សហគ្រាសវៀតណាម

អ្នកជំនាញ៖ សហគ្រាសវៀតណាម ភាគតិចណាស់ដែលយល់ដឹង និងបានត្រៀមខ្លួនទាញប្រយោជន៍ពី FTA រវាងអឺរ៉ុប-វៀតណាម


អ្នកជំនាញបានលើកឡើងពីក្តីព្រួយបារម្ភអំពី អាជីវកម្មនៅក្នុងប្រទេសវៀតណាម ដែលមានភាពយឺតយ៉ាវ ក្នុងការស្វែងយល់ និងរៀបចំខ្លួន ដើម្បីទាញយកផលប្រយោជន៍ពី ការអនុគ្រោះពន្ធពិសេស នៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)រវាង វៀតណាម និងអឺរ៉ុប។ នេះបើយោងតាម សារព័ត៌មានវៀតណាម ចេញផ្សាយកាលពីពេលថ្មីៗនេះ។
វៀតណាម នាំចេញស្បែកជើង ប្រមាណ ១ពាន់លានគូ ក្នុងមួយឆ្នាំៗ ពិសេសទៅអឺរ៉ុប (https://en.vietnamplus.vn)
ដោយ

អនុប្រធាន​សភាពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​នៅប្រទេស​វៀតណាម បានលើកឡើងថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី អឺរ៉ុបវៀតណាម​បានចាប់ផ្តើម​ហើយ ចាប់ពីដើមខែ​សីហានេះ ក៏ប៉ុន្តែមានតែ ២% ប៉ុណ្ណោះនៃ សហគ្រាស​ក្នុង​ស្រុកជាង ៨ពាន់កន្លែង បានយល់​ពីលក្ខខណ្ឌនៃ​កិច្ច​ព្រម​ព្រៀងនេះ ហើយប្រមាណ​ជា ២០% ទៀត គ្រាន់តែ​ដឹងដំណឹង​អំពី​កិច្ចព្រមព្រៀងនេះប៉ុណ្ណោះ។

អ្នកជំនាញរូបនេះ បន្តថា អ្វីដែល​សំខាន់ជាងនេះ​ទៅទៀត គឺពួកគេ​ត្រូវតែ​យល់ដឹងពី អត្ថន័យ​នៅក្នុងកិច្ចព្រម​ព្រៀងនេះ និងលក្ខខណ្ឌ​របស់វា ជាពិសេស សម្រាប់​សហគ្រាស​វាយនភណ្ឌ ត្រូវតែដឹង នឹងសម្រេចចិត្ត​ថាតើ គួរគោរពតាម​ច្បាប់នៃ​ប្រភពដើម​ឬអត់ ដើម្បីទទួល​បានការ​អនុគ្រោះពន្ធ​ពិសេស​ពី កិច្ចព្រមព្រៀង​នេះ។

បច្ចុប្បន្ននេះ សម្ភារ​សំខាន់ៗ​សម្រាប់​វិស័យ​វាយនភណ្ឌ​វៀតណាម គឺនាំចូល​មកពី​ប្រទេស​ចិន ដូច្នេះហើយ បើសិន​ជាមិនមាន​ការផ្លាស់ប្តូរ​ប្រភព​អ្នកផ្គត់ផ្គង់​នោះទេ គឺមិនអាច​បំពេញ​ទៅតាម​លក្ខខណ្ឌ​ច្បាប់​នៃប្រភព​ដើមនោះឡើយ។

លើសពីនេះ​ទៅទៀត ច្បាប់នៃ​ប្រភព​ដើមរបស់​កិច្ចព្រមព្រៀង​មួយនេះ គឺមាន​ភាពស្មុគស្មាញ​ខ្លាំងណាស់ ដូច្នេះហើយ អំឡុង​ពេលមាន​វិបត្តិកូវីដ-១៩នេះ សហគ្រាស​ផលិតម៉ាស​វៀតណាម មិនមាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់ ដើម្បីនាំចេញ​ទៅកាន់តែ​ទីផ្សារ​អឺរ៉ុបនោះទេ បើទោះបីជា មានតម្រូវការ​ម៉ាស​ច្រើនយ៉ាង​ណាក៏ដោយ។

បន្ថែមលើនេះ អាជីវកម្ម​ជាច្រើន នៅតែពុំទាន់​យល់ពី​អនាម័យ​ចំណីអាហារ និងលក្ខខណ្ឌ​សុវត្ថិភាព នៅពេល​ដែលធ្វើការ​ជាមួយនឹង​ដៃគូអឺរ៉ុប។

មន្រ្តីជាន់ខ្ពស់នៃ​ក្រសួង​ឧស្សាហកម្ម និងពាណិជ្ជកម្ម​វៀតណាម បានគូស​បញ្ជាក់ថា វៀតណាម រំពឹងនឹង​អាច​យកឈ្នះ​ដាច់​ប្រទេសបង់ក្លាដេស ក្លាយជាប្រទេស​ផ្គត់ផ្គង់​សម្លៀកបំពាក់ និងវាយនភណ្ឌ​ធំជាងគេ​លំដាប់ទី ២ លើសកលលោក បន្ទាប់ពី​កិច្ចព្រម​ព្រៀង​ជាមួយអឺរ៉ុប​ចូលជាធរ​មាន។

យ៉ាងណាក៏ដោយ បើសិន​ជាគ្មាន អាជីវកម្ម​គាំទ្រដល់ វិស័យវាយនភណ្ឌ និងសម្លៀកបំពាក់​ក្នុងស្រុក​នោះទេ ប្រាកដណាស់ គោលដៅនេះ គឺពិបាកនឹងអាច​សម្រេច​ទៅបាន។

គួររម្លឹកបន្តិចថា ចាប់ពីដើមខែ​សីហានេះទៅ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង អឺរ៉ុប និងវៀតណាម បានចូល​ជាធរមាន​ហើយ ដែលវានឹង​មានការលើក​លែង​ពន្ធ​រហូតដល់​ទៅ ៩៩% សម្រាប់​ទំនិញ​នាំចេញ-នាំចូល​រវាងគ្នា៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តម្លៃកៅស៊ូស្ទុះងើបជាងមុន ១០០ ដុល្លារក្នុងមួយតោន នៅខែកក្កដា និងដើមខែសីហានេះ

ព័ត៌មាន
តម្លៃកៅស៊ូនៅកម្ពុជា បានហក់ងើបឡើងថ្លៃជាងមុន ១០០ ដុល្លារអាមេរិក ក្នុងមួយតោន គិតក្នុងខែកក្កដា និងដើមខែសីហាឆ្នាំនេះ ដោយតម្លៃកៅស៊ូ១តោនអាចល…

TOYOTA នៅថៃចាត់ទុកបុគ្គលិកជាទ្រព្យ និងគ្មានការកាត់បុគ្គលិកទេ នៅអំឡុងកូវីដ-១៩នេះ បើទោះបីការលក់ដាំក្បាលចុះខ្លាំង

ព័ត៌មាន
ការលក់រថយន្តរបស់ក្រុមហ៊ុន TOYOTA ប្រទេសថៃ បានបង្ហាញពីការធ្លាក់ចុះខ្លាំង ទំាំងការលក់ក្នុងស្រុក និងការនាំចេញទៅក្រៅប្រទេស ក៏ប៉ុន្តែក្រុមហ៊ុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ