ទីផ្សាររថយន្ដថៃ

TOYOTA នៅថៃចាត់ទុកបុគ្គលិកជាទ្រព្យ និងគ្មានការកាត់បុគ្គលិកទេ នៅអំឡុងកូវីដ-១៩នេះ បើទោះបីការលក់ដាំក្បាលចុះខ្លាំង


ការលក់រថយន្តរបស់ក្រុមហ៊ុន TOYOTA ប្រទេសថៃ បានបង្ហាញពីការធ្លាក់ចុះខ្លាំង ទំាំងការលក់ក្នុងស្រុក និងការនាំចេញទៅក្រៅប្រទេស ក៏ប៉ុន្តែក្រុមហ៊ុនមួយនេះ មិនបានបង្ហាញពី បំណងកាត់បន្ថយបុគ្គលិកមួយរូបណាឡើយ ដោយចាត់ទុកពួកគេជាទ្រព្យដ៏សំខាន់របស់ក្រុមហ៊ុន។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មាន Bangkok Post នៅក្នុងថ្ងៃនេះ។
TOYOTA នៅថៃចាត់ទុកបុគ្គលិកជាទ្រព្យ និងគ្មានការកាត់បុគ្គលិកទេ នៅអំឡុងកូវីដ-១៩នេះ បើទោះបីការលក់ដាំក្បាលចុះខ្លាំង (រូបភាព៖ https://www.toyota.co.th)
ដោយ

នៅក្នុង​របាយការណ៍​ប្រចាំ​ឆមាសទី ១ ឆ្នាំ២០២០ របស់​ក្រុមហ៊ុន​ TOYOTA ក្នុង​ប្រទេសថៃ​​បានបង្ហាញពី​ការលក់​នៅក្នុងស្រុក​សម្រេច​បាន​ត្រឹមតែ ៩ម៉ឺនគ្រឿង ធ្លាក់ចុះ ៤៥% ធៀបនឹង​ពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ខណៈការនាំចេញ​ទៅទីផ្សារ​ក្រៅប្រទេស ក៏សម្រេច​បានជាង ៩ម៉ឺនគ្រឿង​ដែរ ដោយបាន​ធ្លាក់ចុះ ៣០%។

ទោះបីជា ការលក់​រថយន្ត​របស់​ក្រុមហ៊ុន​ TOYOTA​ថៃ មាន​ការធ្លាក់ចុះ​ដោយសារតែ បញ្ហា​មេរោគកូវីដ១៩ ធ្វើឲ្យ​ប៉ះពាល់ដល់ អំណាចទិញ បាត់បង់ទំនុក​ចិត្ត​ពីអតិថិជន និងមាន​ការរឹត​បន្តឹង​ចំពោះលក្ខខណ្ឌ​កម្ចីពី​ធនាគារ​ក៏ដោយ ក៏ក្រុមហ៊ុន​មិនមាន​គោលការណ៍​កាត់បន្ថយ​បុគ្គលិក​នោះទេ ដោយចាត់​ទុកពួកគេ​ជា​ទ្រព្យ​សម្បត្តិ​ដ៏សំខាន់​របស់​ក្រុមហ៊ុន​។

ដោយឡែក ការលក់រថយន្ត​ទូទាំង​ប្រទេសថៃ នៅក្នុងឆមាសទី១ គឺមាន​ការធ្លាក់ចុះ ៣៧% មកនៅត្រឹម ៣សែន​គ្រឿងប៉ុណ្ណោះ ហើយស្ថាន​ភាព​បែបនេះ បាន​ជំរុញឲ្យ​ក្រុមហ៊ុន​ជាច្រើន ត្រួតពិនិត្យ​ផែនការ​អាជីវកម្ម​ឡើងវិញ ធ្វើយ៉ាង​ណា​អាចប្រឈម​នឹង​បញ្ហានេះបាន។

យ៉ាងណាក៏ដោយ ក្រុមហ៊ុន TOYOTA​ ក៏បាន​ផ្អាកដំណើរការ​រោងចក្រ​ផលិតកម្ម​របស់ខ្លួន អស់រយៈពេល​ជាង ១ខែ កាលពី​ខែមេសា ដល់ខែឧសភា ដោយសារតែ​តំណាង​ចែកចាយ អះអាងថា គ្មាន​អតិថិជន​មកកាន់​ Showroom ​ទាល់តែសោះ។

គួរជម្រាបថា មុនពេល​មាន​វិបត្តិកូវីដ-១៩ ក្រុមហ៊ុន​ TOYOTA​ បានព្យាករ​ថា ការលក់​រថយន្ត​សរុបនៅ​ក្នុង​ប្រទេសថៃ នឹងសម្រេច​បាន ៩សែនគ្រឿង ដោយក្នុងនោះ ការលក់​រថយន្ត ​TOYOTA​ រំពឹង​នឹងអាច​សម្រេច​បាន ៣សែន​គ្រឿង ក៏ប៉ុន្តែ​គោលដៅនេះ ទំនងជា​មិនអាច​សម្រេច​បានទេ​នៅក្នុង​ឆ្នាំនេះ៕

None



អត្ថបទបន្ទាប់


អ្នកជំនាញ៖ សហគ្រាសវៀតណាម ភាគតិចណាស់ដែលយល់ដឹង និងបានត្រៀមខ្លួនទាញប្រយោជន៍ពី FTA រវាងអឺរ៉ុប-វៀតណាម

អ្នកជំនាញបានលើកឡើងពីក្តីព្រួយបារម្ភអំពី អាជីវកម្មនៅក្នុងប្រទេសវៀតណាម ដែលមានភាពយឺតយ៉ាវ ក្នុងការស្វែងយល់ និងរៀបចំខ្លួន ដើម្បីទាញយកផលប្រយោជ…

EBA នឹងត្រូវដកនៅថ្ងៃទី ១២ ខែសីហានេះតាមការគ្រោងទុក ដោយគ្មានការលើកពេលនោះទេ!

បើទោះបីជាមានការស្នើសុំពីខាងភាគីកម្ពុជាឲ្យមានការលើកពេលអនុវត្តដកប្រព័ន្ធអនុគ្រោះពន្ធអ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ (EBA) ពីកម្ពុជាយ៉ាងណាក្ដី …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ