អ្នកឧកញ៉ា សៀ ឫទ្ធី

អ្នកឧកញ៉ា សៀ ឫទ្ធី អមដំណើរសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងដំណើរបេសកកម្មនៅតំបន់អឺរ៉ុប ដើម្បីកៀរគរការវិនិយោគមកកម្ពុជា


អ្នកឧកញ៉ា សៀ ឫទ្ធី ដែលជាអ្នកជំនួញដ៏លេចធ្លោរនៅកម្ពុជា បានអមដំណើរសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់ទីក្រុង Davos ប្រទេសស្វីស ដើម្បីចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅសប្ដាហ៍នេះ ព្រមទាំងបានជួបពិភាក្សាជាមួយនឹងថ្នាក់ដឹកនាំក្រុមហ៊ុនកំពូលធំៗជាច្រើន ក្នុងគោលបំណងបង្ហាញពីសក្ដាពុលរបស់កម្ពុជា ដើម្បីទាក់ទាញវិនិយោគិនទាំងឲ្យមកបណ្ដាក់ទុនរកស៊ីនៅកម្ពុជា។
អ្នកឧកញ៉ា សៀ ឫទ្ធី
ដោយ

កិច្ចប្រជុំប្រចាំឆ្នាំនេះនៃវេទិកាសេដ្ឋកិច្ចនៅឆ្នាំនេះ មានការអញ្ជើញចូលរួមយ៉ាងកុះករពីប្រមុខរដ្ឋាភិបាល និងថ្នាក់ដឹកនាំធុរកិច្ច ដែលមកពីជុំវិញពិភពលោកដើម្បីផ្ដល់វេទិកាសម្រាប់ការជជែកអំពីបញ្ហាសកលនានា និងដើម្បីជំរុញការចាប់ដៃគូសហការសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព។

ក្នុងឋានៈជាដៃគូសហការមួយនៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ក្រុមហ៊ុនវើលប៊្រីដគ្រុប ដើរតួនាទីយ៉ាងសំខាន់នៅក្នុងការតភ្ជាប់កម្ពុជា ទៅកាន់សហគមន៍ធុរកិច្ចពិភពលោក និងផ្សព្វផ្សាយពីកម្ពុជា ក្នុងនាមជាគោលដៅវិនិយោគដ៏ទាក់ទាញមួយ។ ការចូលរួមរបស់ក្រុមហ៊ុនវើលប៊្រីដគ្រុប ក្នុងកិច្ចប្រជុំប្រចាំឆ្នាំនេះនឹងជួយពង្រឹងវត្តមានរបស់កម្ពុជា នៅលើឆាកអន្តរជាតិ ក៏ដូចជាពង្រឹងការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព។

ក្រៅពីចូលរួមក្នុងព្រឹត្តិការណ៍ដែលរៀបចំដោយវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលមានការអមដំណើរដោយអ្នកឧកញ៉ា សៀ ឫទ្ធី និងមន្ត្រីជាន់ខ្ពស់កម្ពុជាជាច្រើនរូប ក៏មានជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំនៃក្រុមហ៊ុនធំៗមួយចំនួនក្នុងតំបន់អាស៊ានផងដែរ ក្នុងបំណងលើកបង្ហាញអំពីឱកាសវិនិយោគដ៏មានសក្តានុពល និងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី។

អ្នកឧកញ៉ា សៀ ឫទ្ធី អគ្គនាយកក្រុមហ៊ុនវើលប៊្រីដគ្រុប បានថ្លែងអំណរគុណចំពោះការអញ្ជើញចូលរួមរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅទីក្រុង Davos និងបានលើកឡើងពីសារៈសំខាន់ នៃការចូលរួមបែបនេះនៅក្នុងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា។

អ្នកឧកញ៉ា សៀ ឫទ្ធី មានប្រសាសន៍ថា “វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ផ្តល់វេទិកាដ៏ពិសេសមួយសម្រាប់កម្ពុជា ដើម្បីបង្ហាញពីភាពខ្លាំងរបស់ខ្លួន និងដើម្បីភ្ជាប់ទំនាក់ទំនងជាមួយបណ្ដាដៃគូដែលមានសក្តានុពល។ អ្នកឧកញ៉ាប្តេជ្ញាថា នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាល ដើម្បីពង្រឹងឋានៈរបស់កម្ពុជា បន្ថែមទៀតថាក្នុងនាមជាមជ្ឈមណ្ឌលសេដ្ឋកិច្ចឈានមុខគេនៅក្នុងតំបន់”។

ជំនួបទាំងនេះ ក៏បានឆ្លុះបញ្ចាំងពីសារៈសំខាន់កាន់តែខ្លាំងឡើងផ្នែកសេដ្ឋកិច្ចរបស់កម្ពុជា និងភាពទាក់ទាញរបស់កម្ពុជា ចំពោះវិនិយោគិនបរទេសផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំអន្តរក្រសួងពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក

ព័ត៌មាន
នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្…

ក្រុមហ៊ុនហិរញ្ញវត្ថុដ៏ល្បីល្បាញ Goldman Sachs ចង់ពង្រីកការវិនិយោគមកកាន់ប្រទេសកម្ពុជា

ព័ត៌មាន
ក្រុមហ៊ុន Goldman Sachs ដែលជាស្ថាប័នវិនិយោគលើវិស័យហិរញ្ញវត្ថុដ៏ល្បីល្បាញមួយនៅលើពិភពលោកបានបង្ហាញបំណងចង់ពង្រីកឱកាសវិនិយោគរបស់ខ្លួនមកកាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ