អត្ថបទពាណិជ្ជកម្ម!

ជីប ម៉ុង ចំណាយបន្ថែមជាង ១លានដុល្លារអាមេរិក កែលម្អទីលានវាយកូនហ្គោលលំដាប់អន្តរជាតិហ្គ្រេនភ្នំពេញ


ក្រោយពី ជីប ម៉ុង លែន ដែលជាក្រុមហ៊ុន បុត្រសម្ព័ន្ធរបស់ ជីប ម៉ុង គ្រុប បានទិញយកសិទ្ធិគ្រប់គ្រងទាំងស្រុងរបស់ក្រុមហ៊ុន ហ្គ្រេន ភ្នំពេញ អ៊ិនធើណេសិនណល ស៊ីធី កាលពីចុងឆ្នាំ២០១៩មក ក្រុមហ៊ុននេះបានសម្រេចបោះទុនវិនិយោគបន្ថែមជាង ១លានដុល្លារអាមេរិកទៀត ដើម្បីកែលម្អទីលានវាយកូនហ្គោលលំដាប់អន្តរជាតិហ្គ្រេនភ្នំពេញ Grand Royal Golf & Resorts ក៏ដូចជាការបន្ថែមនូវឧបករណ៍ និងហេដ្ឋារចនាសម្ព័ន្ធថ្មីៗក្នុងទីលានវាយកូនហ្គោលនេះ ឲ្យក្លាយទៅជាទីលានវាយកូនហ្គោលល្អបំផុតផ្តាច់គេនៅកម្ពុជា។
ជីប ម៉ុង ចំណាយបន្ថែមជាង ១លានដុល្លារអាមេរិក កែលម្អទីលានវាយកូនហ្គោលលំដាប់អន្តរជាតិហ្គ្រេនភ្នំពេញ
ដោយ

នៅក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខមួយ ជាមួយសារព័ត៌មានឌីជីថលខេមបូណូមីស លោក អេលេន ម៉ាទីន អ្នកគ្រប់គ្រងទូទៅនៃ Grand Royal Golf & Resorts បានឲ្យដឹងថា ក្រុមហ៊ុនបានវិនិយោគបន្ថែមលើផ្នែកជាច្រើន ដើម្បីធ្វើឲ្យប្រសើរឡើងជាបន្តបន្ទាប់នៃស្តង់ដារទីលានវាយកូនហ្គោលហ្គ្រេន ភ្នំពេញ។

លោក អេលេន ម៉ាទីន បានបន្ថែមថា ក្រុមហ៊ុនបានទិញរថយន្តអគ្គីសនីថ្មីៗបន្ថែមជាង ១០០គ្រឿង ឧបករណ៍ថែទាំទីលានទំនើបៗ ដើម្បីកែលម្អ និងថែទាំទីលានរបស់យើងឲ្យកាន់តែប្រសើរឡើង ដោយបានចំណាយទុនប្រមាណជាង ១លានដុល្លារអាមេរិក។ 

អ្នកគ្រប់គ្រងទូទៅនៃ Grand Royal Golf & Resorts បានបន្តទៀតថា ថ្វីត្បិតតែមួយរយៈពេលចុងក្រោយនេះ កម្ពុជាមានការរាតជំងឺកូវីដ១៩ខ្លាំងក៏ពិតមែន ប៉ុន្តែដូចជាមិនមានផលប៉ះពាល់ធ្ងន់ធ្ងរដល់ក្រុមហ៊ុនទីលានវាយកូនហ្គោល Grand Royal Golf & Resortsនោះទេ ដោយសារក្រុមហ៊ុនផ្តោតសំខាន់លើអតិថិជនក្នុងស្រុក ខណៈដែលភ្ញៀវក្នុងស្រុកភាគច្រើន បានបង្វែរមកចាប់អារម្មណ៍ការកម្សាន្ដនៅក្នុងស្រុក ជាជាងការចេញទៅក្រៅស្រុក ដោយជំងឺកូវីដ១៩។

សូមជម្រាបថា ក្លឹបវាយកូនហ្គោល ហ្គ្រេន ភ្នំពេញ ត្រូវបានរចនាឡើងដោយក្លឹបនេះរចនាដោយ 𝐍𝐢𝐤𝐥𝐚𝐮𝐬 𝐃𝐞𝐬𝐢𝐠𝐧 ដែលជាក្រុមហ៊ុនរចនាទីលានវាយកូនហ្គោលដ៏ល្បីល្បាញមួយ។ លោក អេលេន ម៉ាទីន រំពឹងថា  យុទ្ធនាការចាក់វ៉ាក់សាំងអាចនឹងធ្វើឲ្យ ស្ថានភាពសេដ្ឋកិច្ចប្រសើរឡើង ហើយវាក៏នឹងធ្វើឲ្យក្រុមហ៊ុនជាច្រើន រួមទាំងក្លឹបវាយកូនហ្គោល ហ្គ្រេនភ្នំពេញផងដែរ នឹងមានឱកាសពង្រីកទីផ្សារក្នុងស្រុក ដើម្បីទាក់ទាញអតិថិជនក្នុងស្រុក និងក្រៅស្រុកកាន់តែច្រើនឡើង៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ជប៉ុនដាក់ពាក្យប្តឹងចិនទៅអង្គការ WTO ទាក់ទងនឹងរឿងពន្ធនាំចូលដែកថែប

ព័ត៌មាន
ប្រទេសជប៉ុនបានដាក់សំណើទៅអង្គការពាណិជ្ជកម្មពិភពលោក ហៅកាត់ថា WTO ជុំវិញបញ្ហាដែលចិនកាលពីខែកក្កដា ឆ្នាំ២០១៩ បានដំឡើងពន្ធនាំចូលខុសប្រក្រតី …

ថៃកំពុងសម្រួចមហិច្ឆតាក្លាយជាប្រទេសទី៣នៅអាស៊ាន ដែលមាន FTA ជាមួយអឺរ៉ុប

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលថៃបានបង្ហាញពីជំនឿចិត្តថា ប្រទេសថៃអាចនឹងចាប់ផ្ដើមបន្ដដំណើរការឡើងវិញនូវកិច្ចចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ