គន្លឹះអាជីវកម្ម

អ្នក​ជំនួញ​វ័យ​ក្មេង​ប្រាប់គន្លឹះ១0​ចំណុច​ដើម្បី​ធ្វើ​ឲ្យ​អាជីវកម្ម​បើក​ទ្វារ​បាន​យូរ


ការបើក​អាជីវកម្ម​មាន​ភាព​ងាយ​ស្រួល ប៉ុន្តែ ការ​គ្រប់គ្រង​អាជីវកម្ម​ឲ្យ​បន្ត​បើក​ទ្វារ​បាន​យូរ​អង្វែង មិន​មែន​ជា​ការ​ងាយ​ស្រួល​ប៉ុន្មាន​ទេ។ នៅ​ពេល​អាជីវកម្ម ចាប់​ផ្តើម​បើក​ភ្លាម បញ្ហា​រាប់​ពាន់​ជំពូក បាន​ក្លាយ​ជា​លំហាត់​រត់​មក​រក​ម្ចាស់​អាជីវកម្ម ដើម្បី​ឲ្យ​ធ្វើការ​ដោះ​ស្រាយ។ ប្រសិន​បើ​ម្ចាស់​អាជីវកម្ម គ្មាន​សមត្ថភាព​ដោះស្រាយ​នោះ​ទេ នោះ​អាជីវកម្ម​ដែល​ទើប​បើក​ថ្មី​ថ្មោង នឹង​បិទ​ទ្វារ​ជា​មិន​ខាន​ឡើយ។
លោក​ឧកញ៉ា ចិត្រ សិរីសុភ័ក្រ្ត ស្ថានិក​ក្រុមហ៊ុន Luxury Smile & MONSNE កាហ្វេ។
ដោយ

លោក​ឧកញ៉ា ចិត្រ សិរីសុភ័ក្រ្ត ស្ថានិក​ក្រុមហ៊ុន Luxury Smile & MONSNE កាហ្វេ ក្រុមហ៊ុន​អចលន​ទ្រព្យ​និង​កាន់​កាប់​ក្រុមហ៊ុន​ជា​ច្រើន បាន​ផ្តល់​គន្លឹះ​១០​យ៉ាង ដើម្បី​ជា​ថ្នាំ​ប៉ូវ ធ្វើ​ឲ្យ​អាជីវកម្ម​មាន​កម្លាំង​ស្ទុះ​ទៅ​មុខ​បាន​យូរ​អង្វែង។

1. មុន​នឹង​ចាប់​ផ្តើម​អាជីវកម្ម គួរតែ​វិនិយោគ​លើ​ខ្លួន​ឯង​ឲ្យ​បាន​ច្រើន ដោយ​ខិតខំ​រៀនសូត្រ​តាម​រយៈ​ការ​អាន​សៀវភៅ និង​សិក្សា​ពី​បទ​ពិសោធន៍​អ្នក​ដទៃ។  

2. កុំ​ចាយ​វាយ​ខ្ជះ​ខ្ជាយ ព្រោះ​ជា​ទូទៅ ម្ចាស់​អាជីវកម្ម​ថ្មី​ថ្មោង តែងតែ​អាង​ខ្លួន​ក្លាយ​ជា​ថៅកែ បង្កើត​ជា​អំនួត ចាយ​ថវិកា​ដោយ​គ្មាន​ផែនការ​ហិរញ្ញ​វត្ថុ​ច្បាស់​លាស់ ដែល​នេះ​ជា​បញ្ហា​អាច​ធ្វើ​ឲ្យ​អាជីវកម្ម​ដួល​រលំ។

3. គួរតែ​លះបង់​ច្រើន​ជាង​កូនចៅ ពីព្រោះ​ភាព​ខុស​គ្នា​រវាង​និយោជក​និង​បុគ្គលិក គឺ​និយោជក​ធ្វើការ​២៤​ម៉ោង ខណៈ​និយោជិត​ធ្វើការ​តែ ៨​ម៉ោង​ប៉ុណ្ណោះ។  

4. កុំ​បាត់​ទំនុក​ចិត្ត ព្រោះ​ការ​រកស៊ី​តែង​ប្រឈម​នឹង​ហានិភ័យ​ចៀស​មិន​ផុត​ឡើយ។ ដូច្នេះ នៅ​ពេល​ជួប​បញ្ហា ត្រូវ​តែ​ក្លាហាន​ប្រឈម​មុខ​ក្នុង​ការ​ដោះស្រាយ​ប្រកប​ដោយ​ភាព​ឈ្លាសវៃ។   

5. មាន​គំនិត​ច្នៃ​ប្រឌិត​ខ្ពស់ ដោយ​រក​គំនិត​ថ្មីៗ ហើយ​ចាប់​ផ្តើម​ធ្វើ​មុន​គេ។

6. គួរ​មាន​ផ្នត់​គំនិត​ថា ម្ចាស់​ក្រុមហ៊ុន​ពិត​ប្រាកដ គឺ​ជា​អតិថិជន បន្ទាប់​មក​ជា​បុគ្គលិក ហើយ​ចុង​ក្រោយ​ទើប​ជា​ខ្លួន​ឯង។     

7. មាន​ឆន្ទៈ​ខ្ពស់​ក្នុង​ការរៀបចំ​អាជីវកម្ម​ឲ្យ​ដំណើរការ​ទៅ​មុខ។

8. គួរតែ​ចាប់​ឱកាស កុំ​បោះបង់​ឱកាស​ឲ្យ​សោះ ប្រសិន​បើ​មាន​ឱកាស​ហើយ​នោះ។

9. ស្គាល់​តម្លៃ​លុយ ប្រើ​លុយ​បង្កើត​លុយ មាន​ចំណេះ​ដឹង​គ្រប់គ្រង​ហិរញ្ញវត្ថុ។

10. កុំ​គិត​តែ​ចង់​ធ្វើ​អាជីវកម្ម តែ​មិន​ព្រម​ធ្វើ បើ​ចង់​ធ្វើ​ហើយ គឺ​គួរ​ចាប់​ផ្តើម​ធ្វើវា។

លោក​ឧកញ៉ា​វ័យ​២៨​ឆ្នាំ​រូប​នេះ មាន​ទស្សនៈ​មួយ​ថា៖ «ចង់​បាន​ជោគជ័យ​ក្នុង​អាជីវកម្ម​ត្រូវ​យក​បេះដូង​បុគ្គលិក​ឲ្យ​បាន» មាន​ន័យ​ថា គួរ​ផ្តល់​ការងារ​ឲ្យ​ត្រូវ​នឹង​សមត្ថភាព និង​ចំណង់​ចំណូល​ចិត្ត​របស់​បុគ្គលិក និង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ពួកគេ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្មករ​កម្មការិនី​មាន​ក្តី​សង្ឃឹម​ខ្ពស់ ខណៈ​លក្ខខណ្ឌ​ការងារ​កាន់​តែ​ល្អ​ក្នុង​វិស័យ​កាត់ដេរ​

ព័ត៌មាន
បច្ចុប្បន្ន ស្ថានភាព​នៅ​ក្នុង​ឧស្សាហ​កម្ម​កាត់​ដេរ​កម្ពុជា កាន់​តែ​មាន​ភាព​ល្អ​ប្រសើរ​ឡើង។ ល្អ​ប្រសើរ​ដោយសារ​តែ​មាន​រោងចក្រ​កាត់ដេរ​ជា​ច្រ…

ក្រុមហ៊ុន​ណា​ខ្លះ​​ដែល​នាំ​ចូល Franchise មក​កម្ពុជា​ច្រើន​ជាង​គេ?

ព័ត៌មាន
ទោះ​បី​ជា​ការ​យល់​ដឹង​ស៊ី​ជម្រៅ​អំពី Franchise របស់​សហគ្រិន​ក្នុង​ស្រុក​នៅ​មាន​កម្រិត​ក៏​ដោយ ប៉ុន្ដែ អាជីវកម្ម​ប្រភេទ​នេះ បាន​និង​កំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ