អាជីវកម្មខ្នាតតូចនៅក្នុងតំបន់អាស៊ីអាគ្នេយ៍

ប្រកាសគម្រោងវិនិយោគរាប់ពាន់លានដុល្លារដើម្បីជួយអាជីវកម្មក្នុងតំបន់អាស៊ីអាគ្នេយ៍


កម្មវិធី TikTok ដែលមានម្ចាស់អាជីវកម្មខ្នាតតូចចំនូន ១៥ លាននាក់ កំពុងតែប្រើប្រាស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បានប្រកាសជួយសហគ្រិននិងយុវជនចំនួន ១សែន២ម៉ឺននាក់ នៅក្នុងរយៈពេលបីឆ្នាំ ដោយមានគម្រោងទឹកប្រាក់ប្រមាណជាជាង ១២ លានដុល្លារ។ នៅទូទាំងតំបន់ កម្មវិធីចែកចាយវីដេអូខ្លីតាមបណ្ដាញសង្គមនេះ មានអ្នកប្រើប្រាស់សរុប ៣២៥ លាននាក់ ។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន The Straits Times ។
ប្រកាសគម្រោងវិនិយោគរាប់ពាន់លានដុល្លារដើម្បីជួយអាជីវកម្មក្នុងតំបន់អាស៊ីអាគ្នេយ៍
ដោយ

លោក ជីវ ស៊ូជី (Chew Shou Zi) នាយកប្រតិបត្តិ TikTok បានអះអាងថា កម្មវិធីចែករំលែកវីដេអូខ្លីតាមបណ្ដាញទំនាក់ទំនងសង្គមមួយនេះ គ្រោងចំណាយរាប់ពាន់លានដុល្លារដើម្បីគាំទ្រសហគ្រាសធុនតូចនិងមធ្យមនៅអាស៊ីអាគ្នេយ៍ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ខណៈដែលកម្មវិធីទូរស័ព្ទនេះកំពុងតែស្វះស្វែងរកការពង្រីកមុខងាររបស់ខ្លួនឱ្យលើសពីការកម្សាន្តនិងឱ្យក្លាយជាឧបករណ៍ដ៏មានប្រសិទ្ធិភាពសម្រាប់អាជីវកម្មនៅក្នុងតំបន់។
លោកបានអះអាងថា កម្មវិធីនេះបានក្លាយជាវេទិកាសម្រាប់អាជីវកម្មខ្នាតតូចជាង១៥លាននៅអាស៊ីអាគ្នេយ៍ រួមទាំង៥លាននៅក្នុងប្រទេសឥណ្ឌូនេស៊ី។
លោកបានមានប្រសាសន៍នៅក្នុងសម្រង់សំដីដើមថា “ខ្ញុំរីករាយក្នុងការប្រកាសថា ពួកយើងនឹងវិនិយោគរាប់ពាន់លានដុល្លារនៅក្នុងប្រទេសឥណ្ឌូនេស៊ី និងនៅក្នុងតំន់អាស៊ីអាគ្នេយ៍ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ”។
លោកមិនបានបង្ហាញពីតួលេខ ឬពេលវេលាពិតប្រាកដ សម្រាប់ការវិនិយោគនេះទេ ប៉ុន្តែបាននិយាយថា ផ្នែកមួយនៃកម្មវិធីនេះនឹងរួមបញ្ចូលការវិនិយោគចំនួនជាង១២លានដុល្លារ ដើម្បីគាំទ្រដល់សហគ្រាសធុនតូចនិងមធ្យម សហគ្រិន និងយុវជនសរុបចំនួន១២ម៉ឺននាក់ ក្នុងរយៈពេលបីឆ្នាំខាងមុខ។

កម្មវិធីនេះក៏នឹងវិនិយោគលើការបណ្តុះបណ្តាល ការផ្សាយពាណិជ្ជកម្ម និងការគាំទ្រអាជីវកម្មខ្នាតតូច ដែលមានបំណងចូលរួមក្នុងវេទិកាពាណិជ្ជកម្មអេឡិចត្រូនិច TikTok Shop របស់ខ្លួន។
ថ្លែងនៅក្នុងវេទិកាឥទ្ធិពលនៅតំបន់អាស៊ីអាគ្នេយ៍របស់ TikTok ដែលធ្វើឡើងនៅកណ្តាលទីក្រុងហ្សាការតា លោក ជីវ ស៊ូជី បានកត់សម្គាល់ថា នៅពេលដែលកម្មវិធីបានចាប់ផ្តើមកាលពីជាង៥ឆ្នាំមុន វាត្រូវបានប្រើប្រាស់ជាចម្បងសម្រាប់គោលបំណងកម្សាន្តតែប៉ុណ្ណោះ។
លោកបានបន្តថា ឥឡូវនេះ កម្មវិធី TikTok មានអ្នកប្រើប្រាស់រាប់លាននាក់នៅជុំវិញពិភពលោក ក្នុងចំណោមនោះមានមនុស្ស ៣២៥ លាននាក់នៅក្នុងតំបន់ ដែលប្រើប្រាស់វាសម្រាប់គោលបំណងផ្សេងទៀត ដូចជាការផ្តល់សិទ្ធិអំណាចដល់សហគមន៍មូលដ្ឋាន និងការធ្វើអាជីវកម្មដើម្បីពង្រីកទីផ្សារឱ្យកាន់តែទូលំទូលាយ។
លោកបានបន្តទៀតថា នៅពេលដែលក្រុមហ៊ុនកំពុងបន្តពង្រីកកម្មវិធីរបស់ខ្លួន ខ្លឹមសារក៏កាន់តែមានភាពចម្រុះផងដែរ។ ការរាំ និងការច្រៀងកំសាន្ត នៅតែមានសារៈសំខាន់ ហើយវានៅតែរក្សាភាពទាក់ទាញដដែល ប៉ុន្តែយើងកំពុងតែបង្ហាញពីឧត្តមភាពនៃវិស័យផ្សេងទៀតដូចជាការអប់រំ ដែលកំពុងតែសកម្មឡើងនៅលើសាកលលោក។
របាយការណ៍របស់ក្រុមហ៊ុនបណ្តាក់ទុនសិង្ហបុរីមួយឈ្មោះ ម៉ូមិនធឹម វើក (Momentum Works) បានរកឃើញថា កម្មវិធី ស្សបភី (Shopee) ជាអេបដែលមានអ្នកគាំទ្រ និងមានតួនាទីសំខាន់នៅផ្សារអេឡិចត្រូនិចធំបំផុតនៅអាស៊ីអាគ្នេយ៍កាលពីឆ្នាំ២០២២ ដោយមានទឹកប្រាក់ប្រមាណជាជិត៤៨ពាន់លានដុល្លារ បន្ទាប់មកគឺកម្មវិធីឡាហ្សាដា (Lazada) ឈរនៅលំដាប់លេខ២ ក្នុងតម្លៃជាង២០ពាន់លានដុល្លារ, កម្មវិធីតូកូប៉េឌា (Tokopedia) ចំនួនជា១៨ពាន់លានដុល្លារ ហើយកម្មវិធី ទិកតុក ស្សប (TikTok Shop) មានតម្លៃតែជាង៤ពាន់លានដុល្លារប៉ុណ្ណោះ៕




អត្ថបទបន្ទាប់


ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា អ៊ិនឌីហ្គូ បញ្ជាទិញយន្តហោះ ៥០០ គ្រឿងពីក្រុមហ៊ុនផលិតយន្តហោះ អ៊ែរប៊ឹស

ព័ត៌មាន
ក្រុមហ៊ុនអាកាសចរណ៍របស់ឥណ្ឌា អ៊ិនឌីហ្គូ (IndiGo) បានបញ្ជាទិញយន្តហោះប្រតិកម្មចំនួន ៥០០ គ្រឿង ពីក្រុមហ៊ុនផលិតយន្តហោះបារាំង អ៊ែរប៊ឹស (Airb…

សភាថៃនឹងកោះប្រជុំក្នុងពេលឆាប់ៗ ដើម្បីបង្កើតរដ្ឋាភិបាលថ្មីក្រោយការឈ្នះឆ្នោតដោយគណបក្សប្រឆាំង

ព័ត៌មាន
គណៈកម្មការរៀបចំការបោះឆ្នោតថៃកាលពីថ្ងៃចន្ទ ទី ១៩ មិថុនា បានបញ្ជាក់ការទទួលស្គាល់ជាផ្លូវការលទ្ធផលនៃការបោះឆ្នោតកាលពីខែមុន ដែលបក្សប្រឆាំងធំៗ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ