ថ្នាក់ដឹកនាំ CSX រំពឹងវត្តមានក្រុមហ៊ុនថ្មីពីរជួយធ្វើឲ្យការជួញដូរភាគហ៊ុនកាន់តែសកម្ម

ថ្នាក់ដឹកនាំ CSX រំពឹងវត្តមានក្រុមហ៊ុនថ្មីធំៗពីរ ជួយធ្វើឲ្យការជួញដូរភាគហ៊ុននៅកម្ពុជាកាន់តែសកម្ម


ថ្នាក់ដឹកនាំផ្សារមូលបត្រកម្ពុជារំពឹងវត្តរបស់ក្រុមហ៊ុន សែលកាត និងក្រុមហ៊ុន ម៉េងលី ជេ គួច អេឌ្យូខេសិន ដែលបោះផ្សាយលក់មូលបត្រកម្មសិទ្ធិនឹងជួយធ្វើឲ្យការជួញដូរភាគហ៊ុននៅកម្ពុជាកាន់តែមានភាពមមាញឹកមួយកម្រិតបន្ថែមទៀត។ ការរំពឹងបែបនេះ ក៏ដោយសារក្រុមហ៊ុនទាំងពីរសុទ្ធសឹងមានឈ្មោះបោះសំឡេង ដែលបានឈរជើងធ្វើប្រតិបត្តិការអាជីវកម្មអស់រយៈពេលជាច្រើនឆ្នាំ និងទទួលបានការគាំទ្រយ៉ាងច្រើនពីមហាជន។
ថ្នាក់ដឹកនាំ CSX រំពឹងវត្តមានក្រុមហ៊ុនថ្មីធំៗពីរ ជួយធ្វើឲ្យការជួញដូរភាគហ៊ុននៅកម្ពុជាកាន់តែសកម្ម
ដោយ

ក្រុមហ៊ុនបម្រើសេវាកម្មទូរគមនាគមន៍ សែលកាត គឺជាក្រុមហ៊ុនទីពីរដែលមានតម្លៃវិនិយោគខ្ទង់ពាន់លានដុល្លារ ដែលបានបោះផ្សាយលក់មូលបត្រ​នៅក្នុងផ្សារមូលបត្រកម្ពុជា បន្ទាប់ពីធនាគារ អេស៊ីលីដា។ តាមរយៈវត្តមានក្រុមហ៊ុនទាំងពីរនេះ អគ្គនាយកផ្សារមូលបត្រ​កម្ពុជា រំពឹងថា នឹងធ្វើឲ្យទំហំជួញដូរភាគហ៊ុននៅកម្ពុជា ដែលកំពុងមានការថយចុះ នឹងហក់ឡើងមកវិញផងដែរ។

ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជាមានសុទិដ្ឋិនិយមថា ការជួញដូរភាគហ៊ុននៅកម្ពុជានឹងកាន់តែមានភាពមមាញឹកមួយកម្រិតបន្ថែមទៀត ក្រោយការចូលការចូលរួមបោះផ្សាយលក់មូលបត្រកម្មសិទ្ធិរបស់ក្រុមហ៊ុន ខេម ជ្ជីអេសអេម ឬសែលកាត និងក្រុមហ៊ុន ម៉េងលី ជេ គួច អេឌ្យូខេសិន ដែលសុទ្ធសឹងជាក្រុមហ៊ុនមានឈ្មោះបោះសំឡេង និងមានការគាំទ្រច្រើនពីមហាជន។ ក្រុមហ៊ុន សែលកាត បានក្លាយជាក្រុមហ៊ុនទីពីរនៅផ្សារមូលបត្រកម្ពុជា ដែលមានតម្លៃវិនិយោគខ្ទង់ពាន់លានដុល្លារ បន្ទាប់ពីធនាគារ អេស៊ីលីដា ដែលបានឈានជើងចូលក្នុងវិស័យភាគហ៊ុនអស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។

ក្រុមហ៊ុនសែលកាតរបស់អ្នកឧកញ៉ា គិត ម៉េង បានចុះបញ្ជីបោះផ្សាយលក់មូលបត្រកម្មសិទ្ធរបស់ខ្លួនជាផ្លូវការកាលពីព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ ខណៈក្រុមហ៊ុន ម៉េងលី ជេ គួច របស់អ្នកឧកញ៉ា គួច ម៉េងលី នឹងបោះផ្សាយលក់ភាគហ៊ុនជាផ្លូវការនៅថ្ងៃទី២៨ មិថុនា។ បើតាមការគូសបញ្ជាក់របស់ថ្នាក់ដឹកនាំផ្សារមូលបត្រកម្ពុជា សម្រាប់ការឈានជើងចូលផ្សារភាគហ៊ុន​ជាលើកដំបូងនេះ ក្រុមហ៊ុន សែលកាត បានប្រកាស​បោះផ្សាយលក់ភាគហ៊ុនជាង៩លានភាគហ៊ុន ដោយមួយភាគហ៊ុនមានតម្លៃ ២,២៧០រៀល ជាមួយក្តីរំពឹងទទួលបានដើមទុនជាង ៥លានដុល្លារអាមេរិក។

ពាក់ព័ន្ធស្ថានភាពជួញដូរភាគហ៊ុននៅកម្ពុជាឯកឧត្តម ហុង សុហួរ បានគូសបញ្ជាក់ថា ការជួញដូរភាគហ៊ុននៅកម្ពុជានៅប៉ុន្មានខែចុងក្រោយនេះហាក់មានទំនោរធ្លាក់ចុះទំហំជួញដូរ ប៉ុន្ដែសកម្មភាពជួញដូរហាក់មានភាពមមាញឺក បើធៀបនឹងការជួញដូរកាលពីឆ្នាំ២០២២។ បើតាមការគូសបញ្ជាក់របស់ថ្នាក់ដឹកនាំរូបនេះ នៅក្នុងរយៈពេល៥ខែកន្លងមកនេះ ការជួញដូរភាគហ៊ុននៅកម្ពុជាមានទំហំចន្លោះពី២០ម៉ឺនដុល្លារទៅ៣០ម៉ឺនដុល្លារក្នុង១ថ្ងៃ មានការធ្លាក់ចុះបន្តិចបើធៀបនឹងការជួញដូរក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានចន្លោះពី៤០ម៉ឺនទៅ៥០ម៉ឺនដុល្លារអាមេរិកក្នុងមួយថ្ងៃ។ ទោះយ៉ាងណា ឯកឧត្តម ហុង សុហួររំពឹងថា តាមរយៈវត្តមានក្រុមហ៊ុនធំៗទាំងពីរខាងលើ នឹងធ្វើឲ្យ​ទំហំជួញដូរនឹងមានកំណើនឡើងវិញ។

បើតាមការគូសបញ្ជាក់របស់ឯកឧត្តម ហុង សុហួរ បច្ចុប្បន្នមានក្រុមហ៊ុនចំនួន១៩បានចុះបញ្ជីបោះផ្សាយលក់ភាគហ៊ុននៅផ្សារមូលបត្រកម្ពុជា ក្នុងនោះ១០ក្រុមហ៊ុនបានបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ និង៩ក្រុមហ៊ុនបោះផ្សាយលក់សញ្ញាបណ្ណ ឬមូលបត្របំណុល។ បន្ថែមលើក្រុមហ៊ុនទាំងពីរខាងលើ ថ្នាក់ដឹកនាំ CSX រំពឹងថា ផ្សារមូលបត្រកម្ពុជានឹងទទួលបានក្រុមហ៊ុនចុះបញ្ជីបោះផ្សាយលក់មូលបត្រកម្មសិទ្ធិចំនួនមួយ និងបោះផ្សាយលក់មូលបត្របំណុលពី៣ទៅ៤ក្រុមហ៊ុនបន្ថែមទៀតនៅឆ្នាំនេះ ឬដើមឆ្នាំក្រោយ៕




អត្ថបទបន្ទាប់


គម្រោងផ្លាស់ប្ដូរថាមពលតម្លៃ ២០ពាន់លានដុល្លាររបស់ឥណ្ឌូនេស៊ីនៅមិនទាន់ដំណើរការ

ព័ត៌មាន
មូលនិធិដែលមានទឹកប្រាក់រហូតដល់ទៅ២០ពាន់លានដុល្លារសម្រាប់ផែនការផ្លាស់ប្ដូរថាមពលនៅក្នុងប្រទេសដែលមានប្រជាជនច្រើនជាងគេបំផុតនៅអាស៊ាន គឺមិនទា…

ក្រុមហ៊ុននាំចេញកសិកម្មធំៗបន្ដចុះកិច្ចសន្យាទិញស្រូវពីកសិករ ដើម្បីលើកកម្ពស់ការដាំដុះស្រូវនិងជំរុញការនាំចេញអង្ករ

ព័ត៌មាន
ថ្មីៗនេះ មានក្រុមហ៊ុនធំៗមួយចំនួន បានបន្ដចុះកិច្ចសន្យាទិញស្រូវពីកសិករ នៅក្នុងខេត្តចំនួនពីរ គឺខេត្តព្រះវិហារ និងខេត្តកំពង់ធំ ក្នុងបរិមាណជា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ