ក្រុមមហាសេដ្ឋី

តើប្រទេសណាខ្លះ ដែលមានសេដ្ឋីច្រើនជាងគេនៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ?


បច្ចុប្បន្នសេដ្ឋីដែលមានលុយខ្ទង់រាប់លានដុល្លារឡើងត្រូវបានគេដឹងថា មានរហូតដល់ជាង៥៨លាននាក់ ស្មើនឹង១,៥%នៃចំនួនប្រជាជនសរុបនៅលើពិភពលោក ដោយពួកគេមានទ្រព្យសម្បត្តិសរុបដល់ទៅ ៨៦,៨ទ្រីលានដុល្លារ។ តើប្រទេសណាដែលមានសេដ្ឋីច្រើនជាងគេនៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ?
ក្រុមមហាសេដ្ឋី
ដោយ

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Business Insider ប្រទេសដែលមានសេដ្ឋីច្រើនជាងគេនៅលើពិភពលោករួមមានសហរដ្ឋអាម៉េរិក ចិន អង់គ្លេស បារាំង និងជប៉ុន។ បច្ចុប្បន្នននៅលើពិភពលោកសេដ្ឋីដែលមានទ្រព្យសម្បត្តិខ្ទង់រាប់លានឡើងទៅមានរហូតដល់ទៅ៥៨លាននាក់ ដោយពួកគេមានទ្រព្យសម្បត្តិសរុបចំនួន៨៦,៨ទ្រីលានដុល្លារ មានការកើនឡើងប្រមាណ​៤,៧%។

យោងតាមរបាយការណ៍ទ្រព្យសម្បត្តិពិភពលោកឆ្នាំ២០២៤ ដែលចេញផ្សាយដោយវិទ្យាស្ថានស្រាវជ្រាវ ដ៏ល្បីល្បាញមួយបានឲ្យដឹងថា សហរដ្ឋអាម៉េរិកឈរលំដាប់កំពូលមានមហាសេដ្ឋីច្រើនជាងគេលើពិភពលោក​ ដោយមានរហូតដល់ទៅជិត២២លាននាក់ បន្ទាប់មកប្រទេសចិន ឈរលំដាប់ទីពីរជាមួយមហាសេដ្ឋីជាង៦លាននាក់។ ចក្រភពអង់គ្លេស មានសេដ្ឋីជាង៣លាននាក់ បារាំងមានជិត៣លាននាក់ និងជប៉ុន មានជិត៣លាននាក់។

នៅទូទាំងពិភពលោកចំនួនមហាសេដ្ឋីត្រូវបានគេរំពឹងថា នឹងបន្តកើនឡើងក្នុងអត្រាគួរឱ្យចាប់អារម្មណ៍ក្នុងរយៈពេល៥ឆ្នាំខាងមុខ ដោយសារប្រទេសនានាបន្តផ្សព្វផ្សាយគោលនយោបាយអំណោយផល ដើម្បីបង្កើនការធ្វើចំណាកស្រុករបស់មហាសេដ្ឋី និងទាក់ទាញអ្នកវិនិយោគកាន់តែច្រើន។

តាមការព្យាករ​ តៃវ៉ាន់បាននាំមុខគេក្នុងចំណាត់ថ្នាក់មហាសេដ្ឋីជាមួយនឹងកំណើន៤៧% នៃចំនួនមហាសេដ្ឋីរបស់ប្រទេសនៅឆ្នាំ២០២៨។ របាយការណ៍នេះបានព្យាករ​ពីការកើនឡើងយ៉ាងខ្លាំងនៃចំនួនមហាសេដ្ឋីរបស់ខ្លួនពីចំនួនជិត៧៩ម៉ឺននាក់ ទៅដល់ជាងមួយលាននាក់។ ជាមួយគ្នានេះ ប្រទេសទួកគីជាប់ចំណាត់ថ្នាក់លេខ២ជាមួយនឹងការកើនឡើង៤៣% នៃចំនួនមហាសេដ្ឋី។

នៅក្នុងតំបន់អាស៊ាន គឺមានប្រទេសតែពីរប៉ុណ្ណោះដែលមានការព្យាករ​ថា នឹងមានកំណើនសេដ្ឋីខ្ពស់រួមមានឥណ្ឌូនេស៊ី និងថៃ ក្នុងនោះឥណ្ឌូនេស៊ី ដែលបច្ចុប្បន្នមានសេដ្ឋីជិត១៨ម៉ឺននាក់ ត្រូវបានរំពឹងថា នឹងកើនដល់ជាង២៣ម៉ឺននាក់ ជាមួយកំណើន៣២% ហើយថៃ នឹងកើនពី១០ម៉ឺននាក់ដល់ជាង១២ម៉ឺននាក់ជាមួយនឹងកំណើន២៤%៕

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


តើវិស័យហិរញ្ញវត្ថុរុស្ស៊ី ត្រូវប្រឈមមុខនឹងស្ថានភាពអាក្រក់យ៉ាងណានៅពេលខាងមុខដ៏ខ្លីនេះ?

ក្រោមទណ្ឌកម្មសេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិក និងសហគមន៍អឺរ៉ុប រុស្ស៊ីដែលកំពុងតែប្រឈមមុខនឹងស្ថានភាពដ៏លំបាកនៅក្នុងការធានានិរន្តរភាពនៃការទូទាត…

ការធ្វើបុណ្យទាន និងដំណើរកម្សាន្ដក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ជាមួយ អេស៊ីលីដា ម៉ូបាល ផ្ដល់ភាពងាយស្រួល សុវត្ថិភាព និងមានឱកាសទទួលបានប្រាក់ត្រឡប់មកវិញទៀតផង!

ការធ្វើដំណើរកម្សាន្ដ និងធ្វើបុណ្យទាន នាឱកាសបុណ្យភ្ជុំបិណ្ឌរបស់លោកអ្នក កាន់តែរីករាយ ងាយស្រួល និងសុវត្ថិភាព ជាមួយនឹងការប្រើប្រាស់ អេស៊ីលីដា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ