វិស័យសេដ្ឋកិច្ច

ទំហំប្រតិបត្តិការបរធនបាលកិច្ច បានកើនដល់ជាង១៥០០លានដុល្លារ គិតមកទល់ពេលនេះ


ថ្នាក់ដឹកនាំនិយ័តករបរធនបាលកិច្ច បានអះអាងថា ទោះបីជាបរធនបាលកិច្ចជាវិស័យថ្មីមួយនៅកម្ពុជា តែវិស័យនេះ បានរីកចម្រើនយ៉ាងឆាប់រហ័ស និងបានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចជាតិ។ តួយ៉ាង ទាំងការចុះបញ្ជី និងទំហំប្រតិបត្តិការនៅក្នុងវិស័យនេះសុទ្ធតែមានកំណើនគួរឱ្យកត់សម្គាល់គិតមកទល់ពេលនេះ ដោយមានបរធនបាលកិច្ចចុះបញ្ជីសរុបចំនួន៩៨៦ករណី ជាមួយទំហំបរធនប្រមាណជាង១ពាន់៥រយលានដុល្លារ។
ទំហំប្រតិបត្តិការបរធនបាលកិច្ច បានកើនដល់ជាង១៥០០លានដុល្លារ គិតមកទល់ពេលនេះ
ដោយ

ថ្នាក់ដឹកនាំបរធនបាលកិច្ចជឿជាក់ថា ទំហំប្រតិបត្តិការក្នុងវិស័យនេះនឹងមានកំណើនបន្ថែមទៀតនៅចុងឆ្នាំនេះ និងឆ្នាំបន្តបន្ទាប់ទៀត។

ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច បានគូសបញ្ជាក់ថា ចាប់តាំងពីទីផ្សារបរធនបាលកិច្ចបានដាក់ឱ្យដំណើរការមក ទោះបីជាមានរយៈពេលខ្លីក៏ពិតមែន តែវិស័យនេះមានការរីកចម្រើន​យ៉ាងឆាប់រហ័ស ជាក់ស្តែងគិតត្រឹមដំណាច់ខែកក្កដា ឆ្នាំ២០២៤នេះ វិស័យនេះ បានទាក់ទាញបរធនបាលកិច្ចចំនួន៩៨៦ករណីឱ្យមកចុះបញ្ជី ដែលបានស្រូបទាញទំហំប្រតិបត្តិការវិនិយោគដល់ជាង១ពាន់៥រយលានដុល្លារ។ ខណៈគិតត្រឹមឆ្នាំ២០២៣ ករណីចុះបញ្ជីក្នុងវិស័យបរធនបាលកិច្ចមានចំនួនជាង៧៨០ករណី ជាមួយនឹងទំហំប្រតិបត្តិការជាង១​២០០លានដុល្លារតែប៉ុណ្ណោះ។

បើតាមការលើកឡើងរបស់ថ្នាក់ដឹកនាំរូបនេះ តាមរយៈទីផ្សារបរធនបាលកិច្ចនេះ បានរួមចំណែកយ៉ាងសំខាន់ដល់ការជំរុញ និងគាំទ្រការអភិវឌ្ឍវិស័យសំខាន់ៗមួយចំនួនរបស់កម្ពុជា ពិសេសនៅក្នុងវិស័យអចលនទ្រព្យតែម្តង។ តួយ៉ាងថ្នាក់ដឹកនាំរូបនេះ បានអះអាងថា ទោះបីជាវិស័យអចលនទ្រព្យកម្ពុជាបានទទួលរងនូវផលប៉ះពាល់ខ្លាំងពីឥទ្ធិពលនៃវិបត្តិសកលជាបន្តបន្ទាប់ ដែលជំរុញឱ្យទីផ្សារអចលនទ្រព្យកម្ពុជា ស្ថិតក្នុងសភាពទ្រឹងក៏ដោយ ប៉ុន្តែការវិនិយោគលើវិស័យអចលនទ្រព្យតាមរយៈយន្តការបធរបាលកិច្ចមានសម្ទុះកើនឡើងគួរឱ្យកត់សម្គាល់ ដោយគិតមកទល់ពេលនេះមានបរធនបាលចំនួន៦៧៣ករណីត្រូវបានចុះបញ្ជី ជាមួយទំហំប្រតិបត្តិការប្រមាណជាង៧០០លានដុល្លារ។

តាមរយៈលទ្ធផលទាំងនេះ បានជំរុញឱ្យថ្នាក់ដឹកនាំរូបនេះ រំពឹងខ្ពស់ថា វិស័យបរធនបាលកិច្ចកម្ពុជានឹងកាន់តែមានការរីកចម្រើនជាវិជ្ជមានបន្ថែមទៀតនៅពេញមួយឆ្នាំ២០២៤នេះ និងឆ្នាំខាងមុខ ដ្បិតថាការចុះបញ្ជីបធនបាលកចិច្ចមានការកើនឡើងជារៀងរាល់សប្តាហ៍។

ទន្ទឹមនេះ ឯកឧត្តម សុខ ដារ៉ា បានបញ្ជាក់ដែរថា ទំហំប្រតិបត្តិការផ្សេងៗទៀតក៏មានការកើនឡើងដូចគ្នាដែរ ដោយទំហំប្រតិបត្តិក្នុងសេវារក្សាទុក និងរក្សាសុវត្ថិភាពបានកើនដល់ជាង២០០លានដុល្លារ ដែលធ្វើប្រតិបត្តិការដោយធនាគារពាណិជ្ជ ចំនួន២០ ដែលទទួលបានអាជ្ញាបណ្ណពីនិយ័តករបរធនបាលកិច្ច។ ម្យ៉ាងទៀត មកទល់ពេលនេះ និយ័តករបរធនបាលកិច្ចបានផ្តល់អាជ្ញាបណ្ណដល់ក្រុមហ៊ុនបរធនបាលចំនួន១៣, ក្រុមហ៊ុនផ្តល់សេវាវាយតម្លៃបរធនបាលកិច្ចចំនួន១៥, ក្រុមហ៊ុនផ្តល់សេវាសាវនកម្មបរធនបាលកិច្ចចំនួន១៤ និងបរធនបាលរូបវន្តបុគ្គលបានចំនួន៦៦រូបផងដែរ។

សូមជម្រាបថា «បរធនបាលកិច្ច» គឺជាសេវាហិរញ្ញវត្ថុមិនមែនធនាគារ ដែលដើរតួនាទីក្នុងការគ្រប់គ្រង មើលថែរក្សា ឬចាត់ចែកទ្រព្យសម្បត្តិរបស់បុគ្គល ឬក្រុមហ៊ុនណាមួយ សម្រាប់ជាប្រយោជន៍ដល់ក្រុមគោលដៅណាមួយ ដែលស្ថិតក្នុងអនុលោមតាមលិខិតបរធនបាលកិច្ច ឬបទប្បញ្ញត្តិជាធរមាន៕

None



អត្ថបទបន្ទាប់


កូនស្រីលោក ថាក់ស៊ីន ក្លាយជានាយករដ្ឋមន្ត្រីទី៣១របស់ថៃ ដែលមានវ័យក្មេងជាងគេ

លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា ដែលជាកូនស្រីរបស់លោក ថាក់ស៊ីន និងជាប្រធានគណបក្សភឿថៃត្រូវបានសភាបោះឆ្នោតគាំទ្រឱ្យក្លាយជានាយករដ្ឋមន្ត្រីទី៣១របស់…

តម្រូវការហ្គាសនៅឥណ្ឌា និងបណ្តាប្រទេសនៅអាស៊ាន កើនឡើង ខណៈតម្រូវការនៅអឺរ៉ុបធ្លាក់ចុះ

ការនាំចូលហ្គាសរបស់ឥណ្ឌា និងបណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ មាននិន្នាការកើនឡើងគួរឱ្យកត់សម្គាល់ តែតម្រូវការហ្គាសនៅអឺរ៉ុបហាក់បង្ហាញទំនោរធ្ល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ