

អាស្រ័យហេតុនេះ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៤ ក្រុមហ៊ុន Vietjet បាននិងកំពុងផ្តល់ការបញ្ចុះតម្លៃរហូតដល់ ៥០ភាគរយ (*) រាប់ពាន់សំបុត្រ ចំពោះប្រភេទ Business, SkyBoss, Deluxe និង Eco សម្រាប់ការហោះហើរត្រង់រវាងទីក្រុងហាណូយ ក្រុងហូជីមិញ និងទីក្រុងញូវដែលី ទីក្រុងបុមបៃ ទីក្រុងកូជី ទីក្រុងអាមេដាបាដ ជាមួយនឹងពេលវេលាហោះហើរដែលអាចបត់បែនបានចាប់ពីពេលនេះរហូតដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៤ នៅលើគេហទំព័រ www.vietjetair.com និងកម្មវិធីទូរស័ព្ទ Vietjet Air App។

ក្នុងរដូវក្តៅនេះ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ២៥ ឧសភា ឆ្នាំ ២០២៤ អ្នកដំណើរមានឱកាសទិញផលិតផលមិនជាប់ពន្ធពីម៉ាកយីហោល្បីៗលំដាប់អន្តរជាតិ ដូចជា ទឹកអប់ ភេសជ្ជៈពិសេស គ្រឿងអលង្ការ និងគ្រឿងសម្អាង ជាមួយនឹងការបញ្ចុះតម្លៃរហូតដល់ ៥០ភាគរយ (*) នៅលើហាងលក់ផលិតផលមិនជាប់កាតព្វកិច្ចពន្ធអាករ អនឡាញរបស់ Vietjet តាមរយៈវេបសាយ https://www.dutyfree.vietjet.com/ ហើយទទួលបានទំនិញភ្លាមៗនៅលើជើងហោះហើររវាងឥណ្ឌា និងវៀតណាម។ Vietjet ស្វាគមន៍លោកអ្នកក្នុងការបន្តទទួលបានបទពិសោធន៍ដំណើរកម្សាន្តថ្មីនារដូវក្តៅនេះ តាមរយៈដំណើរស្វែងយល់ពីអាថ៌កំបាំង និងអរិយធម៌ភាពនៃទន្លេគង្គាដ៏ពិសិដ្ឋរបស់ប្រទេសឥណ្ឌា។ ចាប់ផ្តើមការធ្វើដំណើររបស់លោកអ្នកនៅលើជើងហោះហើរ ដែលពោរពេញដោយភាពរីករាយជាមួយយន្តហោះទំនើប មិនប៉ះពាល់ដល់បរិស្ថាន ក្រោមការផ្ដល់សេវាកម្មពីសំណាក់បុគ្គលិកកាប៊ីនជំនាញ ប្រកបដោយវិជ្ជាជីវៈ និងមានការយកចិត្តទុកដាក់ខ្ពស់ សេវាកម្មដ៏ស្មោះស្ម័គ្ររបស់ Vietjet បន្ថែមភាពវិសេសនៃម្ហូបអាហារចម្រុះក្ដៅៗរបស់វៀតណាម និងឥណ្ឌា ដូចជា ហ្វើ បាញ់មី បាយការីបួស Basmati ការីសាច់មាន់ ការីសាច់ត្រី Patties & Paratha ដំឡូងបារាំងបួស និងការសម្តែងវប្បធម៌ និងសិល្បៈពិសេសៗជាច្រើននៅលើរយៈកម្ពស់១ម៉ឺនម៉ែត្រនៃយន្ដហោះ Vietjet។
ស្វែងរកគោលដៅបទពិសោធថ្មី ធ្វើឱ្យគុណភាពជីវិតប្រសើរឡើង តស់ធ្វើដំណើរជាមួយ Vietjet!
(*) មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវា ក៏ដូចជាលក្ខខណ្ឌផ្សេងៗ។

###
អំពីក្រុមហ៊ុន Vietjet
ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុង ប្រទេស វៀតណាម ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ដែលតភ្ជាប់ជើងហោះហើរ ទូទាំងតំបន់ និងជុំវិញ ពិភពលោកផងដែរ។ ក្រុមហ៊ុន Vietjet ផ្តោតលើសមត្ថភាពគ្រប់គ្រងថ្លៃដើម ប្រតិបត្តិការប្រកបដោយ ប្រសិទ្ធភាព និងការប្រើប្រាស់កច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំង អស់ និងឈានមុខគេ។ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃថ្លៃដើម និងតម្លៃដែលអាចបត់បែនបាន ព្រមទាំងសេវាកម្ម ចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជនផងដែរ។
ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ជាមួយនឹងវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុន អាកាសចរណ៍ ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ ខ្ពស់បំផុតសម្រាប់ សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផល តែមួយគត់របស់ពិភព លោកគឺ airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយ ក្នុងចំណោមក្រុមហ៊ុន អាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អ ដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបាន គេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយ ស្ថាប័នល្បីៗ ដូចជា Skytrax, CAPA, Airline Ratings និងស្ថាប័នជាច្រើនទៀត។
សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់៖ www.vietjetair.com
ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ:
លោក មី សុវណ្ណ (Sovann)
អ៊ីម៉ែល៖ [email protected]
ទូរសព្ទលេខ៖ + 855 88 6000 321
កញ្ញា កែវ ដួង (Amy)
អ៊ីម៉ែល៖ [email protected]
ទូរសព្ទលេខ៖ +84 932 775 066