បុរី ប៉េង ហួត ចេញម៉ូដថ្មីទៀតហើយ!

បុរី ប៉េង ហួត គម្រោង​ដឹស្តា មេរាហ្កាដិន ដំណាក់​កាល​ថ្មី បញ្ចុះ​តម្លៃ​រហូត​ដល់​៩% ចាប់​ផ្តើម​បើក​លក់​ហើយ!


ក្រោយពី​ទទួល​បានការគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់ និងដើម្បីបំពេញតម្រូវការបន្ថែម ដល់អតិថិជនដែលចង់បានគេហដ្ឋាន ក្នុងគម្រោងដឹស្តា មេរាហ្កាដិន។ បុរី ប៉េង ហួត សូមបើកបន្ថែមជូននូវដំណាក់កាលថ្មី ជាមួយនឹងការបញ្ចុះតម្លៃដ៏សន្ធឹកសន្ធាប់រហូតដល់៩% ដែលការផ្តល់ជូននេះ សុពលភាពចាប់ពីថ្ងៃនេះរហូតដល់បំណាច់ខែសីហានេះតែប៉ុណ្ណោះ។
គម្រោង​ដឹស្តា មេរាហ្កាដិន ដំណាក់​កាល​ថ្មី បញ្ចុះ​តម្លៃ​រហូត​ដល់​៩% ចាប់​ផ្តើម​បើក​លក់​ហើយ!
ដោយ

កាន់តែពិសេសជាងនេះទៅទៀតអតិថិជន អាចធ្វើការបង់រំលស់ជាមួយលក្ខខណ្ឌងាយៗ ដែលមានអត្រាការប្រាក់ចាប់ពី 6.88% ឡើងទៅជាមួយធនាគារដៃគូសហការរបស់ បុរី ប៉េង ហួត។

គម្រោងដឹស្តា មេរាហ្គាដិន  ជាគម្រោង ស្ថិតនៅលើផ្លូវក្រវាត់ក្រុងទី២ (ផ្លូវ៥០ម៉ែត្រ) ដែលមានចំងាយត្រឹមតែ ០៣ នាទីប៉ុណ្ណោះ  ពីមហាវិថីសម្តេចតេជោ ហ៊ុន សែន (៦០ម៉ែត្រ) គ្របដណ្តប់លើផ្ទៃដីរហូតដល់ ៤០ ហិចតា។ 

គម្រោងនេះផ្ទាល់ ជាបណ្តុំសហគមន៍ទំនើបសម្រាប់ការរស់នៅដ៏ល្អប្រសើរនិងការអភិវឌ្ឍន៍ចំរុះ  ជាមួយ អគារពាណិជ្ជកម្ម បែបទាន់សម័យសមស្របទៅតាមស្តង់ដារអន្តរជាតិ រុក្ខវិថីពោរពេញទៅដោយ លំហធម្មជាតិបៃតង អមដោយផ្កាចម្រុះពណ៌ ព្រមជាមួយក្លឹបហាត់ប្រាណបែបទំនើបទាន់សម័យ សួនច្បារធំជាងគេដ៏ស្រស់បំព្រង វេទិកាសិល្បៈកណ្តាលសួនច្បារ ទីធ្លាកីឡា ទីតាំងពិចនិចសម្រាប់គ្រួសារនិងសួនកុមារ ផ្តល់ជូននូវបរិយាកាសបរិសុទ្ធ ដែលពិតជាធ្វើអោយការរស់នៅប្រកបដោយផាសុកភាព និងភាពស្រស់ថ្លាទ្វេដង ថែមទាំងមានតំបន់ពាណិជ្ជកម្ម ពោរពេញទៅដោយហាងទំនិញ សេវាកម្ម និងអគារពាណិជ្ជកម្ម សម្រាប់បំពេញតម្រូវការក្នុងតំបន់។ 

ក្នុងគម្រោងនេះទៀតសោត បានផ្តល់ជូននូវវីឡាជាច្រើនប្រភេទ ដែលរួមមាន៖ វីឡាឃ្វីន វីឡាព្រីន វីឡាព្រីន ប៊ី វីឡាភ្លោះ និងវីឡាកូនកាត់ ត្រូវបានរចនាឡើងប្រកបដោយភាពច្នៃប្រឌិតខ្ពស់ គុណភាពសំណង់រឹងមាំ និងសោភ័ណភាពដ៏ល្អឥតខ្ចោះ ដើម្បីផ្ដល់នូវជម្រើសកាន់តែសម្បូរបែបដល់អតិថិជន។

សូមបញ្ជាក់ផងដែរថា តំបន់នៅតាមបណ្តោយ មហាវិថីសម្ដេចតេជោ ហ៊ុន សែន (ផ្លូវ ៦០ម៉ែត្រ) ភាគខាងត្បូងរាជធានីភ្នំពេញ កំពុងតែវិវដ្តខ្លួន ទៅជាទីក្រុងរណបក្នុងពេលឆាប់ៗនេះ ដោយសារតែសន្ទុះនៃការអភិវឌ្ឍន៍ខ្លាំងក្លា ដែលរួមមាន សាលាអន្តរជាតិ ផ្សារទំនើប មជ្ឈមណ្ឌលពាណិជ្ជកម្ម ខុនដូ គម្រោងលំនៅដ្ឋាន តួយ៉ាងដូចជាគម្រោងផ្សារទំនើបដ៏ល្បីរបស់ជប៉ុន និងមន្ទីរពេទ្យអន្តរជាតិមួយ ក៏បានប្រកាសវត្តមានជាផ្លូវការក្នុងតំបន់នេះផងដែរ។

គម្រោង​ដឹស្តា មេរាហ្កាដិន ដំណាក់​កាល​ថ្មី បញ្ចុះ​តម្លៃ​រហូត​ដល់​៩% ចាប់​ផ្តើម​បើក​លក់​ហើយ!

ចំណែកឯផ្លូវក្រវាត់ក្រុងទី២ (ផ្លូវ៥០ម៉ែត្រ) ក្បែរមហាវិថីសម្តេចតេជោ (ផ្លូវ៦០ម៉ែត្រ) ក៏ទទួលបានការអភិវឌ្ឍ គួរអោយកត់សំគាល់ ជាពិសេសេតំបន់នេះ ជាច្រកសេដ្ឋកិច្ចដ៏សំខាន់ សម្រាប់តភ្ជាប់ពីផ្លូវជាតិលេខ១ លេខ២ លេខ៣ និងលេខ៤ ទៅកាន់បណ្តាខេត្តនានា ព្រមទាំងមានទីតាំងនៅជិត ព្រលានយន្តហោះអន្តរជាតិថ្មី ត្រូវសាងសង់នៅលើផ្ទៃដីរហូតដល់ ២៦០០ហិចតា មិនឆ្ងាយប៉ុន្មានឡើយពីរាជធានីភ្នំពេញ ធ្វើអោយតំបន់នេះមានដីធំទូលាយច្រើន ដែលនេះគឺជាកត្តាធ្វើឲ្យដីនៅតំបន់នេះ ឡើងថ្លៃខ្លាំងផងដែរ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរសព្ទលេខ 015 90 6789 Email: [email protected] ឬចូលទៅកាន់គេហទំព័រ Facebook: www.facebook.com/boreypenghuoth ឬអាចអញ្ជើញមកសាកសួរព័ត៌មាន ពីគ្រប់ការិយាល័យលក់ ដែលមានទីតាំងក្បែរលោកអ្នក រៀងរាល់ម៉ោងធ្វើការ៕

គម្រោង​ដឹស្តា មេរាហ្កាដិន ដំណាក់​កាល​ថ្មី បញ្ចុះ​តម្លៃ​រហូត​ដល់​៩% ចាប់​ផ្តើម​បើក​លក់​ហើយ!



អត្ថបទបន្ទាប់


ត្រកូលគ្រួសារម្ចាស់ក្រុមហ៊ុន CP របស់ថៃ ជាប់ជាត្រកូលមានទ្រព្យសម្បត្តិច្រើនបំផុតទី២១ ក្នុងពិភពលោក

ត្រកូលគ្រួសារម្ចាស់ក្រុមហ៊ុន Charoen Pokphand (CP) Group នៅក្នុងខែ សីហានេះ ត្រូវបានស្ថាប័ន Bloomberg ចាត់ចំណាត់ថ្នាក់ថា ជាគ្រួសារដែលម…

Vietjet ចំណេញ​​ជាង ៣​លាន​ដុល្លារ​ក្នុង​ឆមាស​ទី១ ឆ្នាំនេះ ថ្វីបើមាន​កូវីដ-១៩​ក៏ដោយ

ក្រុមហ៊ុនអាកាសចរណ៍ Vietjet បានបញ្ចេញរបាយការណ៍លទ្ធផលអាជីវកម្ម ប្រចាំត្រីមាសទី ២ ក្នុងឆ្នាំ ២០២០ ជាពេលដែលរងផលប៉ះពាល់ខ្លាំងបំផុតពីជំងឺកូ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ