វិស័យធនាគារ និងហិរញ្ញវត្ថុ

អ្នកជំនាញ៖ វិស័យធនាគារ និងហិរញ្ញវត្ថុនៅតែឈរជើងរឹងមាំ ទោះកំពុងជួបប្រឈមនឹងបញ្ហាផ្ទួនៗក្ដី


ទោះបីជា ត្រូវប្រឈមនឹងបញ្ហាផ្ទួនៗទាំងវិបត្តិកូវីដ១៩ និងសង្គ្រាមនៅរុស្ស៊ី-អ៊ុយក្រែនក្ដី ប៉ុន្ដែ អ្នកជំនាញនៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ បានអះអាងថា វិស័យធនាគារ និងហិរញ្ញវត្ថុកម្ពុជា នៅតែឈរជើងរឹងមាំ ស្របទៅតាមភាពធន់ និងការលូតលាស់នៃសេដ្ឋកិច្ចកម្ពុជា។
កិច្ចប្រជុំលើកទី២ ស្ដីពី«ការលក់ចម្រុះកាន់តែឆ្លាតវៃ គ្រប់សេវាហិរញ្ញវត្ថុក្នុងយុគសម័យឌីជីថល»

បើ​តាម​អ្នកជំនាញ ក្នុង​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​បាន​អះអាង​ថា ឱកាស​នៅ​ក្នុង​វិបត្តិ​ដែល​សេដ្ឋកិច្ច​កម្ពុជា​បាន​ជួប​ប្រទះ​នា​ពេល​កន្លង​មកនេះ បាន​ជំរុញ​ឲ្យ​វិស័យ​ធនាគារ ងាក​ទៅ​រក​ការ​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ​ឌី​ជី​ថ​ល​កាន់តែ​ច្រើន​ឡើង ដែល​វា​ជា​កំណើន​ដ៏​ឆាប់រហ័ស​ក្នុង​រយៈពេល​២​ទៅ​៣​ឆ្នាំ​ចុង​ក្រោយ​នេះ​។

ថ្លែង​ក្នុង​កិច្ចប្រជុំ​លើក​ទី​២ ស្ដី​ពី​«​ការ​លក់​ចម្រុះ​កាន់តែ​ឆ្លាត​វៃ គ្រប់​សេវា​ហិរញ្ញវត្ថុ​ក្នុង​យុគសម័យ​ឌី​ជី​ថ​ល​» លោក​បណ្ឌិត អ៊ិ​ន ចាន់​នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ អេ​ស៊ី​លី​ដា បាន​អះអាង​ថា ស្ថិត​ក្នុង​បរិបទ​កូ​វី​ដ​-១៩ វិស័យ​ធនាគារ​ក៏​រង​ផល​ប៉ះពាល់​មួយ​ចំនួន​ដែរ ប៉ុន្ដែ​វិស័យ​នេះ​នៅ​តែ​អាច​ដំណើរការ​ជា​ធម្មតា និង​នៅ​តែ​បន្ដ​អភិវឌ្ឍ​ខ្លួន ជា​បន្តបន្ទាប់ បើ​ទោះបីជា បច្ចុប្បន្ន​វិស័យ​នេះ កំពុង​បន្ដ​ប្រឈម​នឹង​ឥទ្ធិពល​នៃ​វិបត្តិ​សង្គ្រាម​រវាង​រុ​ស្សី និង​អ៊ុយ​ក្រែ​ន​ក៏​ដោយ​។​បណ្ឌិត អ៊ិ​ន ចាន់​នី​បាន​គូសបញ្ជាក់​ទៀត​ថា វិស័យ​ធនាគារ គឺជា​ឆ្លឹ​ង​ខ្នង​ដ៏​សំខាន់​នៃ​វិស័យសេដ្ឋកិច្ច បើ​វិស័យ​ធនាគារ​នៅ​កម្ពុជា មិន​រឹង​មាំ នោះ​សេដ្ឋកិច្ច​កម្ពុជា ក៏​មិន​រឹង​មាំ​ដូច​គ្នា​ដែរ​។

ទោះបី​នៅ​រយៈពេល​ជាង​២​ឆ្នាំ​មកនេះ សេដ្ឋកិច្ច​មាន​ជួប​ប្រឈម​នឹង​វិបត្តិ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩ ក៏​ដោយ​ចុះ ប៉ុន្ដែ សម្រាប់​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​វិញ ត្រូវ​បាន​អ្នកជំនាញ​បញ្ជាក់​ថា វា​បានជា​ឱកាស​សម្រាប់​ការ​ផ្លាស់​ប្ដូរ​ស្ទើរតែ​ទាំងស្រុង​ទាក់ទង​នឹង​ការ​ប្រើប្រាស់​សេវា​ធនាគារ ពោល​គឺ​ប្ដូរ​ពី​ការ​ប្រើប្រាស់​សេវា​នៅ​តាម​បញ្ជ ដោយ​ងាក​មក​ប្រើប្រាស់​ប្រតិបត្តិការ​តាម​បែប​ឌី​ជី​ថ​ល​វិញ ពិសេស​ការ​ទូទាត់​តែ​ម្ដង​។ លោក​បណ្ឌិត អ៊ិ​ន ចាន់​នី អគ្គនាយក​នៃ​ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី បាន​កត់សម្គាល់​ឃើញ​ថា ចំនួន​នៃ​ការ​ប្រើប្រាស់​ប្រព័ន្ធ​ធនាគារ​ឌី​ជី​ថ​ល កាន់តែ​មាន​សន្ទុះ​យ៉ាង​ខ្លាំង​គួរ​ឲ្យ​កត់សម្គាល់ ដោយ​ក្នុង​នោះ គិត​មក​ទល់​បច្ចុប្បន្ន ចំនួន​អ្នក​ដែល​មាន​គណនី​ធនាគារ​អេ​ស៊ី​លី​ដា មាន​ប្រមាណ​ជាង​៣​លាន​គណនី ខណៈ​អ្នក​ប្រើប្រាស់​ប្រព័ន្ធ​ឌី​ជី​ថ​ល​ធនាគារ​អេ​ស៊ី​លី​ដា​វិញ មាន​រហូត​២​លាន​៣​សែន​។ ជាមួយ​គ្នា​នេះ លោក​បណ្ឌិត អ៊ិ​ន ចាន់​នី ក៏​បាន​គូស​សង្កត់ធ្ងន់​ទៀត​ថា សន្ទុះ​កើនឡើង​នៃ​ការ​ប្រើប្រាស់​ប្រព័ន្ធ​ទូទាត់​ប្រាក់​តាម​បែប​ឌី​ជី​ថ​ល​នេះ គឺ​បាន​ផ្ដើម​ឡើង​ចាប់តាំងពី​មានការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩​មក ពោល​មាន​រយៈពេល​ជាង ២​ឆ្នាំ​ចុង​ក្រោយ​នេះ​។

យ៉ាងណាមិញ នៅ​ឆ្នាំ​២០២២​នេះ ធនាគារ​អេ​ស៊ី​លី ភី​អិ​ល​ស៊ី ក៏​មាន​ផែនការ​ជំរុញ​ឲ្យ​អតិថិជន​ប្រើប្រាស់​ប្រព័ន្ធ​ឌី​ថ​ល​ឲ្យ​បាន​១០០% ខណៈ​សព្វថ្ងៃ ចំនួន​អ្នក​ប្រើប្រាស់​ប្រព័ន្ធ​ឌី​ជី​ថ​ល​របស់​ធនាគារ អេ​ស៊ី​លី​ដា មាន​រហូត​៩៧%​រួច​ហើយ​។

លោក ចាន់ វ៉ា​ន់​ឌី នាយក​សាខា​អេ​ស៊ី​លី​ដា ខេត្ត​ព្រះ​សីហ​នុ បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន ចំនួន​នៃ​ការ​ប្រើប្រាស់​ប្រព័ន្ធ​ឌី​ជី​ថ​ល របស់​ធនាគារ​អេ​ស៊ី​លី​ដា កាន់តែ​ស្ទុះ​ងើបឡើង​ខ្លាំង អំឡុង​វិបត្តិ​កូ​វី​ដ​១៩ ពិសេស​ខេត្ត​ព្រះ​សីហ​នុ តែ​ម្ដង ដែល​ជា​គោលដៅ​ទេសចរណ៍​ដ៏​សំខាន់​របស់​ប្រទេស​កម្ពុជា​។ បើ​តាម​លោក ចាន់ វ៉ា​ន់​ឌី កំណើន​នៃ​ការ​ប្រើប្រាស់​ប្រព័ន្ធ​ឌី​ជី​ថ​ល របស់​ធនាគារ​អេ​ស៊ី​លី នៅ​សាខា​ខេត្ត​ព្រះ​សីហ​នុ មាន​រហូត​៨០% ដោយសារ​ខេត្ត​ជាប់​សមុទ្រ​មួយ​នេះ មាន​សក្ដានុពល​ខ្លាំង​លើ​វិស័យ​ទេសចរណ៍ គួប​ផ្សំ នឹង​គម្រោង​វិនិយោគ​ជា​ច្រើន​បន្តបន្ទាប់​របស់​រាជរដ្ឋាភិបាល​កម្ពុជា ផង​ដែរ ដែល​ធ្វើ​ឲ្យ​ប្រើប្រាស់​ប្រព័ន្ធ​ឌី​ជី​ថ​ល​របស់​ធនាគារ​អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី នៅ​ខេត្ត​ព្រះ​សីហ​នុ កាន់តែ​មាន​ភាព​រីក​ចម្រើន​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញទេសចរ បង្ហាញក្ដីរំពឹងខ្ពស់សម្រាប់ការទទួលអ្នកដំណើរបរទេសនៅឆ្នាំ២០២២

ព័ត៌មាន
ក្រុមអ្នកជំនាញនៅក្នុងវិស័យទេសចរណ៍ បានបង្ហាញពីក្ដីរំពឹងខ្ពស់ ចំពោះសម្ទុះកំណើននៃភ្ញៀវទេសចរអន្តរជាតិដែលចូលមកកម្សាន្ដនៅកម្ពុជា បន្ទាប់ពីស្ថានភ…

ឥណ្ឌារឹបអូសមូលនិធិ ៧២៥លានដុល្លាររបស់ក្រុមហ៊ុនចិន Xiaomi ពាក់ព័ន្ធនឹងការផ្ញើប្រាក់ខុសច្បាប់ទៅក្រៅប្រទេស

ព័ត៌មាន
ប្រទេសឥណ្ឌាបាននិយាយនៅថ្ងៃទី៣០មេសាថា ខ្លួនបានរឹបអូសទឹកប្រាក់ចំនួន ៧២៥ លានដុល្លារពីគណនីធនាគារក្នុងស្រុករបស់ក្រុមហ៊ុនចិន Xiaomi បន្ទាប់ពី…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ