ពិធីបើកបិទព្រឹត្តិការណ៍ប៉ារ៉ាហ្គេមនឹងធ្វើដូចស៊ីហ្គេម

សម្តេច ហ៊ុន សែន អះអាងថា ពិធីបើកបិទព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម នឹងធ្វើឲ្យដូចព្រឹត្តិការណ៍ស៊ីហ្គេម


នៅសល់តែ៨ថ្ងៃទៀតប៉ុណ្ណោះព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនឹងឈានចូលមកដល់។ យ៉ាងណាមិញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានអះអាងថា ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមនឹងរៀបចំពិបីបើក និងពិធីបិទឲ្យដូចទៅនឹងពិធិបើកបិទព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ដែលទើបបញ្ចប់កាលពីពេលថ្មីៗដែរ ដើម្បីជាការលើកទឹកចិត្តដល់អត្តពលិកមានពិការភាពរបស់កម្ពុជា ក៏ដូចជាបង្ហាញពីភាពអស្ចារ្យដល់ប្រតិភូកីឡាមកពីប្រទេសក្នុងតំបន់ ដែលចូលរួមព្រឹត្តិការណ៍នេះ។
ពិធីបើកបិទព្រឹត្តិការណ៍ប៉ារ៉ាហ្គេមនឹងធ្វើដូចស៊ីហ្គេម

ក្នុងនាមប្រធានគណៈកម្មាធិការជាតិ​ប៉ារ៉ាឡាំពិកកម្ពុជា សម្តេចតេជោ ស្នើឲ្យប្រជាពលរដ្ឋចូលរួមលើកទឹកចិត្តអត្តពលិកមានពីការភាពរបស់កម្ពុជាឲ្យបានច្រើនកុះករ ដើម្បីផ្តល់កម្លាំងចិត្តដល់ពួកគេក្នុងការប្រជែងដណ្តើមមេដាយជូនជាតិមាតុភូមិ។

នាពិធីជួបសំណេះសំណាល​ជាមួយកម្មករកម្មការិនីជិត២ម៉ឺននាក់នៅរោងចក្រ ម៉ាវ៉ល ហ្កាមិន ក្នុងតំបន់ សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញសម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានអះអាងថា កម្ពុជានឹងរៀបចំពិធីបើកបិទព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ឲ្យដូច​នឹងការរៀបចំពិធីបើកបិទព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលទើបបិទបញ្ចប់ដោយជោគជ័យ​កាលពីថ្ងៃទី១៧ ខែឧសភា កន្លងទៅដែរ។ បើតាមការគូសបញ្ជាក់របស់ សម្តេចតេជោ ការធ្វើបែបនេះ គឺដើម្បីជាការលើកទឹកចិត្តដល់អត្តពលិកមានពិការភាពរបស់កម្ពុជា ក៏ដូចជាបង្ហាញភាពអស្ចារ្យដល់ប្រតិភូកីឡាមកពីប្រទេសក្នុងតំបន់អាស៊ាន រួមទាំងទីម័រខាងកើត។

ជាមួយគ្នានេះសម្តេចតេជោ ហ៊ុន​ សែន ក្នុងនាមជាប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាស្នើឲ្យប្រជាពលរដ្ឋចូលរួមគាំទ្រ និងទស្សនាព្រឹត្តិការណ៍នេះឲ្យបានច្រើនកុះករ ដើម្បីផ្តល់ជាកម្លាំងចិត្តដល់អត្តពលិកកម្ពុជាក្នុងការប្រជែងមេដាយជូនជាតិមាតុភូមិ។ យ៉ាងណាមិញប្រមុខរាជរដ្ឋាភិបាលបានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រី និងអត្តពលិកមានពិការភាពរបស់កម្ពុជានៅរសៀលថ្ងៃទី២៦ ខែឧសភា នេះ ដើម្បីលើកទឹកចិត្តពួកគេមុនការប្រកួតឈានមកដល់ក្នុងរយៈពេលមួយសប្តាហ៍ខាងមុខនេះ។

ជាមួយគ្នានេះឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាតាមរយៈហ្វេសប៊ុករបស់ខ្លួនបានលើកឡើងថា ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមក្រៅពីប្រកួតឈ្នះចាញ់ក្នុងក្របខណ្ឌកីឡា វាក៏ជាឱកាសធ្វើឱ្យអត្តពលិកដែលមានពិការភាព មានអារម្មណ៍ថា ពួកគេធម្មតាដូចគេដូចឯង និងជាឱកាសសម្រាប់ពួកគេក្នុងការបង្ហាញសមត្ថភាព។ សម្រាប់ឯកឧត្តម ហ៊ុន ម៉ានី អត្តពលិកមានពិការភាពត្រូវការគាំទ្រ និងការលើកទឹកចិត្តពីមហាជន។ ទន្ទឹមនឹងនេះឯកឧត្តមស្នើប្រជាពលរដ្ឋចូលរួមផ្តល់កម្លាំងដល់កីឡាករ កីឡាករិនី ជាអត្តពលិកកម្ពុជាក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាអាស៊ានប៉ារាហ្គេម លើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះឲ្យបានច្រើនកុះករ។

គួរបញ្ជក់ថា ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាជាម្ចាស់ផ្ទះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣-៩ ខែមិថុនា ឆ្នាំ២០២៣ ដោយមានប្រភេទកីឡាចូលរួមចំនួន១៣ប្រភេទរួមមានអត្តពលកម្ម, ប៊ូស្យា, វាយសី, បាល់ទាត់ ម្ខាង៧នាក់, អុកចក្រត្រង្គ, យូដូ, បាល់ទះអង្គុយ, បាល់បោះអង្គុយលើរទេះ, លើកទម្ងន់, បាល់ទាត់ ម្ខាង៥នាក់, ហែលទឹក, វាយកូនឃ្លីលើតុ និងបាល់គប់ ម្ខាង៣នាក់៕




អត្ថបទបន្ទាប់


រាជរដ្ឋាភិបាលកម្ពុជាបន្តលើកកម្ពស់ធុរកិច្ចក្រៅប្រព័ន្ធ តាមរយៈអនុវត្តគោលការណ៍លុបការបង់ភាស៊ី និងការបង់ថ្លៃផ្សេងៗ

ព័ត៌មាន
នៅក្នុងប្រទេសកម្ពុជា សកម្មភាពធុរកិច្ចក្រៅប្រព័ន្ធ មានចំនួនច្រើនដែលភាគច្រើនជាបុគ្គលស្វ័យនិយោជន៍ និងអង្គភាពសេដ្ឋកិច្ចធុនមីក្រូ ដែលមានក្នុងវិស័យ…

វៀតណាមប្រាប់ឲ្យនាវាចិនចាកចេញពីតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួនក្នុងសមុទ្រចិនខាងត្បូងជាបន្ទាន់

ព័ត៌មាន
ប្រទេសវៀតណាមនៅថ្ងៃព្រហស្បតិ៍ ២៥ ឧសភា បានចោទប្រកាន់កប៉ាល់ស្រាវជ្រាវរបស់ចិនមួយគ្រឿង និងនាវាអមដំណើរផ្សេងៗទៀតថា បានរំលោភលើអធិបតេយ្យភាពនៃដែ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ