អាមេរិក-IMF-World Bank

មន្ត្រីជាន់ខ្ពស់ និងសង្គមស៊ីវិលនៅអាមេរិកជំរុញឱ្យ IMF និង World Bank បញ្ចេញទុនជួយប្រទេសជួបការលំបាកដោយសារអតិផរណា


ស្ថាប័នផ្តល់កម្ចី និងជំនួយហិរញ្ញវត្ថុពីរធំៗគឺ មូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារពិភពលោក កំពុងស្ថិតក្រោមការជំរុញដោយរដ្ឋជាសមាជិក ពិសេសសហរដ្ឋអាមេរិក ឱ្យចាត់វិធានការបញ្ចេញប្រាក់បន្ថែម ដើម្បីដោះស្រាយការលំបាកដែលសេដ្ឋកិច្ចសកលកំពុងជួបប្រទះ។
អាមេរិកជំរុញIMFនិងWorld Bankបញ្ចេញទុនជួយប្រទេសជួបការលំបាក!

សំណើនេះទំនងជាង សំណើដ៏​ធំមួយ​សម្រាប់​ស្ថាប័នអន្តរជាតិ​ទាំងពីរ ដើម្បី​បំពេញ​តាម ហើយក៏ទំនងជា​ពិបាក​សម្រេច​បានត្រឹ​មរយៈខ្លី​នេះដែរ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

រដ្ឋមន្ត្រីហិរញ្ញវត្ថុ​អាមេរិក​លោកស្រី ចានិត យេលេន ក្នុងកិច្ចប្រជុំកាល​ពីថ្ងៃអង្គារជាមួយ មន្ត្រីជាន់ខ្ពស់ដទៃទៀតមកពី ក្រុមប្រទេសG7 និងមន្ត្រីរបស់ស្ថាប័នផ្តល់កម្ចីដទៃទៀត បានអំពាវនាវឱ្យធនាគារពិភពលោក និងស្ថាប័ន​អ្នកផ្តល់ហិរញ្ញវត្ថុផ្សេងទៀត កំណត់គោលដៅកៀរគរមូលធនឯកជនបន្ថែម សម្រាប់ផ្តល់​ជំនួយដល់ប្រទេសក្រីក្រ ដែលកំពុងជួបការលំបាក ពីភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចបច្ចុប្បន្ន។

ក្រៅពីនោះ ក្រុមអង្គការសង្គមស៊ីវិល និងសូម្បីតែសមាជិកសភា​អាមេរិក​កំពុងអំពាវនាវឱ្យមានការបញ្ចេញទ្រព្យ​បម្រុង​ពីមូលនិធិរូបិយវត្ថុអន្តរជាតិ​ជាលើកទីពីរ ដើម្បីជួយដល់ប្រទេសសមាជិក ដែលកំពុងជួបការលំបាក ដូចអ្វីដែលគេធ្លាប់ធ្វើ​កាលពីឆ្នាំមុន ដែលបានផ្តល់ប្រាក់សរុប​ប្រមាណ ៦៥០ពាន់លានដុល្លារ ដលប្រទេសដែល​ត្រូវការ​ដើម្បីដោះស្រាយជាមួយវិបត្តិកូវីដ១៩ធ្ងន់ធ្ងរ។

ការអំពាវនាវដូចនេះធ្វើឡើងស្របគ្នានឹង IMF ក៏ដូចជា ធនាគារពិភពលោកកាលពីសប្តាហ៍មុន បានទាញសញ្ញាពី សម្ពាធកាន់តែខ្លាំងឡើងលើប្រទេស​កំពុង​អភិវឌ្ឍន៍ បណ្តាលមកពី​អតិផរណា ថាមពលឡើងថ្លៃ និងកង្វះ​ស្បៀង​អាហារ ដែលបង្កឡើងដោយ​សង្រ្គាម​របស់​រុស្ស៊ី​នៅអ៊ុយក្រែន កំណើនសេដ្ឋកិច្ចយឺត ការកើនឡើង​បញ្ហា​បំណុល និងការកើនឡើង​ភាពងាយរងគ្រោះ ចំពោះការប្រែប្រួលអាកាសធាតុ។

ជាការឆ្លើយតប ប្រធានធនាគារ​ពិភពលោក លោក David Malpass បាននិយាយនៅក្នុងកិច្ចប្រជុំមួយថា ធនាគាររបស់លោកនឹងប្រើប្រាស់ធនធាន ឧបករណ៍ហិរញ្ញវត្ថុ និងការធានារបស់ខ្លួនដើម្បីគៀគរហិរញ្ញវត្ថុពីវិស័យឯកជនកាន់តែច្រើន​សម្រាប់​ជំនួយ​ប្រកប​ដោយគុណភាព និងនិរន្តរភាព។

ដោយឡែក មូលនិធិរូបិយវត្ថុអន្តរជាតិ IMF ថ្មីៗនេះក៏​បានត្រៀមរៀប​ចំបង្កើត​ក្របខណ្ឌ​ផ្តល់​ប្រាក់​កម្ចីថ្មីដែលមានភាព​ងាយស្រួល​ជាងមុន ដើម្បីជួយប្រទេសនានា​ក្នុងការដោះស្រាយ​វិបត្តិស្បៀង​អាហារ ដែលបណ្តាលមកពីសង្រ្គាម។ ប៉ុន្តែនាយកគ្រប់គ្រង IMF លោកស្រី Kristalina Georgieva បាននិយាយថា ធនធាន​របស់ IMF គឺមានកំរិត និងត្រូវមានបញ្ហាច្រើន​សម្រាប់​ការចំណាយ ដោះស្រាយ។ លោកស្រីអះអាងថា IMF មានធនធាន​ប្រមាណ៧០០ពាន់លានដុល្លារ ដើម្បីទប់ទល់នឹងសេដ្ឋកិច្ចដែលមានកំណើនយឺត ស្របពេលដែលប្រទេសជាច្រើនទៀតប្រឈមនឹងសម្ពាធបំណុលកាន់តែខ្លាំង៕




អត្ថបទបន្ទាប់


ហ្វីលីពីន ងាកមករកទិញឧទ្ធម្ភាគចក្រយោធាពីអាមេរិកវិញ ក្រោយលុបចោលកិច្ចព្រមព្រៀងជាមួយរុស្ស៊ី

ប្រទេសហ្វីលីពីនដែលមានភាពល្អក់កករខ្លះៗជាមួយអាមេរិក កាលពីជំនាន់ប្រធានាធិបតីមុននោះ ពេលនេះប្រទេសទាំងពីរហាក់វិលមកភាពល្អូកល្អិននឹងគ្នាវិញហើ…

មេទ័ពចូលនិវត្តន៍អាមេរិក៖ សម្ព័ន្ធមិត្តចតុភាគី Quad ត្រូវមាន «កងកម្លាំងឈរជើងដែនសមុទ្រ» នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក

អតីតប្រធានប្រតិបត្តិការកងទ័ពជើងទឹកអាមេរិកកាលពីថ្ងៃសុក្រ ទី ២១ តុលា បាននិយាយថា ការដាក់ក្រុមសម្ព័ន្ធមិត្តសន្តិសុខចំនួនបួនគឺសហរដ្ឋអាមេរិក …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ