ជប៉ុន-ពាណិជ្ជកម្ម-ចិន-អង្គការពាណិជ្ជកម្មពិភពលោក

ជប៉ុនដាក់ពាក្យប្តឹងចិនទៅអង្គការ WTO ទាក់ទងនឹងរឿងពន្ធនាំចូលដែកថែប


ប្រទេសជប៉ុនបានដាក់សំណើទៅអង្គការពាណិជ្ជកម្មពិភពលោក ហៅកាត់ថា WTO ជុំវិញបញ្ហាដែលចិនកាលពីខែកក្កដា ឆ្នាំ២០១៩ បានដំឡើងពន្ធនាំចូលខុសប្រក្រតី លើមុខទំនិញដែកថែប ដែលនាំចូលពីប្រទេសជប៉ុន។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន South China Morning Post។
រូបតំណាង៖ ជប៉ុនដាក់ពាក្យប្តឹងចិនទៅអង្គការ WTO ទាក់ទងនឹងរឿងពន្ធនាំចូលដែកថែប - Xinhua
ដោយ

ប្រទេស​ជប៉ុន​បាន​ដាក់​សំណើ​ប្ដឹង​ប្រទេស​ចិន ទៅ​កាន់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​កាលពី​ថ្ងៃ​សុក្រ​ស​ប្តា​ហ៍​មុន ហើយ​បាន​ទៅ​ដល់​ដៃ​សមាជិក​ទាំងអស់​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​រួច​ហើយ​ដែរ កាលពី​ថ្ងៃ​អង្គា​រស​ប្តា​ហ៍​នេះ​។ ក្នុង​សំណើ​បណ្ដឹង​នោះ ជប៉ុន​បាន​គូសបញ្ជាក់​ថា វិធានការ​ពន្ធគយ​ដែល​ចិន​បាន​ដាក់​លើ​ការ​នាំ​ចូល​ទំនិញ​ដែកថែប​ពី​ប្រទេស​ជប៉ុន មិន​បាន​អនុលោម​តាម​តាម​កិច្ចព្រមព្រៀង និង​បទបញ្ញត្តិ​ស្តី​ពី​ពន្ធគយ​ពាណិជ្ជកម្ម ដែល​បាន​ចែង​ដោយ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក កាលពី​ឆ្នាំ​១៩៩៤​នោះ​ទេ​។

គួរ​រំឭក​ថា មុន​នឹង​ជប៉ុន​សម្រេច​ប្ដឹង​ទៅ អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ដូចនេះ ជប៉ុន​បាន​ព្យាយាម​ធ្វើការ​ស្នើ​សុំ​ទៅ​ប្រទេស​ចិន​ឲ្យ​លុប​ចោល​នូវ​រនាំង​ពន្ធគយ​នេះ ម្តង​ជារ​ពីរ​ដង​រួច​មក​ហើយ តាម​រយៈ​ការ​សន្ទនា​ទ្វេភាគី​។

យ៉ាងណាមិញ អស់​រយៈពេល​ជិត​២​ឆ្នាំទៅ​ហើយ ប៉ុន្តែ​ភាគី​ចិន​មិន​បាន​អើពើ​លើ​សំណើរ​របស់​ប្រទេស​ជប៉ុន​នោះ​ទេ ជា​ហេតុ​ធ្វើ​ឲ្យ​ជប៉ុន​សម្រេច​ដាក់​បណ្តឹង​ទៅ WTO  តែ​ម្តង​។

រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​ជប៉ុន​បាន​លើក​ឡើង​ថា​៖ ទ​ង្វើ​របស់​ចិន​បាន​ធ្វើ​ឲ្យ​ខូចខាត ដល់​ផលប្រយោជន៍​របស់​ប្រទេស​ជប៉ុន​ដោយ​ផ្ទាល់ និង​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដោយ​ប្រយោល លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​។

សូម​បញ្ជាក់​ថា មិនមែន​តែ​ជប៉ុន​នោះ​ទេ ដែល​មាន​បញ្ហា​ពាណិជ្ជកម្ម​នឹង​ប្រទេស​ចិន សូ​ម្បី​តែ​ប្រទេស​អូស្ត្រាលី​កាលពី​ពេល​ថ្មី​ៗ​នេះ ក៏​បាន​ដាក់​ពាក្យ​ប្ដឹង​ប្រទេស​ចិន ទៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក WTO រួច​ហើយ​ដែរ ក្រោយ​ពី​ប្រទេស​ចិន​បាន​បង្កើន​ពន្ធគយ​ជាង ៨០%​លើ​ទំនិញ​ដែល​នាំ​ចូល​ពី​អូស្ត្រាលី ដែល​បាន​ធ្វើ​ឲ្យ​ខ្លួន​ខាតបង់​ប្រាក់​អស់​រាប់​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​៕

None



អត្ថបទបន្ទាប់


តើកម្ពុជាអាចមានសមត្ថភាពដាំលម៉ើនាំចេញបានទេ?

ដំណាំលម៉ើ បានដាំដុះនៅកម្ពុជាយូរឆ្នាំមកហើយដែរ ប៉ុន្ដែ មិនទាន់សូវមានការដាំដុះទូលំទូលាយ និងទ្រង់ទ្រាយធំនៅឡើយទេ។ ទោះយ៉ាងណា អ្នកជំនាញក្ន…

ជីប ម៉ុង ចំណាយបន្ថែមជាង ១លានដុល្លារអាមេរិក កែលម្អទីលានវាយកូនហ្គោលលំដាប់អន្តរជាតិហ្គ្រេនភ្នំពេញ

ក្រោយពី ជីប ម៉ុង លែន ដែលជាក្រុមហ៊ុន បុត្រសម្ព័ន្ធរបស់ ជីប ម៉ុង គ្រុប បានទិញយកសិទ្ធិគ្រប់គ្រងទាំងស្រុងរបស់ក្រុមហ៊ុន ហ្គ្រេន ភ្នំពេញ អ៊ិនធើណ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ