ឧស្សាហកម្មផលិត និងកែច្នៃអាហាររបស់កម្ពុជា ត្រូវបានកត់សម្គាល់ថានឹងឈានចូលដល់ជំហានថ្មីមួយនៃការរីកចម្រើនអមដោយបច្ចេកវិទ្យាថ្មីៗ តាមរយៈការបើកពិព័រណ៍ FOODTEC 2026 នាថ្ងៃនេះ។ នេះជាពិព័រណ៍ពាណិជ្ជកម្ម B2B អន្តរជាតិដំបូងគេនៅកម្ពុជា សម្រាប់បច្ចេកវិទ្យាកែច្នៃ និង ការវេចខ្ចប់អាហារ ។
ព្រឹត្តិការណ៍រយៈពេល ៣ ថ្ងៃនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៦ ពីម៉ោង ១០ ព្រឹក ដល់ម៉ោង ៦ ល្ងាច នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ (DICEC) រាជធានីភ្នំពេញ ដោយបានប្រមូលផ្តុំក្រុមហ៊ុនរៀបចំពិព័រណ៍ ម៉ាកយីហោ និងក្រុមហ៊ុនមកពីទូទាំងតំបន់ជាង ១០០ ដោយធ្វើការដាក់បង្ហាញនូវគ្រឿងម៉ាស៊ីន កែច្នៃអាហារ ដំណោះស្រាយវេចខ្ចប់ប្រកបដោយច្នៃប្រឌិត និងបច្ចេកវិទ្យា ទំនើបៗ ដែលត្រូវបានរចនាឡើងដើម្បីគាំទ្រដល់ការធ្វើបច្ចុប្បន្នភាពឧស្សាហកម្មផលិតអាហារនៅកម្ពុជា។
រៀបចំឡើងដោយ Informa Markets និងសហការរៀបចំនិងគាំទ្រដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI), ពិព័រណ៍ FOODTEC 2026 និង PACKTALK Cambodia 2026 បាននាំមកវេទិកាជួបជុំគ្នានូវថ្នាក់ដឹកនាំឧស្សាហកម្ម អ្នកជំនាញផ្នែកអាហារ អាជីវកម្ម វិនិយោគិន តំណាងរដ្ឋាភិបាល អ្នករៀបចំគោលនយោបាយ និងអ្នកធ្វើការសម្រេចចិត្ត ដើម្បីស្វែងយល់ពីបច្ចេកវិទ្យា សេវាកម្ម និងដំណោះស្រាយដែលកំពុងបង្កើតប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាអាហារ។
អ្នកជំនាញក្នុងឧស្សាហកម្ម និងអ្នកសិក្សាស្រាវជ្រាវជាង ៥.០០០ នាក់ ត្រូវបានរំពឹងថានឹងចូលរួម ដែលបង្កើតឱកាសសម្រាប់ការស្វែងរកប្រភពផ្គត់ផ្គង់ ការបង្កើតបណ្តាញទំនាក់ទំនង ការផ្លាស់ប្តូរចំណេះដឹង និងកិច្ចសហប្រតិបត្តិការ ខណៈដែលឧស្សាហកម្មអាហាររបស់កម្ពុជាកំពុងឆ្លើយតបទៅនឹងការផ្លាស់ប្តូរតម្រូវការរបស់អ្នកប្រើប្រាស់ និងតម្រូវការកើនឡើងនៃប្រសិទ្ធភាព និងចីរភាព។
លោក Gerard Leeuwenburgh អគ្គនាយកក្រុមហ៊ុន Informa Markets ប្រចាំប្រទេសម៉ាឡេស៊ី និងកម្ពុជា បានមានប្រសាសន៍ថា៖ «ក្នុងនាមជាពិព័រណ៍បច្ចេកវិទ្យាអាហារលើកដំបូងបង្អស់នៅកម្ពុជា FOODTEC កំពុងប្រមូលផ្តុំឧស្សាហកម្មទាំងមូលជុំវិញបច្ចេកវិទ្យា សេវាកម្ម និងដំណោះស្រាយ ដែលអាចគាំទ្រដល់ដំណាក់កាលបន្ទាប់នៃការ ផលិត និងកែច្នៃអាហារ។ ឧស្សាហកម្មអាហារនៅតែជាសសរស្ដម្ភដ៏សំខាន់នៃសេដ្ឋកិច្ចកម្ពុជា ហើយមានឱកាសកាន់តែច្រើនឡើងក្នុងការកសាងសមត្ថភាពតាមរយៈបច្ចេកវិទ្យា នវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធនៅទូទាំងខ្សែច្រវាក់តម្លៃ។ FOODTEC ផ្តល់នូវវេទិកាមួយសម្រាប់អាជីវកម្ម អ្នកជំនាញ អ្នកអប់រំ និងភាគីពាក់ព័ន្ធរដ្ឋាភិបាល ដើម្បីស្វែងយល់ពីឱកាសទាំងនេះ និងកសាងដៃគូសម្រាប់អនាគតដែលមានចីរភាព និងប្រាក់ចំណេញកាន់តែខ្ពស់»។
សមាសភាគដ៏សំខាន់មួយនៃកិច្ចសន្ទនាឧស្សាហកម្មនេះគឺ PACKTALK Cambodia 2026 ដែលនាំយក សហគ្រាសធុនតូច និងមធ្យម (SMEs) គ្រឹះស្ថានសិក្សា ក្រសួងពាក់ព័ន្ធ និងអ្នកជំនាញក្នុងឧស្សាហកម្ម មកពិភាក្សាអំពីតួនាទីនៃការវេចខ្ចប់ក្នុងការងើបឡើងនូវភាពប្រកួតប្រជែង ការកសាងទំនុកចិត្តពីអ្នកប្រើប្រាស់ និងការជួយឱ្យអាជីវកម្មអាចឈានជើងចូលទីផ្សារបាន។
ក្រោមប្រធានបទ «ការវេចខ្ចប់៖ ជំហានចុងក្រោយឆ្ពោះទៅកាន់ទីផ្សារ» (Packaging: The Last Mile to the Market), PACKTALK Cambodia បានគូសបញ្ជាក់ពីរបៀបដែលការវេចខ្ចប់លាតសន្ធឹងហួសពីការការពារផលិតផល ដោយក្លាយជាផ្នែកមួយយ៉ាងសំខាន់នៃដំណើរការចាប់ពីការផលិត និងកែច្នៃអាហារ រហូតដល់ការធ្វើពាណិជ្ជកម្ម និងការចូលទៅកាន់ទីផ្សារ។ សម្រាប់អាជីវកម្មអាហារនៅកម្ពុជា ជាពិសេសសហគ្រាសធុនតូច និងមធ្យម (SMEs) ខ្សែច្រវាក់តម្លៃដ៏ទូលំទូលាយនេះមានសារៈសំខាន់ខ្លាំងឡើងៗ ក្នុងការឆ្លើយតបទៅនឹងកម្រិតរំពឹងទុករបស់អ្នកប្រើប្រាស់ ការពិចារណាលើចីរភាព និងឱកាសទីផ្សារ។
FOODTEC 2026 ផ្តល់ឱកាសឱ្យអាជីវកម្មស្វែងយល់ពីដំណោះស្រាយលើវិស័យទាំងនេះ ចាប់ពីគ្រឿងម៉ាស៊ីន កែច្នៃអាហារ និងបច្ចេកវិទ្យាកសិកម្ម រហូតដល់ដំណោះស្រាយវេចខ្ចប់ប្រកបដោយច្នៃប្រឌិត ព្រមទាំងភ្ជាប់ទំនាក់ទំនងជាមួយអ្នកជំនាញ និងបណ្តាញឧស្សាហកម្មដែលចាំបាច់សម្រាប់គាំទ្រដល់ការលូតលាស់។
ប្រធានបទទាំងនេះនឹងត្រូវលើកយកមកពិភាក្សានៅទូទាំងកម្មវិធីរយៈពេល ៣ ថ្ងៃ ដោយ PACKTALK Cambodia នឹងមានការពិភាក្សាលើតួនាទីនៃការវេចខ្ចប់ក្នុងឧស្សាហកម្មអាហារ។ វគ្គសំខាន់ៗរួមមាន៖
«ការវេចខ្ចប់លើសពីការការពារ – ការជំរុញភាពប្រកួតប្រជែង ទំនុកចិត្តអ្នកប្រើប្រាស់ និងការចូលកាន់ទីផ្សារ» (Packaging Beyond Protection – Driving Competitiveness, Consumer Trust and Market Access
«អនាគតនៃការវេចខ្ចប់ – នវានុវត្តន៍ ចីរភាព និងបច្ចេកវិទ្យាថ្មីៗ»
(The Future of Packaging – Innovation, Sustainability and Emerging Technologies)
«ចាប់ពីការរចនារហូតដល់ទីផ្សារ – ការបង្កើតការវេចខ្ចប់ដែលអ្នកប្រើប្រាស់ជឿជាក់ជ្រើសរើស»
(From Design to Market – Creating Packaging Consumers Choose)
កម្មវិធីនេះក៏មានការប្រកួតប្រជែង Packaging Makeover Challenge ដែលផ្តល់ជូននូវការប្រឹក្សាយោបល់ផ្ទាល់ស្តីពីការវេចខ្ចប់ និងការចែករំលែកបទពិសោធន៍ជាក់ស្តែងសម្រាប់អាជីវកម្មផងដែរ។
ប្រធានបទទាំងនេះនឹងត្រូវលើកយកមកពិភាក្សានៅទូទាំងកម្មវិធីរយៈពេល ៣ ថ្ងៃ ដោយ PACKTALK Cambodia នឹងមានការពិភាក្សាលើតួនាទីនៃការវេចខ្ចប់ក្នុងឧស្សាហកម្មអាហារ។ វគ្គសំខាន់ៗរួមមាន៖
«ការវេចខ្ចប់លើសពីការការពារ – ការជំរុញភាពប្រកួតប្រជែង ទំនុកចិត្តអ្នកប្រើប្រាស់ និងការចូលកាន់ទីផ្សារ» (Packaging Beyond Protection – Driving Competitiveness, Consumer Trust and Market Access
«អនាគតនៃការវេចខ្ចប់ – នវានុវត្តន៍ ចីរភាព និងបច្ចេកវិទ្យាថ្មីៗ»
(The Future of Packaging – Innovation, Sustainability and Emerging Technologies)
«ចាប់ពីការរចនារហូតដល់ទីផ្សារ – ការបង្កើតការវេចខ្ចប់ដែលអ្នកប្រើប្រាស់ជឿជាក់ជ្រើសរើស»
(From Design to Market – Creating Packaging Consumers Choose)
កម្មវិធីនេះក៏មានការប្រកួតប្រជែង Packaging Makeover Challenge ដែលផ្តល់ជូននូវការប្រឹក្សាយោបល់ផ្ទាល់ស្តីពីការវេចខ្ចប់ និងការចែករំលែកបទពិសោធន៍ជាក់ស្តែងសម្រាប់អាជីវកម្មផងដែរ។
ការយកចិត្តទុកដាក់លើការវេចខ្ចប់ប្រកបដោយចីរភាពនឹងត្រូវបន្តតាមរយៈវគ្គពិភាក្សារបស់ GIZ ដែលរួមមានការបង្ហាញលក្ខណៈបច្ចេកទេស និងការពិភាក្សាលើតម្រូវការ និងឱកាសសម្រាប់ការវេចខ្ចប់ប្រកបដោយចីរភាព ខណៈដែល សភាពាណិជ្ជកម្មកម្ពុជា នឹងលើកឡើងពីសារៈសំខាន់នៃស្លាកសញ្ញាស្តង់ដារលើការវេចខ្ចប់ផលិតផល។
លើសពីនេះ កម្មវិធីនឹងពិនិត្យមើលពីដំណើរការចាប់ពីគំនិតផលិតផលអាហារ រហូតដល់ការផលិតលក្ខណៈពាណិជ្ជកម្ម តាមរយៈសិក្ខាសាលាបច្ចេកទេសក្រោមប្រធានបទ «ចាប់ពីគំនិតផលិតផលអាហារ រហូតដល់ការផលិតលក្ខណៈពាណិជ្ជកម្ម» (From Food Idea to Commercial Production) ដោយក្រុមហ៊ុន Neaty Food Solution។
ដើម្បីបង្កើនភាពសម្បូរបែបនៃការពិភាក្សាលើផ្នែកអាហារ និងការវេចខ្ចប់ CAM-PACK នឹងធ្វើបទបង្ហាញស្តីពីទីផ្សារដោយណែនាំពី KhmerSME, FTC និងការប្រើប្រាស់កាំរស្មី (Irradiation) ហើយបន្ទាប់មកនឹងមានការប្រកាសបើកសម្ពោធជាផ្លូវការនូវគម្រោង CAM-PACK+ Project។ កម្មវិធីនេះក៏នឹងរំលេចអំពីដំណើរការប្រកួតប្រជែងពានរង្វាន់រចនាការវេចខ្ចប់ Khmer Packaging Design Award និង Mekong Youth Packaging Design Award ផងដែរ។
សរុបមក ពិព័រណ៍ FOODTEC 2026 និងកម្មវិធីអមផ្សេងៗ នឹងជួយដល់អាជីវកម្ម អ្នកជំនាញ អ្នកអប់រំ និងភាគីពាក់ព័ន្ធរដ្ឋាភិបាល ក្នុងការផ្លាស់ប្តូរចំណេះដឹង ស្វែងយល់ពីបច្ចេកវិទ្យាថ្មីៗ និងកសាងទំនាក់ទំនងដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍ជាបន្តបន្ទាប់នៃឧស្សាហកម្មផលិត និងកែច្នៃអាហារនៅកម្ពុជា។
ពិព័រណ៍ FOODTEC 2026 ទទួលបានការគាំទ្រពី សភាពាណិជ្ជកម្មកម្ពុជា, មជ្ឈមណ្ឌលវេចខ្ចប់កម្ពុជា, សមាគមវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាអាហារកម្ពុជា និង សមាគមអ្នកផលិតអាហារកម្ពុជា ដោយមាន ក្រសួងពាណិជ្ជកម្ម និង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាដៃគូរដ្ឋាភិបាល។
ពិព័រណ៍ FOODTEC 2026 នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៦ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ (DICEC) រាជធានីភ្នំពេញ។