ប្រទេសអាស៊ានចំនួន៣ តវ៉ាប្រឆាំងនឹង ផែនទីថ្មីរបស់ចិន

ប្រទេសអាស៊ានចំនួន៣ តវ៉ាប្រឆាំងនឹង ផែនទីថ្មីរបស់ចិននៅសមុទ្រចិនខាងត្បូង


ប្រទេសអាស៊ានចំនួនបី គឺ ហ្វីលីពីន ម៉ាឡេស៊ី និងវៀតណាម រួមទាំង កោះតៃវ៉ាន់ផងនោះ បានច្រានចោលមិនទទួលស្គាល់ទាំងស្រុង ចំពោះផែនទីដែលខ្លួនថាគ្មានមូលដ្ឋាន និងរំលោភច្បាប់អន្តរជាតិ របស់ប្រទេសចិនទាក់ទងតំបន់សមុទ្រចិនខាងត្បូង ដែលបានចេញកាលពីដើមសប្ដាហ៍នេះ។
ប្រទេសជាមួយច្រើនជំទាស់ខ្លាំងៗ ចំពោះផែនទីថ្មីរបស់ចិននៅក្នុងសមុទ្រចិនខាងត្បូង
ដោយ

ទោះយ៉ាងណា ទីក្រុងប៉េកាំងថា ផែនទីថ្មីនេះគឺត្រូវបានគូសដោយផ្អែកតាមប្រវត្តិសាស្ត្រ និងអំពាវនាវឱ្យភាគីជម្លោះទាំងអស់ពិនិត្យមើលដោយមានហេតុផល។ ស្របពេលជាមួយគ្នា ផែនទីនេះ ក៏បានធ្វើឱ្យឥណ្ឌាមានការខឹងសម្បារដែរ ដ្បិតទីក្រុងប៉េកាំងបានបញ្ចូលតំបន់ព្រំដែន ដែលកំពុងមានជម្លោះជាមួយឥណ្ឌាចូលជាទឹកដីរបស់ខ្លួន។
ប្រទេសចិនកាលពីថ្ងៃទី២៨ ខែសីហា បានចេញផ្សាយកំណែថ្មីនៃផែនទីជាតិរបស់ខ្លួន ដូចដែលខ្លួនបានធ្វើជាទៀងទាត់ចាប់តាំងពីឆ្នាំ២០០៦ ដើម្បីកែតម្រូវនូវអ្វីដែលទីក្រុងប៉េកាំងតែងតែហៅថា«មានបញ្ហា និងចន្លោះប្រយោងនៃផែនទីចាស់លើចំណុចព្រំដែនមួយចំនួន។ ផែនទីដែលចេញថ្មីនេះ ក៏បានបង្ហាញពីខ្សែបន្ទាត់រាងអក្សរU នៅក្នុងសមុទ្រចិនខាងត្បូង ដែលគ្របដណ្តប់ប្រមាណ ៩០%នៃផ្ទៃទឹកទាំងមូល។
ខ្សែបន្ទាត់ព្រំដែនរាងអក្សរUរបស់ប្រទេសចិន នៅក្នុងដែនទឹកសមុទ្រចិនខាងត្បូងនេះ មានចម្ងាយ ១,៥០០គីឡូម៉ែត្រ លាតសន្ធឹងពីភាគខាងត្បូងនៃកោះ Hainan របស់ខ្លួន កាត់ចូលទៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZs) របស់ប្រទេសវៀតណាម ហ្វីលីពីន ម៉ាឡេស៊ី ប្រ៊ុយណេ និងឥណ្ឌូនេស៊ី។ នេះគឺអ្វីដែលក្រុមប្រទេសជុំវិញសមុទ្រចិនខាងត្បូងចេញការតវ៉ាសាថ្មី។
ហ្វីលីពីនកាលពីថ្ងៃទី៣១ខែសីហា បានអំពាវនាវឱ្យចិន «ធ្វើសកម្មភាពប្រកបដោយទំនួលខុសត្រូវ និងគោរពតាមកាតព្វកិច្ចរបស់ខ្លួននៅក្រោមច្បាប់អន្តរជាតិ និងសេចក្តីសម្រេចរបស់តុលាការអាជ្ញាកណ្តាលអន្តរជាតិឆ្នាំ ២០១៦ ដែលបានប្រកាសថា បន្ទាត់ព្រំដែននោះ គឺខុសច្បាប់»។ ក្រសួងការបរទេសហ្វីលីពីនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «នេះគឺជាប៉ុនប៉ងចុងក្រោយរបស់ចិន ដើម្បីធ្វើឱ្យមានភាពស្របច្បាប់ក្នុងការគ្របគ្រង់លើអធិបតេយ្យភាព និងដែនសមត្ថកិច្ចរបស់ហ្វីលីពីន និងជាការទាមទារ ដែលគ្មានមូលដ្ឋានក្រៅច្បាប់អន្តរជាតិ»។
ទន្ទឹមគ្នានោះ ម៉ាឡេស៊ីនិយាយថា ខ្សែបន្ទាត់នៅក្នុងផែនទីថ្មីរបស់ចិននោះ មិនបានរំលោភលើដែនសមត្ថកិច្ចរបស់ខ្លួនទេ ប៉ុន្តែសកម្មភាពនេះកំពុងធ្វើឱ្យសមុទ្រខាងត្បូងក្លាយជាបញ្ហាដ៏ស្មុគស្មាញ និងរស៊ើបបំផុត។ ម៉ាឡេស៊ីថា ខ្លួនបានដាក់ការតវ៉ាតាមផ្លូវទូតជុំវិញផែនទីថ្មីនេះហើយ។ ដោយឡែក ក្រសួងការបរទេសវៀតណាមក៏បានចេញតវ៉ាប្រឆាំងនឹងផែនទីនេះដែរ និងនិយាយថា ការទាមទាររបស់ចិនដោយផ្អែកលើផែនទីនោះ គឺគ្មានតម្លៃ និងបំពានច្បាប់វៀតណាម និងអន្តរជាតិទាំងស្រុង។
ទោះជាយ៉ាងណា លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានចេញមុខអះអាងថា «ជំហររបស់ចិនចំពោះបញ្ហាសមុទ្រចិនខាងត្បូងតែងតែមានភាពច្បាស់លាស់។ អាជ្ញាធរមានសមត្ថកិច្ចរបស់ប្រទេសចិនបានធ្វើបច្ចុប្បន្នភាព និងចេញផ្សាយផែនទីតាមស្តង់ដារប្រភេទផ្សេងៗ ជាប្រចាំជារៀងរាល់ឆ្នាំ។ លោក Wang អំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់ ពិនិត្យមើលឲ្យបានច្បាស់លាស់។
ចំពេលជាមួយគ្នា ប្រទេសឥណ្ឌាកាលពីថ្ងៃអង្គារ ក៏តវ៉ាខ្លាំងៗប្រឆាំងនឹងផែនទីថ្មីរបស់ប្រទេសចិនដែរ ដោយសារតែទីក្រុងប៉េកាំងបានដាក់បញ្ចូលរដ្ឋ Arunachal Pradesh របស់ឥណ្ឌា និងតំបន់ខ្ពង់រាប Aksai-Chin ដែលកំពុងមានជម្លោះ ចូលទៅក្នុងទឹកដីរបស់ចិន។ លោក អារីនដាម បាកជី (Arindam Bagchi) រដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌាបានបញ្ជាក់ថា ថ្ងៃនេះឥណ្ឌាបានធ្វើការតវ៉ាយ៉ាងខ្លាំង តាមរយៈបណ្តាញការទូតជាមួយភាគីចិន លើ«ស្តង់ដារផែនទី» ឆ្នាំ២០២៣ របស់ប្រទេសចិន ដែលបានកាត់បញ្ចូលទឹកដីឥណ្ឌានេះ។




អត្ថបទបន្ទាប់


កង្វះវិស្វករជំនាញអាចប៉ះពាល់ដល់ផែនការរបស់អាមេរិកក្នុងការប្រែក្លាយវៀតណាមទៅជាមជ្ឈមណ្ឌលផលិតកម្មបន្ទះឈីប

កង្វះវិស្វករដ៏រ៉ាំរ៉ៃក្នុងប្រទេសវៀតណាមកំពុងលេចចេញជាបញ្ហាប្រឈមដ៏សំខាន់ចំពោះកំណើន នៃឧស្សាហកម្មឧបករណ៍បន្ទះសៀគ្វីអេឡិចត្រូនិច ដែលហៅថា semic…

ភាពតានតឹងរវាងឥណ្ឌា និងចិន អាចនឹងធ្វើឲ្យកិច្ចប្រជុំ G20 នៅសប្ដាហ៍នេះ គ្មានផ្លែផ្កា ឬយ៉ាងណា?

ភាពតានតឹងរវាងប្រទេសឥណ្ឌា និងប្រទេសចិនរាប់ទាំងជម្លោះតាមព្រំដែន និងការធ្វើពាណិជ្ជកម្ម អាចនឹងធ្វើឲ្យលោក ណារិនដ្រា ម៉ូឌី នាយករដ្ឋមន្ត្រីឥណ្ឌា ម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ