វិស័យទេសចរណ៍

តើចរន្តរភ្ញៀវទេសចរទៅកម្សាន្តនៅខេត្តសៀមរាប មានការប្រែប្រួលយ៉ាងណានៅមួយរយៈពេលចុងក្រោយនេះ?


នៅមួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា មានព្រឹត្តិការណ៍ជាតិ និងអន្តរជាតិជាច្រើនត្រូវបានរៀបចំឡើងនៅក្នុងខេត្តសៀមរាប ស្របពេលរដ្ឋាភិបាលកម្ពុជា កំពុងអនុវត្តកម្មវិធីទស្សនាខេត្តសៀមរាប ឆ្នាំ២០២៤។ អ្នកជំនាញក្នុងវិស័យទេសចរណ៍ កត់សម្គាល់ឃើញថា តាមរយៈព្រឹត្តិការណ៍ទាំងនោះបានជំរុញ និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យមកកម្សាន្តនៅក្នុងខេត្តសៀមរាបមានកំណើនវិជ្ជមានគួរឱ្យកត់សម្គាល់ ជាពិសេសនៅក្នុងខែវិច្ឆិកា កន្លងទៅនេះមានកំណើនភ្ញៀវទេសចរប្រហាក់ប្រហែលគ្នាទៅនឹងស្ថានភាពមុនពេលមានវិបត្តិកូវីដ-១៩។
វិស័យទេសចរណ៍
ដោយ

លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា កត់សម្គាល់ឃើញថា ក្រោយមានការរៀបចំព្រឹត្តិការណ៍ជាតិ និងអន្តរជាតិ ជាច្រើននៅក្នុងខេត្តសៀមរាបនៅមួយរយៈពេលចុងក្រោយនេះ បានជំរុញឱ្យចរន្តភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលមកកម្សាន្តនៅក្នុងខេត្តសៀមរាប មានការកើនឡើងគួរឱ្យកត់សម្គាល់។ តួយ៉ាងនៅក្នុងខែវិច្ឆិការ កន្លងទៅនេះ ចរន្តភ្ញៀវទេសចរចូលមកកម្សាន្តនៅក្នុងខេត្តសៀមរាប មានស្ថានភាពប្រហាក់ប្រហែលគ្នាទៅនឹងមុនពេលមានវិបត្តិកូវីដ-១៩ ហើយបើធៀបនឹងខែវិច្ឆិកា ឆ្នាំ២០២៣ មានការកើនឡើងជិត៣០% ឯណោះ។ តាមរយៈកំណើននេះលោកជំទាវ ឆាយ ស៊ីវលីន រំពឹងថា នៅចុងឆ្នាំនេះ និងឆ្នាំ២០២៥ខាងមុខ កម្ពុជា ពិសេសខេត្តសៀមរាប នឹងទទួលបានភ្ញៀវទេសចរចូលមកកម្សាន្តកាន់តែច្រើនថែមទៀត។

​យ៉ាងណាមិញ ជុំវិញស្ថានភាពនៃការកក់បន្ទប់សណ្ឋាគារ ផ្ទះសំណាក់ នៅក្នុងខេត្តសៀមរាប របស់ភ្ញៀវទេសចរនៅក្នុងរដូវសម្បូរភ្ញៀវនេះវិញ លោកជំទាវ ឆាយ ស៊ីវលីន កត់សម្គាល់ឃើញថា ក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ។ ប៉ុន្តែអ្នកជំនាញរូបនេះអះអាងថា នៅចុងខែធ្នូ នេះ ហាក់មានការថមថយបន្តិច ដោយសារភ្ញៀវទេសចរបរទេស ដែលកាន់សាសនាគ្រិស្តភាគច្រើនមិនសូវចេញដើរកម្សាន្តនៅក្រៅប្រទេស ដោយសារជារដូវចូលឆ្នាំរបស់សាសនាខ្លួន។

​មិនខុសគ្នានោះទេ លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំនៅកម្ពុជា បានគូសបញ្ជាក់ថា តាមរយៈការរៀបចំព្រឹត្តិការណ៍ជាច្រើននៅខេត្តសៀមរាប នាពេលកន្លមកនេះ ពិតជាបានជំរុញឱ្យចរន្តភ្ញៀវទេសចរចូលមកកម្សាន្តនៅខេត្តសៀមរាប មានការកើនឡើងគួរឱ្យកត់សម្គាល់ពិតប្រកដមែន។ បើទោះបីជានៅតាមសណ្ឋាគារ និងផ្ទះសំណាក់នានា នៅក្នុងខេត្តសៀមរាប មិនទទួលបានការកក់ពេញៗ១០០% យ៉ាងណាក្តី ប៉ុន្តែចំនួនកក់មានការកើនឡើងគួរឱ្យកត់សម្គាល់ បើធៀបទៅនឹងការកក់នៅក្នុងរដូវសម្បូរភ្ញៀវកាលពីឆ្នាំមុន។

​បើតាមលោកជំទាវ ឆាយ ស៊ីវលីន តាមរយៈការតភ្ជាប់ជើងហោះហើរតាមផ្លូវអាកាសថ្មីៗជាបន្តបន្ទាប់របស់អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ បានចូលរួមចំណែកយ៉ាងសំខាន់ដល់ការជំរុញកំណើនភ្ញៀវទេសចរចូលទៅកាន់ខេត្តសៀមរាប និងជួយជំរុញឱ្យអ្នករកស៊ីក្នុងវិស័យទេចរណ៍នៅខេត្តសៀមរាបមានសកម្មភាពល្អប្រសើរឡើងវិញផងដែរ។

គួរជម្រាបថា នៅក្នុងរយៈពេល១១ខែកន្លងមកនេះ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ទទួលបានអ្នកដំណើរឆ្លងកាត់ប្រមាណ១លាន៣សែននាក់ និងរំពឹងទទួលបាន១លាន៤សែននាក់ នៅត្រឹមដំណាច់ឆ្នាំនេះ៕




អត្ថបទបន្ទាប់


ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុន ម៉ាណែត តែងតែខ្វល់ពីសុខទុក្ខបងប្អូនមានពិការភាព

នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីបានតំណាងដ៏ខ្ពង់ខ្ពស់…

តើក្តីសង្ឃឹមរបស់កម្ពុជា ក្នុងការទទួលបានប្រព័ន្ធអនុគ្រោះពន្ធ GSP ពីអាម៉េរិកត្រឡប់មកវិញកាន់តែរសាត់ឆ្ងាយមែនទេ ក្រោយលោក ត្រាំ វិលមកកាន់សេតវិមានជាថ្មី?

មកទល់ពេលនេះមានរយៈពេលប្រមាណ៤ឆ្នាំហើយ ដែលកម្ពុជា បានបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) របស់សហរដ្ឋអាម៉េរិក ហើយមកទល់ពេលនេះ ក៏ពុំមានសញ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ