អាម៉េរិកអនុម័យបញ្ចប់ថវិកាការពារជាតិ

សភាអាម៉េរិកអនុម័តកញ្ចប់ថវិកាការពារជាតិជាប្រវត្តិសាស្ត្ររហូតដល់ជាង១ទ្រីលានដុល្លារ សម្រាប់ការពារជាតិ និងត្រៀមធ្វើសង្គ្រាម


សហរដ្ឋអាម៉េរិកកំពុង​ឈានទៅអនុវត្តផែនការការពារជាតិដ៏ធំបំផុតមិនធ្លាប់មានជាប្រវត្តិសាស្ត្រ ខណៈសភាតំណាងរាស្ត្រអាម៉េរិកបានអនុម័តសេចក្តីព្រាងច្បាប់​កញ្ចប់ថវិកា​​ដែលមានទំហំរហូតដល់ទៅ១,១៥ទ្រីលានដុល្លាររួចហើយ។ ប៉ុន្តែ​នៅ​ពីក្រោយ​កញ្ចប់ថវិការការពារជាតិដ៏មហាសាលនេះ គឺជាការប្រឈម​​មុខគ្នាផ្នែកនយោបាយយ៉ាងក្តៅគគុកជុំវិញការចំណាយលើវិស័យយោធា សង្គ្រាមជាមួយអ៊ីរ៉ង់ និងការគាំទ្រផ្នែកយោធារបស់អាម៉េរិកចំពោះអ៊ីស្រាអែល។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២៣ ខែកក្កដា។
អាម៉េរិកអនុម័យបញ្ចប់ថវិកាការពារជាតិ
ដោយ

 សេចក្តីព្រាងច្បាប់គោលនយោបាយការពារជាតិប្រចាំឆ្នាំ២០២៧ របស់សហរដ្ឋអាម៉េរិក ដែលកំណត់អាទិភាពលើកម្មវិធី និងកម្រិតនៃការចំណាយសម្រាប់ទីភ្នាក់ងារយោធា និងសន្តិសុខជាតិ ត្រូវបានសភាតំណាងរាស្ត្រអនុម័តដោយសំឡេងយ៉ាងប្រកៀកប្រកិត២១៦សំឡេងទល់នឹង២១២សំឡេង ដោយសមាជិកសភាមកពីគណបក្សសាធារណរដ្ឋភាគច្រើនបោះឆ្នោតគាំទ្រ ខណៈសមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យភាគច្រើនបោះឆ្នោតជំទាស់។
កញ្ចប់ថវិកាដ៏ធំនេះនឹងផ្តល់មូលនិធិសម្រាប់ការទិញសព្វាវុធថ្មីៗ ប្រតិបត្តិការយោធា ការអភិវឌ្ឍបច្ចេកវិទ្យាការពារជាតិ និងកម្មវិធីសំខាន់ៗរបស់មន្ទីរបញ្ចកោណ ព្រមទាំងបង្កើនអត្ថប្រយោជន៍សម្រាប់កងទ័ព រួមទាំងការដំឡើងប្រាក់បៀវត្សរ៍រហូតដល់ទៅ៧% និងការសាងសង់លំនៅឋានថ្មីសម្រាប់គ្រួសារយោធា។ សមាជិកសភាមកពីគណបក្សសាធារណរដ្ឋអះអាងថា ការបង្កើនថវិកាយោធា គឺជារឿងចាំបាច់ ដើម្បីពង្រឹងសមត្ថភាពការពារជាតិរបស់អាមេរិក ខណៈប្រទេសនេះកំពុងប្រឈមវិបត្តិសន្តិសុខជាច្រើនរួមទាំងសង្គ្រាមនៅអ៊ីរ៉ង់ និងការប្រកួតប្រជែងឥទ្ធិពលជាមួយបណ្ដាមហាអំណាចផ្សេងៗផងដែរ។
ទោះជាយ៉ាងណាសមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យ បានរិះគន់យ៉ាងខ្លាំងចំពោះទំហំចំណាយដ៏មហាសាលនេះ ដោយលើកឡើងថា កញ្ចប់ថវិកាការពារជាតិកើនឡើង ខណៈដែលរដ្ឋ
បាលលោក ដូណាល់ ត្រាំ កំពុងជំរុញការកាត់បន្ថយកម្មវិធីសង្គម។ ទន្ទឹមនេះពួកគេ ក៏ព្រួយបារម្ភអំពី
សង្គ្រាមអ៊ីរ៉ង់ ដែលកំពុងបន្តឆាបឆេះ ដែលមន្ទីរបញ្ចកោណបញ្ជាក់ថាបានចំណាយថវិកាអាម៉េរិកអស់រហូតដល់ទៅប្រមាណជាង៣៧ពាន់លានដុល្លាររួចទៅហើយ

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


អាជ្ញាធរមានសមត្ថកិច្ចសម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូ ខ្ញុំ (CASINO KCHOM) នៅខេត្តកំពត

អគ្គលេខាធិការដ្ឋាន នៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) នៅថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០២៦ បានសម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូ ខ្ញុ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ