ទន្ទឹមនឹងជោគជ័យ ក៏មានអ្នកខ្លះជួបបរាជ័យផងដែរ ពោល គឺអ្នកដែលជួបវិបត្តិទិញដីដោយខ្ចីលុយធនាគារ មានការប្រាក់ ក្នុងបំណងទុកដីលក់បន្តយកចំណេញ ពេលដែលឡើងថ្លៃ។
ទាក់ទងនឹងបញ្ហានេះ អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុន WorldBridge Group និងជាសេដ្ឋីអចលនទ្រព្យនិងឡូជីស្ទិក ដ៏ល្បីល្បាញមួយរូប នៅកម្ពុជា កាលពីពេលថ្មីៗនេះ បានផ្ដល់ការណែនាំខ្លះៗ ដល់អ្នកដែលរកស៊ីក្នុងវិស័យអចលនទ្រព្យ ដើម្បីកុំឲ្យជួបបរាជ័យ។
អ្នកឧកញ៉ាបាននិយាយថា «ការទិញអចលនវត្ថុ វាមានពីរប្រភេទ។ អ្នកខ្លះថា ទិញយ៉ាងម៉េចបើខ្ញុំអត់មានលុយផង ខ្ញុំមានតែ ៣០% ខ្ញុំទិញដីហ្នឹងអត់បានទេ។ ទិញអចលនវត្ថុ បើទិញអចលនវត្ថុនោះ អាចយកទៅជួលបានចំណូលត្រឡប់មកវិញបាន យើងកុំខ្លាចខ្ចីបុលគេ។ យើងត្រូវគិតថា ខ្ញុំមានចំណូលសម្រាប់បង់ការប្រាក់។ អ៊ីចឹង យើងខ្ចីលុយគេទិញ ជួលបានលុយមកវិញ។ ប៉ុន្តែ បើមានលុយមិនគ្រប់ ទៅខ្ចីបុលធនាគារ ហើយទៅទិញដីទុកចោល កុំឲ្យសោះ។ អាហ្នឹងកុំឲ្យសោះ! ដេកអត់លក់ទេ។ នេះខ្ញុំគិតចំពោះអ្នកដែលវិនិយោគម្នាក់ៗឯង។ បើសម្រាប់ក្រុមហ៊ុន គឺគេមានយុទ្ធសាស្ត្ររបស់គេហើយ» ៕