ប្រេង​ម៉ាស៊ូត

ប្រសិនបើអាម៉េរិកហាមឃាត់ការនាំចេញប្រេង​ម៉ាស៊ូត តើនឹងជះផលប៉ះពាល់អ្វីខ្លះដល់ពិភពលោក និងអាស៊ាន?


តើនឹងមានអ្វីកើតឡើងប្រសិនបើ​អាម៉េរិក ដែលជាអ្នក​ផ្គត់ផ្គង់ប្រេងម៉ាស៊ូតដ៏ធំរបស់ពិភពលោកស្រាប់​តែបិទ ឬហាមនាំចេញភ្លាមៗ? បម្រាមរបស់អាម៉េរិកលើការនាំចេញប្រេងម៉ាស៊ូតអាចកាត់បន្ថយតម្លៃប្រេងឥន្ធនៈនៅក្នុងស្រុក ប៉ុន្តែវាក៏អាចច្របាច់កការផ្គត់ផ្គង់នៅបរទេសផងដែរ ដោយវាអាចធ្វើឱ្យ​ការរផ្គត់ផ្គង់​លើទីផ្សារអន្តរជាតិ​កាន់​តែតានតឹង និងជំរុញឱ្យប្រទេសផ្សេងៗ រួមទាំងអាស៊ាន ប្រជែងគ្នាស្វែងរកប្រភពជំនួស។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg នៅថ្ងៃទី២៨ ខែកញ្ញា។
ប្រេង​ម៉ាស៊ូត
ដោយ

ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានប្រកាសថា លោកកំពុងពិចារណាលើការហាមឃាត់ការនាំចេញប្រេងម៉ាស៊ូតរបស់អាម៉េរិក ដើម្បីធ្វើឱ្យប្រេងឥន្ធនៈក្នុងស្រុកធ្លាក់ថ្លៃ។ ការពិចារណានេះកើតឡើង ខណៈទីផ្សារឥន្ធនៈពិភពលោកកំពុងប្រឈមការរាំងស្ទះការផ្គត់ផ្គង់ដែលបណ្ដាលមកពីវិបត្តិនៅច្រកសមុទ្រ Hormuz និងការវាយប្រហារលើរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ី។ អាម៉េរិកបានក្លាយជាអ្នកផ្គត់ផ្គង់ដ៏សំខាន់ក្នុងទីផ្សារម៉ាស៊ូតពិភពលោក ដោយការនាំចេញបានកើនដល់កម្រិតកំណត់ត្រាជិត២លានបារ៉ែលក្នុងមួយថ្ងៃកាលពីខែមុន។
សូមបញ្ជាក់ថា ប្រេងម៉ាស៊ូតមានសារៈសំខាន់ណាស់សម្រាប់រថយន្តដឹកទំនិញ គ្រឿងចក្រកសិកម្ម រថភ្លើងដឹកទំនិញ និងយានយន្តដឹកជញ្ជូន។ ដូចនេះប្រសិនបើការនាំចេញពីអាម៉េរិកត្រូវបានកាត់បន្ថយ អ្នកទិញនៅអឺរ៉ុប អាម៉េរិកឡាទីន និងអាស៊ីអាចត្រូវបង្វែរទៅរកអ្នកផ្គត់ផ្គង់ផ្សេងទៀត ដែលអាចបង្កើនការប្រកួតប្រជែងលើការផ្គត់ផ្គង់ និងតម្លៃ។
សម្រាប់អាស៊ានការកើនឡើងតម្លៃប្រេងម៉ាស៊ូតអាចជះផលប៉ះពាល់ដល់ថ្លៃដឹកជញ្ជូន កសិកម្ម និងការដឹកជញ្ជូនទំនិញ ប្រសិនបើតម្លៃប្រេងម៉ាស៊ូតនាំចូលហក់ឡើងកាន់តែខ្ពស់។ ទោះជាយ៉ាងណារដ្ឋបាលអាម៉េរិកនៅមិនទាន់សម្រេចចិត្តចុងក្រោយនៅឡើយទេ ហើយក៏កំពុងពិភាក្សាអំពីការកាត់បន្ថយការនាំចេញដោយស្ម័គ្រចិត្តជាជម្រើសជំនួសការហាមឃាត់ទាំងស្រុង៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


តើការប្រើម៉ាស៊ីនទំនើប និងរថយន្តអគ្គិសនីអាចជួយបង្កើតការផលិត និងសន្សំសំចៃរបស់អាជីវកម្មក្នុងបានកម្រិតណា?

អ្នកជំនាញក្នុងវិស័យផលិតកម្ម និងធុរកិច្ចបានលើកឡើងពីសារៈសំខាន់ជាយុទ្ធសាស្ត្រនៃការប្រើប្រាស់បច្ចេកវិទ្យាទំនើប ដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ