ អិន អិន

ធឿន ធារ៉ាត្រូវបានក្រុមហ៊ុន ខេអិនអិន ខេមបូឌា ដែលជាក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងចក្រ ឈានមុខគេក្នុងប្រទេសកម្ពុជា បានឧបត្ថម្ភថវិការរហូតដល់ទៅ១០លាន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ