ចរាចរណ៍-មួកសុវត្ថិភាព

នគរបាលចរាចរណ៍នឹងរឹតបន្តឹងឲ្យអ្នកដំណើរពាក់មួកសុវត្ថិភាពមានស្តង់ដារ


បន្ទាប់ពីរឹតបន្តឹងច្បាប់ចរាចរណ៍ បច្ចុប្បន្ន អ្នកដំណើរនៅកម្ពុជាពី៨៥ទៅ៩០% បានពាក់មួកសុវត្ថិភាពហើយ តែមួកដែលកំពុងចរាចរណ៍នៅក្នុងទីផ្សារ គឺភាគច្រើនជាមួកតម្លៃថោក និងមិនមានស្តង់ដារ។ នេះជាប្រសាសន៍របស់ឯកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ។
នេះជាមួកសុត្ថិភាព ម៉ាក Royal ដែលមានគុណភាពខ្ពស់ជាបច្ចេកវិទ្យាតៃវ៉ាន់ ដែលនាំចូលដោយក្រុមហ៊ុន រិទ្ធ បូរិន រ៉ូយ៉ាល់ ខូអិលធីឌី
ដោយ

បើតាមឯកឧត្តម រុន រ័ត្នវាសនា ជំហានដំបូង នាយកដ្ឋាននគរបាលចរាចរណ៍ បានជំរុញឲ្យពលរដ្ឋពាក់មួកឲ្យបានគ្រប់គ្នានៅពេលធ្វើដំណើរ ដើម្បីការពារសុវត្ថិភាព ហើយជាលទ្ធផលមកដល់បច្ចុប្បន្ន ពលរដ្ឋភាគច្រើន បានពាក់មួកសុវត្ថិភាព ប៉ុន្ដែ ភាគច្រើននៃអ្នកដំណើរមិនទាន់បានពាក់មួយសុវត្ថិភាពមានស្តង់ដារនៅឡើយទេ។

ឯកឧត្តមមានប្រសាសន៍យ៉ាងដូច្នេះថា៖ «យើងចង់ឲ្យពលរដ្ឋទិញមួកមួយដែលមានស្តង់ដារ បានន័យថា មានការទទួលស្គាល់ពីគុណភាព ក៏ប៉ុន្ដែ ពលរដ្ឋកន្លងមក មិនទាន់ទិញមួកដែលមានស្តង់ដារនោះទេ។ យ៉ាងណា យើងជំរុញឲ្យពួកគាត់បានពាក់មួកសុវត្ថិភាពសិន។ សំខាន់យើងនឹងរឹតបន្តឹងឲ្យអ្នកដំណើរពាក់មួយមានគុណភាព»។

ឯកឧត្តមបន្ថែមថា មួកមានគុណភាព និងមានស្តង់ដា មានតម្លៃចាប់ពី២០ដុល្លារឡើងទៅ តែមួកដែលគ្មានស្តង់ដាមានតម្លៃថោក ពោល គឺចាប់ពី៥ទៅ៨ដុល្លារ។ លើសពីនេះ ការដែលពាក់មួយគ្មានគុណភាព នឹងបង្កហានីភ័យច្រើន ដូចជា ពេលដួល ឬប៉ះពារដុំថ្មធំ វានឹងបែកដែលបង្កជាបញ្ហា ប៉ុន្ដែ វាគ្រាន់ជាងមិនពាក់មួកដែរ។ ដូច្នេះ ឯកឧត្តម បានអំពាវនាវឲ្យពលរដ្ឋចូលរួមពាក់មួកទាំងមានគុណភាពឬគ្មានគុណភាព ឲ្យបានទាំងអស់គ្នា។ តែយ៉ាងណា ពលរដ្ឋគួរតែទិញមួកដែលមានគុណភាព ដើម្បីការងារសុវត្ថិភាពរបស់ខ្លួន។    

នេះជាពិធីសម្ពោធក្រុមហ៊ុន រិទ្ធ បូរិន រ៉ូយ៉ាល់ ខូអិលធី ឌី ដែលនាំមួកសុវត្ថិភាពគុណភាពខ្ពស់ចូលមកកម្ពុជា

ទាក់ទងនឹងទីផ្សារមួកសុវត្ថិភាពវិញ លោក សេង បូរិន សហស្ថាបនិកក្រុមហ៊ុន រិទ្ធ បូរិន រ៉ូយ៉ាល់ ខូអិលធី ឌី បានថ្លែងក្នុងពិធីសម្ពោធក្រុមហ៊ុនរបស់លោកស្ថិតក្បែរស្តុបផ្សារដើមគនៅថ្ងៃទី២ ខែមិថុនា ថា មូលហេតុដែលលោកសម្រេចចិត្តនាំចូលមួកសុវត្ថិភាពម៉ាក Royal ដែលជាបច្ចេកវិទ្យាពីប្រទេសតៃវ៉ាន់មក លក់ក្នុងទីផ្សារកម្ពុជានេះ គឺដោយសារប្រជាជនកម្ពុជាមានតម្រូវការមួកសុវត្ថិភាពកាន់តែច្រើន និងដើម្បីចូលរួមចំណែកជាមួយរដ្ឋាភិបាល ក្នុងការកាត់បន្ថយចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរចរណ៍ ដែលមិនបានពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ និងមានតាមស្តង់ដារច្បាស់លាស់។ 

លោកបានថ្លែងថា៖ «មួកសុវត្ថិភាព មានគេនាំចូលច្រើន តែកម្រិតគុណភាពប៉ុណ្ណាដែលអតិថិជនទទួលយកបាន។ តាមច្បាប់ចរាចរណ៍ ក៏មានចែងដែរថា មួកមានគុណភាពប៉ុណ្ណាទើបចូលជាស្ដង់ដារ។ ដូច្នេះ យើងត្រូវនាំចូលមួយសុវត្ថិភាពដោយផ្តោតលើគុណភាព និងតម្លៃសមរម្យសម្រាប់អតិថិជនអាចទិញប្រើប្រាស់បាន»។ 

លោកបន្តថា៖ «ខ្ញុំមិននាំចូលមួកតម្លៃថោកពេក តែគ្មានគុណភាពនោះទេ ពីព្រោះ វាអាចបង្កគ្រោះថ្នាក់ដល់អ្នកដំណើរនៅពេលជួបគ្រោះថ្នាក់ចរាចរណ៍។ មួយវិញទៀត អ្នកដំណើរ មិនគួរទិញមួកតម្លៃ១ម៉ឺនរៀល តែគ្មានគុណភាព សម្រាប់តែជិះកុំឲ្យប៉ូលីសចាប់នោះទេ អតិថិជន គួរតែទិញមួកមានគុណភាព ដើម្បីជិះម៉ូតូតាមផ្លូវស្របច្បាប់ផង និងអាចការពារជីវិតផងដែរ»។

លោក សេង បូរិន សហស្ថាបនិកក្រុមហ៊ុន រិទ្ធ បូរិន រ៉ូយ៉ាល់ ខូអិលធី ឌី ដែលនាំមួកសុវត្ថិភាពពីតៃវ៉ាន់មកលក់នៅកម្ពុជា

លោក សេង បូរិន ដែលជាម្ចាស់ក្រុមហ៊ុនចែកចាយមួកទាំងលក់រាយ និងបោះដុំ បានអះអាងថា ការពាក់មួកសុវត្ថិភាពដែលមានគុណភាពល្អ មិនត្រឹមតែជួយការពារ​ជីវិតអ្នកដំណើរនោះទេ តែវាថែមទាំងជួយការពារធូលី ផ្សែងពុលដែលចេញយានយន្ដនៅលើដងផ្លូវ  និងការពារត្រចៀកពីសំឡេងខ្លាំងៗរបស់ខ្យល់ និងស៊ីផ្លេរថយន្តធំៗជាដើម។   

របាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ បានបង្ហាញថា នៅក្នុងឆ្នាំ២០១៧ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស បានកើតឡើងចំនួន ៣៥៣១ករណី បណ្ដាលឲ្យមនុស្សស្លាប់ចំនួន ១៧៨០នាក់ និងរងរបួសចំនួន ៥ ៥៣៩នាក់។ 

«អត្រាគ្រោះថ្នាក់ចរាចរណ៍ បានមានកើតឡើងជាបន្ដបន្ទាប់ ហើយអ្នកដែលគ្រោះថ្នាក់ដល់អាយុជីវិតច្រើនជាងគេ គឺអ្នកដែលបើកបរម៉ូតូមិនបានពាក់មួកការពារសុវត្ថិភាព ដែលមានប្រមាណជាង ៧៨ភាគរយ ដែលនេះ គឺជារឿងដ៏គួរឲ្យព្រួយបារម្ភ»។ នេះជាប្រសាសន៍របស់សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ដែលបានថ្លែងកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧កន្លងទៅ នៅក្នុងពីធីបិទមហាសន្និបាតសមាគមមិត្ដភាពនគរបាលជាតិកម្ពុជា អាណត្ដិទី៤៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ជប៉ុន នឹងជួយកម្ពុជាសាងសង់ ឡអគ្គិសនីដើរដោយចំហេះអង្កាម

ព័ត៌មាន
សហព័ន្ធស្រូវអង្ករកម្ពុជា កាលពីពេលថ្មីៗនេះ បានជួបពិភាក្សាជាមួយនឹងតំណាងរាជរដ្ឋាភិបាលជប៉ុន លើគម្រោង សាងសង់ឡអគ្គិសនីដើរដោយ ចំហេះអង្កាម ដើម្…

ផ្សារ​ទំនើប​បោះដុំ ទីក្រុង​ពាណិជ្ជ​កម្ម​កម្ពុជា-ចិន​ដ៏​ធំ​ថ្មី​មួយ​ទៀត នឹង​បើក​សម្ពោធ​ចុង​ខែ​មិថុនា

ព័ត៌មាន
បន្ទាប់​ពី​បើក​សម្ពោធ​ឲ្យ​ដំណើរការ​ផ្សារ​ទំនើប អ៊ីអន​ទី២ (AEON 2) សែន​សុខ ដែល​ជា​ការ​វិនិយោគ​របស់​ជប៉ុន មិន​បាន​មួយ​សប្តាហ៍​ផង ចិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ