វិនិយោគ​វិស័យ​សំណង់

១៧ឆ្នាំ​ចុងក្រោយ​នេះ ​ប្រទេស​ណា​ខ្លះ​វិនិយោគ​លើ​វិស័យ​សំណង់​កម្ពុជាច្រើន​ជាង​គេ?


នៅ​ក្នុង​រយៈ​ពេល​ជិត​២​ទសវត្សរ៍​​ចុង​ក្រោយ​​នេះ គេ​សង្កេត​ឃើញ​មាន​ប្រទេស​ជា​ច្រើន​ចូល​មក​បណ្តាក់​ទុន​វិនិយោគ​នៅ​ក្នុង​វិស័យ​សំណង់​ជា​ច្រើន​នៅ​កម្ពុជា ជាមួយ​នឹង​ទឹក​ប្រាក់​វិនិយោគ​រាប់​ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​ក្នុង​មួយ​ឆ្នាំៗ។
តើ​ប្រទេស​ណា​ខ្លះ​ដែល​វិនិយោគ​លើ​វិស័យ​សំណង់​កម្ពុជា​ច្រើន​ជាងគេ​ ក្នុង​រយៈពេល​​១៧​ឆ្នាំ​ចុង​ក្រោយ​នេះ?
ដោយ

បើ​គិត​ចាប់​តាំង​ពី​ឆ្នាំ​២០០០ រហូត​មក​ដល់​ឆមាស​ទី១ ឆ្នាំ​២០១៧​​នេះ មានប្រទេស​ចំនួន​១៨ បាន​មក​ធ្វើការវិនិយោគក្នុងវិស័យ​សំណង់​នៅកម្ពុជា ដែល​មាន​គម្រោង​វិនិយោគ​សរុប​ប្រមាណ ៣០៩​គម្រោង ជាមួយ​នឹង​ដើម​ទុន​វិនិយោគ​សរុប ៤​ពាន់ ៧០០​លាន​ដុល្លារ​អាមេរិក។ 

នៅ​ក្នុង​រយៈ​ពេល​ដូច​គ្នា​នេះ​ដែរ សារព័ត៌មាន ខេមបូណូមីស សូម​លើក​យក​តែ​ប្រទេស​កំពូល​ចំនួន​៥​ប៉ុណ្ណោះ ដែល​មាន​សកម្មភាព​វិនិយោគ​និង​បោះទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​ច្រើន​ជាង​គេ។ នេះ​បើ​យោង​តាម​របាយការណ៍ ដែល​ក្រសួង​រៀបចំ​ដែនដី នគរូបនីយ​កម្ម និង​សំណង់​ ផ្តល់​ឲ្យ​សារព័ត៌មាន ខេមបូណូមីស។

អគារ​ វឌ្ឍនៈ ថៅវើ ដ៏​ខ្ពស់​ស្កឹមស្កៃ​នៅ​កណ្ដាល​រាជ​ធានី​ភ្នំពេញ។

១. ប្រទេស​ចិន 

ឈរ​នៅ​លើ​លំដាប់​ថ្នាក់​កំពូល​គេ ដែល​បាន​បោះទុន​វិនិយោគ​នៅ​ក្នុង​វិស័យ​សំណង់​កម្ពុជា​​ក្នុង​រយៈ​ពេល ១៧​ឆ្នាំ​ចុង​ក្រោយ​នេះ ដែល​គិត​ជា​ទឹក​ប្រាក់​មាន​ចំនួន​ប្រមាណ​ជិត ២​ពាន់​លាន​ដុល្លារ​អាមេរិក ដែល​មាន​គម្រោង​វិនិយោគ​ចំនួន ១២១​គម្រោង។

២. ប្រទេស​កូរ៉េ​ខាង​ត្បូង 

ឈរ​​នៅ​លើ​លេខ​រៀង​លំដាប់​ថ្នាក់​ទី​២ ដែល​បាន​បោះទុន​វិនិយោគ​នៅ​ក្នុង​វិស័យ​កម្ពុជា​ក្នុង​រយៈពេល ១៧​ឆ្នាំ​ចុង​ក្រោយ​នេះ ដែល​គិត​ជា​ទឹក​ប្រាក់​មាន​ចំនួន​ប្រមាណ ១​ពាន់​៦៣៧​លាន​ដុល្លារ​អាមេរិក ដែល​មាន​គម្រោង​វិនិយោគ​ចំនួន ៤៨​គម្រោង។

៣. ប្រទេស​ជប៉ុន 

រយៈ​ពេល​បី​ឆ្នាំ​ចុង​ក្រោយ​នេះ ជប៉ុន​បាន​បំបែក​កំណត់​ត្រា​ក្នុង​ការ​វិនិយោគ​លើ​វិស័យ​សំណង់នៅ​កម្ពុជា ដែល​ទទួល​ចំណាត់​ថ្នាក់​លេខ​រៀង​ទី​៣ ដែល​បាន​បោះទុន​វិនិយោគ​នៅ​ក្នុង​វិស័យ​សំណង់​កម្ពុជា​ក្នុង​រយៈ​ពេល ១៧​ឆ្នាំ​ចុង​ក្រោយ​នេះ ដោយ​គិត​​ជា​ទឹក​ប្រាក់​មាន​ចំនួន​ប្រមាណ ២៤៥​លាន​ដុល្លារ​អាមេរិក ដែល​មាន​គម្រោង​វិនិយោគ​ចំនួន ៣៧​គម្រោង។

៤. ប្រទេស​សិង្ហ​បុរី 

បាន​​កាន់​​កាប់​​តំណែង​​លំដាប់​​ថ្នាក់​​ទី​៤ ដែល​​បាន​​បោះទុន​​វិនិយោគ​​នៅ​​ក្នុង​​វិស័យ​សំណង់​​កម្ពុជា​​ក្នុង​​រយៈ​ពេល​​១៧​​ឆ្នាំ​​ចុង​ក្រោយ​នេះ ដែល​​គិត​​ជា​​ទឹក​ប្រាក់​មាន​ចំនួន​ប្រមាណ ១៤៩​​លាន​​ដុល្លារ​អាមេរិក ដែល​​មាន​គម្រោង​វិនិយោគ​ចំនួន ៩​​​គម្រោង។

៥. ប្រទេស​ថៃ 

ឈរ​នៅ​លើ​លេខ​រៀង​លំដាប់​ថ្នាក់​ទី​៥ ដែល​បាន​បោះទុន​វិនិយោគ​នៅ​ក្នុង​វិស័យ​សំណង់​កម្ពុជា​ក្នុង​រយៈ​ពេល ១៧​ឆ្នាំ​ចុង​ក្រោយ​នេះ គិត​ជា​ទឹក​ប្រាក់​មាន​ចំនួន​ប្រមាណ ១៤៦​លាន​ដុល្លារ​អាមេរិក ដែល​មាន​គម្រោង​វិនិយោគ​ចំនួន ២៥​គម្រោង។

វិនិយោគ​វិស័យ​សំណង់​នៅ​កម្ពុជា​ក្នុង​ពេល​ជិត ២០​ឆ្នាំ​ចុង​ក្រោយ (INFOGRAPHIC)

សូម​បញ្ជាក់​ថា បើ​យោង​តាម​របាយការណ៍​ពី​ក្រសួង​រៀបចំ​ដែន​ដី នគរូបនីយ​កម្ម និង​សំណង់ ដដែល បានបង្ហាញ​ថា គ្រាន់​តែ​នៅ​ក្នុង​ឆមាស​ទី១ នៃ​​ឆ្នាំ​២០១៧​នេះ រដ្ឋាភិបាល​កម្ពុជា​ផ្តល់​លិខិត​អនុញ្ញាត​សាងសង់​សំណង់​ដល់​វិនិយោគិន​មក​ពី​បរទេស ចំនួន​១៥​គម្រោង ដែល​មាន​ទុន​វិនិយោគ​សរុប​ប្រមាណ​ជាង ២៣៦​លាន​ដុល្លារ​អាមេរិក។

ក្នុង​នោះ​ឃើញ​ថា ចិន​នៅ​តែ​ខ្លាំង​ ដណើ្តម​បាន​តំណែង​កំពូល ដែល​មាន​គម្រោង​អភិវឌ្ឍន៍​សំណង់​របស់​ចិន​ចំនួន​៧​គម្រោង មាន​ទឹក​ប្រាក់​វិនិយោគ​ប្រមាណ ១៦២​លាន​ដុល្លារ​អាមេរិក។ ចំណែក​កូរ៉េ​ខាង​ត្បូង​លេខ​២ ដដែល មាន​១​គម្រោង​ដែល​ធំ ជាមួយ​នឹង​ទុន​វិនិយោគ ១៤​លាន​ដុល្លារ​អាមេរិក ជប៉ុន​នៅ​តែ​លេខ​៣ មាន​២​គម្រោង ជាមួយ​នឹង​ទុន​វិនិយោគ ១៩​លាន​ដុល្លារ​អាមេរិក។

រីឯ​ប្រទេស​សិង្ហបុរី នៅ​តែ​មាន​ឈ្មោះ​លេខ​៤ សម្រាប់​ឆមាស​ទី១​នៃ​ឆ្នាំ​២០១៧ ដោយ​មាន​​១​​គម្រោង ជាមួយ​នឹង​ទុន​វិនិយោគ ៦​លាន​ដុល្លារ​អាមេរិក និង​ថៃ ឈរ​នៅ​លេខ​រៀង​ទី​៥ ដដែល មាន​៣​គម្រោង ដែល​មាន​ទុន​វិនិយោគ ១៩​លាន​ដុល្លារ​អាមេរិក៕

None



អត្ថបទបន្ទាប់


ឧកញ៉ា គួច ម៉េងលី គ្រោង​លក់​ហ៊ុន​៤០% ចូល​ផ្សារ​ភាគហ៊ុន​នៅ​ពេល​ឆាប់ៗ​នេះ

ក្រុមហ៊ុន​ឯកជន​មួយ​ដែល​ផ្តោត​លើ​វិស័យ​អប់រំ​នៅ​កម្ពុជា ឈ្មោះ​ថា ក្រុមហ៊ុន Mengly J. Quach Education បាន​ឲ្យ​ដឹង​ថា ខ្លួន​នឹង​ចូល​ទៅ…

ការ​ទូទាត់​ចំណាយ​តាម​អេឡិចត្រូនិក​ចាប់​ផ្ដើម​កញ្ជ្រោល​ឡើង​​នៅ​​កម្ពុជា

មធ្យោបាយ​ទូទាត់​ចំណាយ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ឬ​ហៅ​ថា E-Payment លើ​ការ​ទិញ​ទំនិញ ឬ​សេវា​កម្ម ដោយ​មិន​ចាំបាច់​ប្រើ​ក្រដាស​ប្រាក់ ឬ​…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ