ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ

មានអ្នកជាសះស្បើយថ្មី ៨៣នាក់ ខណៈអ្នកឆ្លងថ្មី២០នាក់ទៀត គិតត្រឹមព្រឹកថ្ងៃទី ១៥ ខែមីនា


ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសពីការរកឃើញអ្នកឆ្លងថ្មីកូវីដ-១៩ ចំនួន២០នាក់បន្ថែមទៀត នៅព្រឹកថ្ងៃទី ១៥ ខែមីនាឆ្នាំ២០២១ ខណៈដែលអ្នកដែលជាសះស្បើយវិញ មានដល់ទៅ ៨៣នាក់។
មានអ្នកជាសះស្បើយថ្មី ៨៣នាក់ ខណៈអ្នកឆ្លងថ្មី២០នាក់ទៀត គិតត្រឹមព្រឹកថ្ងៃទី ១៥ ខែមីនា (ហ្វេសប៊ុកផេក៖ TYDA - គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ)
ដោយ

សរុប​ចំនួន​អ្នកឆ្លង​គិត​ត្រឹម​ព្រឹកថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០២១ មានដល់ទៅ ១.៣២៥នាក់ហើយ ខណៈអ្នកជាសះស្បើយ​មាន ៧៣០នាក់។ ក្នុងនោះ​អ្នកឆ្លង​ក្នុងព្រឹត្តិការណ៍​សហគមន៍​២០កុម្ភៈ បានកើនដល់​៨១០នាក់ហើយ។

យ៉ាងណាមិញ ក្នុងចំណោម​អ្នកឆ្លង​ថ្មី​ចំនួន​២០នាក់​ដែលត្រូវបាន​រកឃើញ​នៅព្រឹក​ថ្ងៃទី ១៥ ខែមីនា គឺមាន​១៨នាក់​ជាករណីឆ្លង​ក្នុង​ព្រឹត្តិការណ៍សហគមន៍​២០កុម្ភៈ ដែលត្រូវបាន​រកឃើញ​នៅរាជធានី​ភ្នំពេញ និងរកឃើញ​២នាក់​ផ្សេងទៀត​ជាករណី​នាំចូល។

ប្រមុខ​រាជរដ្ឋាភិបាល ក៏ដូចជា​ក្រសួង​សុខាភិបាល បន្ដអំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋទាំងអស់​​ចូលរួម​​អនុវត្ត​វិធានការ​ការពារមួយចំនួន​ដូចជា វិធានការ ៣ ការពារ (ពាក់ម៉ាស់ ឡាងដៃញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាព) និងវិធានការ៣កុំ (កុំទៅកន្លែងមាន​មនុស្សច្រើនកកកុញ, កុំទៅកន្លែង​បិទជិត​គ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក និងកុំប៉ពាល់គ្នា ចាប់ដៃ កៀកស្មា ឱបគ្នា នៅពេលជួបគ្នា)៕

© 2022 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បើ​ចង់​បើក​ start-up អ្វីមួយ អ្នក​ត្រូវ​មាន​បីចំណុចនេះ

ព័ត៌មាន
លោកស្រី ប៉ុង លីមសាន គឺ​ជាស្ថាបនិក​ និង​នាយិកា​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន ហ្វឺស វីម៉ិនថេក អេស៊ា (First Womentech Asia) ដែល​ជាក្រុមហ៊ុ...

អនុក្រឹត្យថ្មី៖អ្នកគេចវេះពីការយកសំណាកនិងធ្វើចត្តាឡីស័កត្រូវរងពិន័យពី១ ទៅ៥លានរៀល

ព័ត៌មាន
បុគ្គលដែលគេចវេះពីការធ្វើចត្តាឡីស័ក និងមិនសហការជាមួយក្រុមគ្រូពេទ្យក្នុងការយកសំណាកត្រូវរងការផ្តន្ទាទោសជាពិន័យអន្តរការណ៍ពី ១លានរៀល ទៅ៥លា...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ