អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុនទ្រូម៉ាន់នី ចុះអនុស្សរណៈយោគយល់នឹង អគ្គស្នងការដ្ឋាននគរបាលជាតិ លើការបង់ប្រាក់ពិន័យចរាចរណ៍ផ្លូវគោក តាមរយៈទ្រូម៉ាន់នី


អគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃ ចុះហត្ថលេខាលើអនុស្សរណៈយោគយល់ជាមួយក្រុមហ៊ុន ទ្រូម៉ាន់នី(ខេមបូឌា) ម.ក លើការសហការផ្ដល់សេវាកម្មបង់ប្រាក់ពិន័យបទល្មើសចរាចរណ៍ផ្លូវគោក តាមរយៈសេវាកម្មបង់ប្រាក់ទ្រូម៉ាន់នី នាថ្ងៃសុក្រ ០១រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ នេះ នៅស្នាក់ការការិយាល័យក្រុមហ៊ុនទ្រូម៉ាននី រាជធានីភ្នំពេញ ។
ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ រវាង អគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃ និង ក្រុមហ៊ុនទ្រូម៉ាន់នី (ខេមបូឌា) ម.ក សី្តពីពិន័យចរាចរណ៍ផ្លូវគោក តាមរយៈសេវាកម្មបង់ប្រាក់ទ្រូម៉ាន់នី នាស្នាក់ការកណ្តាល ក្រុមហ៊ុន ទ្រូម៉ាន់នី នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២

ពិធីនេះមានការចូលរួមក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ ជាតំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ សន្តិបណ្ឌិត នេត សាវឿន  អគ្គស្នងការនគរបាលជាតិ និង លោកស្រី ឃួន ហ្រ្វង់ដារា អគ្គនាយិកាគ្រប់គ្រងផ្នែកយុទ្ឋសាស្រ្ត នៃក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) ម.ក  និងអ្នកចូលរួមប្រមាណជាង ៥០នាក់ មានដូចជាៈ ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ តំណាងក្រុមហ៊ុនទ្រូម៉ាន់នី និងអ្នកសារពត៌មាន។

ឯកឧត្តម នាយឧត្តមសេនីយ ហ៊ឹម យ៉ាន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ​បាន​មាន​ប្រសាសន៍​ថា៖ «ពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នារវាងអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រុមហ៊ុនទ្រូម៉ាន់នី ដើម្បីធ្វើកិច្ចសហការក្នុងការបង់ប្រាក់ពិន័យអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក  គឺជាផ្នែកមួយនៃការធ្វើកំណែទម្រង់ក្នុងការគ្រប់គ្រង  នៃការជួយសម្រួលដល់ប្រជាពលរដ្ឋ និងបង្កើនប្រសិទ្ធភាព ក្នុងការរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក សំដៅសម្រេចនូវគោលដៅចុងក្រោយ គឺការធ្វើចរាចរណ៍ប្រកបដោយការគោរពច្បាប់គ្មានអំពើល្មើស និងមានសុវត្ថិភាព ។ តាម​រយៈ​ការ​ផ្តល់​សេវា​នេះ អគ្គស្នងការដ្ឋាននគរបាលជាតិ ​​សង្ឃឹម​ថា​នឹង​បង្ក​ភាព​កាន់តែ​ងាយ​ស្រួល​ដល់​ប្រជា​ពលរដ្ឋ​ក្នុង​ការបង់​ប្រាក់​ពិន័យ​អន្តការណ៍ចំពោះអំពើល្មើសច្បាប់សី្តពីចរាចរណ៍ផ្លូវគោក។   ក្រុមហ៊ុនទ្រូម៉ាន់នី ដែលធ្វើប្រតិបត្តិការលើសេវាកម្មផ្ទេរប្រាក់ និងសេវាកម្មហិរញ្ញវត្ថុផ្សេងៗទៀតជាង ១ម៉ឺនសាខានៅទូទាំងប្រទេស នឹងចូលរួមបម្រើសេវាកម្មក្នុងការបង់ប្រាក់ពិន័យអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។   នេះជាជម្រើសថ្មីបន្ថែមលើការបង់ប្រាក់ពិន័យនៅស្នាក់ការនគរបាលចរាចរណ៍ផ្លូវគោក» ។

លោកស្រី ឃួន ហ្រ្វង់ដារា អគ្គនាយិកាគ្រប់គ្រងផ្នែកយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន ទ្រូម៉ាន់នី មាន​ប្រសាសន៍​​ថា៖​ «ក្រុមហ៊ុនទ្រូម៉ាន់នី ​រីករាយ​ដែល​អាច​ផ្តល់​យន្តការ​មួយ​ដើម្បី​ធ្វើ​ឱ្យ​អតិថិជន​​របស់​យើង​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ទូទាត់​វិក័យបត្រ ​ឬ​ប្រាក់​ពិន័យ​​​អំពើល្មើសនិងច្បាប់សី្តពីចរាចរណ៍ផ្លូវគោក។ តាម​រយៈកិច្ចសហការ​នេះ​ និង​ធ្វើ​ឱ្យ​មាន​ភាព​កាន់​តែ​ងាយ​ស្រួល​ផងដែរ​សម្រាប់​អតិថិជន​​​​របស់​​យើង​​ក្នុង​ការ​ទូទាត់​ប្រាក់​​​​ពិន័យ​ណាមួយ​ដែល​ពួកគាត់​អាច​នឹង​ត្រូវ​ទទួល​រងអំពីការពិន័យ។ ការ​បង់​ប្រាក់​តាម​​កម្មវិធី True Money Wallet ឬ​តាម​ភ្នាក់ងារ​ទ្រូម៉ាន់នី នឹង​កាត់​បន្ថយការចំណាយ​ពេល​វេលាច្រើន ។ ចាប់តាំង​ពីចាប់​ផ្តើម​ប្រតិបត្តិការ​​ក្នុង​ប្រទេស​កម្ពុជា​ក្នុងឆ្នាំ​២០១៦ មក ក្រុមហ៊ុន​ទ្រូម៉ាន់នី បាន​បង្កើត​បណ្តាញ​ភ្នាក់ងារ​បច្ចេក​វិទ្យា​ហិរញ្ញវត្ថុធំបំផុត​ក្នុង​ប្រទេស​​ ដោយ​មាន​​បណ្តាញ​​ភ្នាក់ងារ​របស់ក្រុមហ៊ុន​មានចំនួនជាង១ម៉ឺន​ភ្នាក់ងារ ដែល​រង់ចាំ​ផ្ដល់​សេវា​​ទាក់​ទង​នឹង​ហិរញ្ញវត្ថុ​នៅ​​គ្រប់​ទីកន្លែង​ទាំង​​អស់​នៅ​កម្ពុជា​​ដែលមិនទាន់មាន​សេវាធនាគារ»។

នាពេលបច្ចុប្បន្ន ក្រុមហ៊ុន ទ្រូម៉ាន់នី កំពុងផ្តល់សេវាទូទាត់ប្រាក់ជាច្រើនប្រភេទដូចជា សេវា​ផ្ទេរ​​ប្រាក់​ក្នុង​ស្រុក ទូទាត់វិក្កយបត្រ បញ្ចូលលុយទូរស័ព្ទ បង់ប្រាក់កម្ចី និងបើកប្រាក់ខែ តាម​ទូរស័ព្ទ​ស្មាតហ៊្វូន និង​តាម​ភ្នាក់ងារ។ ទ្រូម៉ាន់នី ស្ថិតក្រោមការគ្រប់គ្រងរបស់​ក្រុមហ៊ុន Ascend Money ដែល​ជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Charoen Pokphand Group (CP) និង​ជាដៃគូ​សហការ​របស់​ក្រុម​ហ៊ុន​បច្ចេក​វិទ្យាហិរញ្ញវត្ថុ Ant Financial របស់​ក្រុមហ៊ុន​អាលីបាបា។

ក្នុងពេលឆាប់ៗនេះអគ្គស្នងការដ្ឋាននគរបាលជាតិ នឹង​អនុញ្ញាត​ឱ្យ​​អ្នក​ដែល​ទទួល​រង​​ពិន័យ​ចំពោះអំពើល្មើស​​ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក​ ជ្រើសយកជម្រើសបង់​ប្រាក់​ពិន័យ​ដោយ​ប្រើ​ប្រាស់​​កម្មវិធី TrueMoney Wallet    ឬតាមភ្នាក់ងារ​​ទ្រូម៉ាន់នី​   ឬនៅស្នាក់ការនគរបាលចរាចរណ៍ផ្លូវគោក៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


WHO ព្រមានថា ករណីឆ្លងរាលដាលកូវីដ ១៩ នៅមានបញ្ហាច្រើនដែលគេមើលមិនឃើញ

ព័ត៌មាន
អង្គការសុខភាពពិភពលោក បានលើកឡើងកាលពីថ្ងៃអង្គារថា តួលេខបានបង្ហាញពីការកើនឡើងជាសាកលនៃករណី កូវីដ ១៩ ដែលនេះជាបញ្ហាដ៏ធំសម្រាប់ពិភពលោក ខណៈ…

អស់ថ្លៃ​សេវា​ប៉ុន្មាន បើ​វេរលុយ​ទៅ​ក្រៅប្រទេស​សម្រាប់​ទូទាត់​លើ​ទំនិញ​នាំចូល​មក​រកស៊ី?

ព័ត៌មាន
បងប្អូនប្រកបរបររកស៊ីនាំចូលទំនិញពីក្រៅប្រទេស អាចចំណាយថ្លៃសេវាតែ $3 ប៉ុណ្ណោះ ក្នុងការវេរលុយ ដើម្បីធ្វើការទូទាត់ បានយ៉ាងងាយស្រួល តាមរយៈUn…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ