ការជួញដូរភាគហ៊ុន

តើការជួញដូរភាគហ៊ុនរបស់ធនាគារ អេស៊ីលីដា មានការប្រែប្រួលយ៉ាងណា ក្រោយក្លាយជាធនាគារមានសុវត្ថិភាពបំផុតនៅលើពិភពលោក?


ធនាគារអេស៊ីលីដា បានក្លាយជាធនាគារខ្មែរតែមួយគត់ ដែលបានឈ្នះពានរង្វាន់ធនាគារ ដែលមានសុវត្ថិភាពបំផុតនៅលើពិភពលោកប្រចាំឆ្នាំ២០២៤។ គិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២៤ វិនិយោគិន របស់ធនាគារ អេស៊ីលីដា បានកើនឡើងដល់ជាង១ម៉ឺន៨ពាន់នាក់ ស្មើនឹងជាង៣៥%នៃចំនួនវិនិយោគិនសរុបនៅផ្សារមូលបត្រកម្ពុជា ខណៈភាគហ៊ុនដែលកំពុងជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជាមានចំនួនជាង៧៦លានភាគហ៊ុន ស្មើនឹងជាង១៧% នៃភាគហ៊ុនសរុបរបស់ធនាគារ អេស៊ីលីដា ដែលមានចំនួនជាង៤៣៣លានភាគហ៊ុន។
ការជួញដូរភាគហ៊ុន
ដោយ

ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា បានឱ្យដឹងថា នៅក្នុងរយៈពេល៣សប្ដាហ៍ចុងក្រោយនេះ ការជួញដូរភាគហ៊ុនរបស់ធនាគារ អេស៊ីលីដា ហាក់មានទំនោរធ្លាក់ចុះ។ ទោះជាយ៉ាងណាថ្នាក់ដឹកនាំផ្សារមូលបត្រកម្ពុជា អះអាងថា ភាគហ៊ុនរបស់ធនាគារ អេស៊ីលីដា នៅជាតែជាភាគហ៊ុនដែលមានប្រជាប្រិយភាពជាងគេក្នុងការជួញដូរប្រចាំថ្ងៃ ព្រោះសាធារណជននៅតែមានទំនុកចិត្តលើភាគហ៊ុននេះដដែល។

បើតាមអ្នកជំនាញរូបនេះ ការទទួលបានពានរង្វាន់របស់ធនាគារ អេស៊ីលីដា ជាធនាគារមានសុវត្ថិភាពបំផុតលើពិភពលោកក្នុងពេលថ្មីៗនេះ វាអាចនឹងផ្ដល់ភាពកក់ក្ដៅសម្រាប់វិនិយោគិន ខណៈការធ្លាក់ចុះនៃថ្លៃភាគហ៊ុនអាចនឹងធ្វើឱ្យការទិញលក់កើនឡើង ហើយតម្លៃភាគហ៊ុន ក៏អាចនឹងមានភាពប្រសើរឡើងវិញផងដែរ។

​ជាមួយគ្នានេះ លោក ព្រំ វិសុទ្ធ អគ្គនាយកក្រុមហ៊ុនមូលបត្រ អេស៊ីលីដា បានគូសបញ្ជាក់ថា មកទល់ពេលនេះការជួញដូរភាគហ៊ុនរបស់ធនាគារ អេស៊ីលីដា នៅតែរក្សាបានជាភាគហ៊ុន ដែលមានតម្លៃជួញដូច្រើនជាងគេ ពោលគឺ មានចំណែកប្រមាណជា៧៤,៥០% ចាប់តាំងពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០មក។ បើតាមការលើកឡើងរបស់ថ្នាក់ដឹកនាំរូបនេះ គិតត្រឹមដំណាច់ខែតុលា ឆ្នាំ២០២៤ ភាគហ៊ុនរបស់ធនាគារ អេស៊ីលីដា ត្រូវបានជួញដូរក្នុងតម្លៃប្រមាណជាង២២៥លានដុល្លាររអាមេរិក និងជាង៧៩លានភាគហ៊ុនត្រូវបានជួញដូរ។ ជាមួយគ្នានេះ លោកបានបង្ហាញក្តីរំពឹងថា ការជួញដូរភាគហ៊ុនរបស់ធនាគារ អេស៊ីលីដា នាពេលខាងមុខនឹងនៅតែរក្សាបានជាភាគហ៊ុនដែលមានតម្លៃជួញដូច្រើនជាងគេ។

សូមបញ្ជាក់ថា ធនាគារ អេស៊ីលីដា បានបោះផ្សាយលក់មូលបត្រកម្មសិទ្ធិលើកដំបូង និងចុះបញ្ជីភាគហ៊ុនដោយជោគជ័យនៅផ្សារមូលបត្រកម្ពុជានៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ដោយកាលនោះមានការចូលរួមពីវិនិយោគិនសរុបជិត២ពាន់៥រយនាក់ ដោយកាន់កាប់ភាគហ៊ុនជាង៤លាន៣៤ម៉ឺនភាគហ៊ុន ស្មើនឹង ជាង១% នៃភាគហ៊ុនសរុបរបស់ធនាគារ អេស៊ីលីដា។

គិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២៤ វិនិយោគិនរបស់ធនាគារ អេស៊ីលីដា កើនឡើងដល់ជាង១ម៉ឹន៨ពាន់នាក់ ស្មើនឹងជាង៣៥% នៃចំនួនវិនិយោគិនសរុបនៅផ្សារមូលបត្រកម្ពុជា ខណៈភាគហ៊ុនដែលកំពុងជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជាមានរហូតដល់ជាង៧៦លានភាគហ៊ុន ស្មើនឹងជាងង១៧% នៃភាគហ៊ុនសរុបរបស់ធនាគារ អេស៊ីលីដា ដែលមានជាង៤៣៣លានភាគហ៊ុន៕




អត្ថបទបន្ទាប់


ហេតុអ្វីតម្លៃសត្វរស់ធ្លាក់ថ្លៃ តែសាច់ដាក់លក់នៅលើទីផ្សារនៅតែស្ថិតក្នុងកម្រិតមួយខ្ពស់?

តម្លៃសត្វរស់នៅកម្ពុជា បានធ្លាក់ថ្លៃបន្តិចនៅមួយរយៈចុងក្រោយនេះ ក្នុងនោះសត្វជ្រូកអាចលក់បានក្នុងតម្លៃប្រមាណ៨ពាន់រៀលក្នុងមួយគីឡូក្រាម ខណៈសត្វគោអា…

មេដឹកនាំអ៊ុយក្រែន ចាត់ទុកការប៉ះទង្គិចគ្នាជាមួយកងទ័ពកូរ៉េខាងជើង ជាការបើកទំព័រអស្ថិរភាពថ្មីសម្រាប់ពិភពលោក

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី បានទុកការប្រយុទ្ធគ្នាលើកដំបូងរវាងយោធាអ៊ុយក្រែន និងកងទ័ពកូរ៉េខាងជើង ជាការបើកទំព័រថ្មីស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ