អាជីវកម្ម​វៀតណាម អំឡុងពេលកូវីដ-១៩

សហគ្រាសវៀតណាមជាង ៨០% នៅតែបន្ដដង្ហើមប្រតិបត្តិការ ទោះបីមានវិបត្តិកូវីដ-១៩ តាមវាយប្រហារជាង ៩ខែ


គិតត្រឹមដំណាច់ត្រីមាសទី ៣ ឆ្នាំ ២០២០នេះ ក្រុមហ៊ុន សហគ្រាសជាង ៨០% នៅក្នុងប្រទេសវៀតណាម នៅតែអាចរក្សាជំហររឹងមាំ និងអាចបើកដំណើរការ ក្រោយឆ្លងកាត់រលកនៃវិបត្តិកូវីដ១៩ ជាលើកទី ២ តែយ៉ាងណាក៏ដោយ សហគ្រាសទាំងនោះ ក៏ត្រូវកាត់បន្ថយប្រាក់ខែបុគ្គលិកដែរ ដើម្បីរស់បាន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានក្នុងស្រុកវៀតណាម។
សហគ្រាសវាយនភ័ណ្ឌ និងសម្លៀកបំពាក់វៀតណាម ប្រឈមនឹងការបិទទ្វារដោយសារវីរុស Covid 19(រូបភាព៖ www.vietnam-briefing.com)
ដោយ

លោក វូ ទៀន ប្រធាន​សភា​ពាណិជ្ជកម្ម និងឧស្សាហកម្ម​វៀតណាម បានលើកឡើងថា កាលពី​រលកទី ១ នៃ​មេរោគ​កូវីដ១៩ ផ្ទុះឡើង អំឡុងត្រីមាស​ទី ១ ឆ្នាំ ២០២០នេះ សហគ្រាស អាជីវកម្ម​ជាច្រើន បាន​ពុះពារ​ឆ្លងកាត់​ការលំបាក​ជាច្រើន ដើម្បី​ប្រកប​របរ​ចិញ្ចឹម​ជីវិត ហើយ​អាជីវកម្ម​មួយចំនួន​ធំ ក៏បង្ហាញ​ពីក្តី​បារម្ភ​ខ្លាំង ពុំអាច​ទ្រទ្រង់​នឹងស្ថានការណ៍​ដ៏លំបាក​នេះបាន។

យ៉ាងណាក៏ដោយ បើតាម​ការស្ទង់​មតិ​របស់​សភា​ពាណិជ្ជកម្ម និងឧស្សាហកម្ម​វៀតណាម បានបង្ហាញ​លទ្ធផលថា គិតត្រឹម​ដំណាច់​ត្រីមាស​ទី ៣ ឆ្នាំ ២០២០នេះ សហគ្រាស​ច្រើន​ជាង ៨០% នៅតែអាច​បើក​ដំណើរការ​ជាធម្មតា ដោយអាច​ផ្តល់​ប្រាក់​ចំណូល និងការងារ​ដល់​បុគ្គលិក​របស់​ពួកគេ​បាន។

លើសពីនេះ អាជីវកម្ម​ទាំងអស់នោះ ភាគច្រើន​មិនកាត់​បន្ថយ​បុគ្គលិក​នោះទេ ក៏ប៉ុន្តែ គឺមាន​ការផ្លាស់ប្តូរ​ម៉ោង​ការងារ និងកាត់បន្ថយ​ប្រាក់ខែ​ទៅតាម​ម៉ោង​ការងារ ហើយក៏​ទទួល​បានការ​គាំទ្រ​ពី សំណាក់​និយោជិតដែរ។

បើតាមប្រធាន​សហភាព​ការងារ​ទូទៅ​វៀតណាម បានលើក​ឡើងថា វិបត្តិ​កូវីដ១៩​នេះ បានប៉ះពាល់​ដល់ កម្មករ​ជិត​ ៨លាននាក់ ដែលត្រូវ​បោះបង់​ចោល​ការងារ ពន្យារ​ពេល​ចុះកុង​ត្រា​ការងារ ឬឈប់​ដោយ​គ្មាន​ប្រាក់ខែ​តែម្តង។

ជាចុងក្រោយ អ្នកជំនាញ​ក៏បាន​លើក​ឡើងថា វិបត្តិកូវីដ១៩ ជាបញ្ហា​ប្រឈម​ជាប្រវត្តិសាស្រ្ត​ ហើយវា​ក៏បាន​ធ្វើឲ្យ​សកលលោក ទទួល​ស្គាល់​ប្រទេស​វៀតណាមថា អាចឆ្លើយ​តប​បានយ៉ាង​មាន​ប្រសិទ្ធភាព និងឆាប់​រហ័ស ដែលធ្វើឲ្យ​វៀតណាម អាចចាប់​យក​ឱកាសនេះ បង្ហាញ​ពីសក្តានុពល​របស់​ខ្លួន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារពិភពលោក៖ ការផ្ញើប្រាក់ពីបរទេសរបស់ពលករចំណាកស្រុក អាចនឹងធ្លាក់ចុះ ១៤% នៅក្នុងឆ្នាំ ២០២១

ព័ត៌មាន
ធនាគារពិភពលោក បានធ្វើការព្យាករថា ប្រាក់បញ្ញើពីបរទេស ដោយពលករចំណាកស្រុក ទូទាំងសកលលោក នឹងមានការធ្លាក់ចុះដល់ទៅ ១៤% នៅក្នុងឆ្នាំ ២០២១ខាងម…

ជាការសងសឹក​យ៉ាងចាស់ដៃ ចិន​នឹង​ផ្អាក​ការនាំចូល​មុខ​ទំនិញ​សំខាន់ៗ​ពី​អូស្ត្រាលី​

ព័ត៌មាន
នៅ​ក្នុង​ចំណាត់ការមួយ​ដែល​គេ​មើលឃើញថាជា​ការសងសឹក​ដ៏ធំ​បំផុត​មួយរបស់​ខ្លួន ប្រទេស​ចិន​បាន​បញ្ជា​ឱ្យ​ពាណិជ្ជករ​បញ្ឈប់​ការទិញ​ទំនិញ​រប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ