បុរសខ្លាំងរដ្ឋចិន ស៊ី ជីនពីង

ក្រោយកាន់កាប់អំណាចជិតមួយទសវត្សរ៍ បុរសខ្លាំងរដ្ឋចិន ស៊ី ជីនពីង ប្រែក្លាយមុខមាត់ប្រទេសចិនអ្វីខ្លះ?


រយៈពេលជិត១ទសវត្សរ៍ក្រោយកាន់អំណាច បុរសខ្លាំងស៊ី ជីនពីង ជួយសេដ្ឋកិច្ចចិនដ៏ទន់ខ្សោយឲ្យងើបឡើងខ្លាំង ប្រជែងនឹងសេដ្ឋកិច្ចអាមេរិក។ ចាប់តាំងពីប្រធានាធិបតីចិន លោកស៊ី ជីនពីង បានកាន់មុខតំណែង និង ដឹកនាំប្រទេសចិន អស់ពេលជិត៩ឆ្នាំមក មេដឹកនាំបក្សកុម្មុយនិស្តចិនរូបនេះ បានជួយឲ្យសេដ្ឋកិច្ចរបស់ជាតិខ្លួន ដែលធ្លាប់តែមាន មិនបានពាក់កណ្តាលនៃទំហំសេដ្ឋកិច្ចរបស់អាមេរិកផងនោះ ឥលូវនេះមានដល់ទៅជាង ៧០% នៃ ទំហំសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកបាត់ទៅហើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានជប៉ុន Nikkei។
បុរសខ្លាំងរដ្ឋចិន ស៊ី ជីនពីង
ដោយ

អ្នកវិភាគ​ខ្លះ​អះអាង​ថា ថ្ងៃ​អនាគត​សេដ្ឋកិច្ច​ចិន អាច​តាម​ប្រកៀក​ប្រកិត ឬ​រហូត​អាច​វ៉ា​ដាច់​អា​មេ​រិ​ក​តែ​ម្តង​ក៏​ថា​បាន​។

ទំហំ​ផលិតផល​ក្នុងស្រុក​សរុប ឬ​GDP របស់​ចិន​បាន​បន្ត​កើនឡើង​ក្នុង​អត្រា​៧០% ចាប់តាំងពី​ឆ្នាំ​២០១២​មក​។ តើ​មាន​កត្តា​អ្វីខ្លះ ដែល​ជំរុញ​ឲ្យ​សេដ្ឋកិច្ច​ចិន ធ្លាប់តែ​ទន់ខ្សោយ​ងើប​មក​រត់​ប្រដំប្រសង​ជាមួយនឹង​មហា​យក្ស​សេដ្ឋកិច្ច​លេខ​១ អា​មេ​រិ​ក​យ៉ាង​ដូច្នេះ? សេដ្ឋកិច្ច​ចិន​ស្ទុះ​ងើបឡើង​ខ្លាំង មែនទែន​ទៅ គឺ​បាន​ចូលរួម​ខ្លាំង​ពី ការ​ចំណាយ​លើ​ការ​ប្រើប្រាស់​របស់​ពលរដ្ឋ ហើយ​វា​ជា​កម្លាំង​ដ៏​សំខាន់​នៅ​ពីក្រោយ​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​ក្រោម​ការ​ដឹកនាំ​របស់​លោក ស៊ី ជី​ន​ពីង​។

ការ​លក់រាយ​សរុប​នៃ​ផលិតផល​ប្រើប្រាស់​ក្នុងស្រុក​ចិន ដែល​រាប់​បញ្ចូល​ទាំង​ការ​លក់​លើ​ទីផ្សារ និង​តាម​ប្រព័ន្ធ​អ៊ីនធឺណិត បាន​ឈាន​ដល់​ទំហំ​ជិត ៥​ទ្រី​លាន​ដុល្លារ​អា​មេ​រិ​ក បើ​គិត​ពី​ខែមករា​ដល់​ខែកញ្ញា​ឆ្នាំ​នេះ មានការ​កើនឡើង ១១០% ធៀប​នឹង​រយៈពេល​ដូច​គ្នា កាលពី​ឆ្នាំ​២០១២​។

ការ​វិនិយោគ​លើ​ទ្រព្យសកម្ម ឬ ការ​វិនិយោគ​លើ​វិស័យ​សាធារណៈ រោងចក្រ និង ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេង​ៗ បាន​កើនឡើង ៥៥% ក្នុង​១០​ខែ​ឆ្នាំ​២០២១​។ ការ​នាំ​ចេញ​បាន​កើនឡើង​ជាង ៦០% ឯ ការ​នាំ​ចូល​កើន​ជិត ៥០% បើ​ធៀប​នឹង​រយៈពេល ១០​ខែ​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១២​។

បុរស​រដ្ឋ​ខ្លាំង លោក ស៊ី ជី​ន​ពីង បាន​ផ្តោត​សំខាន់​លើ​ការ​លើកកំពស់​ជីវភាព​ក្រុម​គ្រួសារ​ដែល​មាន​ប្រាក់​ចំណូល​ទាប និង យកចិត្ត​ទុក​បំផុត​ក្នុង​ការ​លុប​បំបាត់​ភាព​ក្រីក្រ​របស់​ពលរដ្ឋ​ចិន​។ ជាក់ស្តែង បច្ចុប្បន្ន​អ្នក​រស់នៅ​ក្នុង​ទីក្រុង​និង ទីប្រជុំជន​មាន​ប្រាក់​ចំណូល​ច្រើន​ជាងគេ ពោល​គឺ បាន​កើនឡើង ១៦០% បើ​ធៀប​នឹង​ឆ្នាំ​២០១២ គ្រា​ដែល​លោក​ស៊ី ទើប​ឡើង​កាន់​តំណែង​ដំបូង​។

យ៉ាងណាមិញ ការ​ដែល​អ្នក​រស់នៅ​ទីក្រុង​មាន​ប្រាក់​ចំណូល​កាន់តែ​ច្រើន គម្លាត​រវាង​អ្នកមាន និង​អ្នកក្រ ពិសេស​រវាង អ្នក​ដែល​រស់នៅ​ជនបទ ឬ​ទីក្រុង​តូច​ៗ ក៏​កើត​មាន​កាន់តែ​ច្រើន​ដែរ​។

មួយវិញទៀត ទោះ​ប្រាក់​ចំណូល​ច្រើន​មែន តែ​តម្លៃ​នៃ​ការ​រស់នៅ​ក៏​មាន​ខ្ពស់​ដូច​គ្នា​ដែរ​។ ខុន​ដូ ឬ​ផ្ទះ​សម្រាប់​ស្នាក់​នៅ​ក្នុង​ទីក្រុង​មាន​តម្លៃ​ខ្ពស់កប់ពពក ទោះបីជា​អ្នក​មក​ពី​តាម​បណ្តា​ខេត្ត ត្រូវ​ធ្វើការ​ពេញ​មួយ​ជិ​វិត ក៏​នៅ​តែ​មិន​អាច​ទិញ​ផ្ទះ​មួយ​ខ្នង​បាន​ដែរ​។

សូម​ជម្រាប​ថា នៅ​ត្រីមាស​ទី​៣​នៃ​ឆ្នាំ​នេះ សេដ្ឋកិច្ច​ចិន​បង្ហាញ​ពី​កំណើន​យឺត​ក្តី ហើយ​បច្ចុប្បន្ន​ចិន​កំពុង​ស្ថិត​ក្នុង​វិបត្តិ​ថាមពល និង​បញ្ហា​អចលនទ្រព្យ​ក៏​ដោយ ប៉ុន្តែ​សេដ្ឋវិទូ​អន្តរជាតិ​មួយ​ចំនួន ជឿជាក់​ថា ចិន អាច​ដោះស្រាយ​បញ្ហា​ទាំង​អស់នេះ​បាន ក្រោម​ការ​គ្រប់គ្រង​របស់​បុរស​រដ្ឋ​ខ្លាំង ស៊ី ជី​ន​ពីង​។ ខណៈ​ដែល​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ក្រុង​ប៉េ​កាំ​ង​មួយ​ចំនួន បាន​អះអាង​ដែរ​ថា ខ្លួន​មាន​សមត្ថភាព​និ ង វិធីសាស្ត្រ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងនេះ​មិន​ឲ្យ​សេដ្ឋកិច្ច​ចិន​ជួប​បញ្ហា ដាំ​ក្បាល​ចុះ​នោះ​ឡើយ​៕

None



អត្ថបទបន្ទាប់


រោងចក្រដំឡើងរថយន្ដ Ford នៅខេត្តពោធិ៍សាត់នឹងបញ្ចប់ការសាងសង់នៅចុងត្រីមាសទី១ ឆ្នាំ២០២២

ថ្នាក់ដឹកនាំក្រុមហ៊ុន RMA Cambodia ដែលជាក្រុមនាំចូលផ្តាច់មុខរថយន្ត Ford បានបញ្ជាក់ថា រោងចក្របង្គុំ និងដំឡើងរថយន្ត Ford នៅខេត្តពោធិ៍សាត…

រដ្ឋាភិបាលថៃគ្រោងបើកព្រំដែនជាមួយ កម្ពុជា ភូមា ឡាវ ឡើងវិញ ដើម្បីទទួលពលករ

មន្ត្រីរដ្ឋាភិបាលថៃបាននិយាយថា ប្រទេសថៃគ្រោងនឹងបើកព្រំដែនប្រទេសរបស់ខ្លួនឡើងវិញ សម្រាប់ទទួលកម្មករបរទេស ដែលមកពីប្រទេសជិតខាង ដូចជា មីយ៉ាន់ម…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ