TikTok

TikTok ចេញមុខធានាសុវត្ថិភាពទិន្នន័យរបស់អ្នកប្រើប្រាស់អាមេរិក ក្រោយរងការព្រមានដកចេញពីApp Store និង Play Store


ក្រុមហ៊ុនបាយដេន (ByteDance) ដែលជាក្រុមហ៊ុនមេរបស់កម្មវិធីបណ្ដាញសង្គម TikTok បានប្រាប់សមាជិកព្រឹទ្ធសភាអាមេរិកថា ខ្លួនកំពុងធ្វើការលើកិច្ចព្រមព្រៀងចុងក្រោយមួយ ជាមួយរដ្ឋបាលលោកចូ បៃឌិន ក្នុងការការពារទិន្នន័យអ្នកប្រើប្រាស់ និងផលប្រយោជន៍សន្តិសុខជាតិរបស់សហរដ្ឋអាមេរិកយ៉ាងពេញលេញ។ នេះបើតាមការចុះផ្សាយសារព័ត៌មាន Reuters។
TikTok ប្រាប់អាមេរិកថា ខ្លួនកំពុងធ្វើការលើកិច្ចព្រមព្រៀងចុងក្រោយមួយ ជាមួយរដ្ឋបាលលោកចូ បៃឌិន ក្នុងការការពារទិន្នន័យអ្នកប្រើប្រាស់ និងផលប្រយោជន៍សន្តិសុខជាតិរបស់សហរដ្ឋអាមេរិកយ៉ាងពេញលេញ។
ដោយ

ការអះអាងរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនមួយនេះ ធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិកបានចោទប្រកាន់ថា ទិន្នន័យរបស់អ្នកប្រើប្រាស់អាមេរិកត្រូវបានក្រុមហ៊ុននេះបញ្ជួនទៅកាន់ទីក្រុងប៉េកាំង។

TikTok គឺជាកម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ពេញនិយមបំផុតមួយរបស់ពិភពលោក ដែលមានអ្នកប្រើប្រាស់សកម្មជាង ១ ពាន់លាននាក់នៅទូទាំងពិភពលោក ហើយសហរដ្ឋអាមេរិកជាទីផ្សារធំបំផុតរបស់ខ្លួន។ នាយកប្រតិបត្តិ TikTok លោក Shou Zi Chew កាលពីថ្ងៃព្រហស្បតិ៍ ទី ៣០ ខែមិថុនាបានប្រាប់សមាជិកព្រឹទ្ធសភាអាមេរិក នៅក្នុងលិខិតផ្លូវការមួយថា កម្មវិធីវីដេអូខ្លី TikTok កំពុងធ្វើការជាមួយម៉ាស៊ីនមេផ្ទុកទិន្នន័យរបស់ក្រុមហ៊ុនអាមេរិក Oracle Corp លើការគ្រប់គ្រងសុវត្ថិភាពទិន្នន័យអ្នកប្រើប្រាស់អាមេរិកកម្រិតខ្ពស់ថ្មី ដែលនឹងបញ្ចប់ក្នុងពេលដ៏ខ្លីខាងមុខនេះ។ ការលើកឡើងបែបនេះ ក៏ជាការឆ្លើយតបទៅកាន់របស់អាមេរិក ដែលថា ក្រុមហ៊ុននេះ បានបញ្ជូនទិន្នន័យអ្នកប្រើប្រាស់នៅអាមេរិក ទៅកាន់ទីក្រុងប៉េកាំង ដែលវាជាការគំរាមកំហែងដល់សន្ដិសុខជាតិរបស់អាមេរិក។

មែនទែនទៅ កាលពីខែមុន TikTok បាននិយាយថា ខ្លួនបានបញ្ចប់ការបញ្ជូនព័ត៌មានរបស់អ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិកទៅកាន់ម៉ាស៊ីនមេនៅ Oracle រួចរាល់ហើយ ប៉ុន្តែកម្មវិធីនេះនៅតែប្រើប្រាស់មជ្ឈមណ្ឌលស្ដុកទិន្នន័យរបស់សហរដ្ឋអាមេរិក និងសិង្ហបុរី សម្រាប់ការរក្សាទុកដដែល។

ទោះយ៉ាងណា TikTok បានអះអាងថា ខ្លួននឹងលុបទិន្នន័យដែលបានរក្សាទុករបស់អ្នកប្រើប្រាស់សហរដ្ឋអាមេរិកចេញពីប្រព័ន្ធរបស់ខ្លួន ហើយនឹងផ្ទេរទិន្នន័យទាំងនេះទៅកាន់ម៉ាស៊ីនមេ Oracle ដែលមានទីតាំងនៅសហរដ្ឋអាមេរិកទាំងស្រុងតែម្ដង។

អ្នកនាំពាក្យក្រុមហ៊ុនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយប្រាប់សារព័ត៌មាន Reuters ថា TikTok បានផ្ញើការឆ្លើយតបទៅនឹងលិខិតរបស់សមាជិកព្រឹទ្ធសភាអាមេរិក ខណៈពេលនេះខ្លួនកំពុងទន្ទឹងរង់ចាំទំនាក់ទំនងជាមួយសមាជិកសភា ដើម្បីពិភាក្សាអំពីខ្លឹមសារនៃសំណើររបស់ខ្លួន។ អ្នកនាំពាក្យរូបនេះបានបន្ថែមថា TikTok កំពុងធ្វើការដើម្បីបង្កើតសមត្ថភាពវិស្វកម្មដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដើម្បីកាត់បន្ថយតម្រូវការសម្រាប់ការចូលប្រើប្រាស់ទិន្នន័យនៅទូទាំងតំបន់ផងដែរ។

ព្រឹទ្ធសមាជិកអាមេរិកមួយរូបបាននិយាយថា TikTok គួរតែសារភាពពីកំហុសរបស់ខ្លួនតាំងពីដើមមក មិនគួរព្យាយាមលាក់បាំងការងារដោយសម្ងាត់នោះទេ។ ព្រឹទ្ធសមាជិកអាមេរិករូបនេះ បាននិយាយថា TikTok ចាំបាច់ត្រូវទទួលខុសត្រូវ ហើយផ្តល់សក្ខីកម្មនៅចំពោះមុខសភា។

គួរជម្រាបថា លិខិតឆ្លើយតបរបស់ TikTok ទៅកាន់សមាជិកព្រឹទ្ធសភាអាមេរិកនេះ បានធ្វើឡើងបន្ទាប់ពីក្រុមប្រឹក្សាសន្តិសុខជាតិរបស់សហរដ្ឋអាមេរិកស្នើឲ្យមានការដកកម្មវិធី TikTok ចេញពីកម្មវិធី App Store និង Play Store របស់អាមេរិក ដោយសារតែការភ័យខ្លាចថា ទិន្នន័យអ្នកប្រើប្រាស់របស់សហរដ្ឋអាមេរិកអាចត្រូវបានបញ្ជូនទៅរដ្ឋាភិបាលកុម្មុយនិស្តចិន៕

None



អត្ថបទបន្ទាប់


អង្គការណាតូប្រកាសចាត់ទុករុស្ស៊ីជា «ការគំរាមកំហែងធំ និងដោយផ្ទាល់» ចំពោះសម្ព័ន្ធខ្លួន

មេដឹកនាំអង្គការណាតូ ក៏បាននិយាយប្រកាសចំៗដែរថា ពេលនេះ រុស្ស៊ី គឺជា «ការគំរាមកំហែងដ៏ធំ និងដោយផ្ទាល់មួយចំពោះសន្ដិសុខរបស់សម្ព័ន្ធណាតូ»។ …

រុស្ស៊ីចោទអ៊ុយក្រែនថា បានបាញ់មីស៊ីលចូលទឹកដីខ្លួនធ្វើឱ្យមនុស្សស្លាប់ និងរបួសតែអ៊ុយក្រែនថាជាឧបទ្ទវហេតុ

អាជ្ញាធរតំបន់របស់រុស្ស៊ីបាននិយាយកាលពីថ្ងៃអាទិត្យថា យ៉ាងហោចណាស់មនុស្ស៣នាក់ត្រូវបានស្លាប់ និងផ្ទះរាប់សិបខ្នងបានរងការខូចខាតនៅក្នុងទីក្រុង …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ