វិស័យ ថាមពល

លោក ត្រាំ អះអាងថា ចិនអាចទិញប្រេងអ៊ីរ៉ង់បាន និងជំរុញឱ្យចិនជួយទិញប្រេងអាម៉េរិក


ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃទី២៤ មិថុនា ថា មហាយក្សចិន អាចបន្តទិញប្រេងពីអ៊ីរ៉ង់បាន បន្ទាប់ពីអ៊ីស្រាអែល និងអ៊ីរ៉ង់ បានព្រមព្រៀងលើបទឈប់បាញ់ ហើយទន្ទឹមនេះ លោក ក៏ជំរុញឱ្យប្រទេសចិន ជួយទិញប្រេងអាម៉េរិក បន្ថែមទៀតផងដែរ។ ទោះជាយ៉ាងណា សេតវិមានបាននិយាយថា ការដែលសហរដ្ឋអាម៉េរិក អនុញ្ញាតឱ្យចិនទិញប្រេងអ៊ីរ៉ង់ មិនមែនមានន័យថា សហរដ្ឋអាម៉េរិក បានដកទណ្ឌកម្មអ៊ីរ៉ង់នោះទេ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
វិស័យ ថាមពល
ដោយ

លោក ដូណាល់ ត្រាំ បានសរសេរបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គមថា ចិន អាចបន្តទិញប្រេងអ៊ីរ៉ង់បាន ហើយសង្ឃឹមថា ចិនក៏នឹងជួយទិញប្រេងរបស់អាម៉េរិក បន្ថែមទៀតផងដែរ។ ការថ្លែងបែបនេះរបស់លោក ដូណាល់ ត្រាំ ធ្វើឡើងនៅប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកបានបញ្ជាឱ្យយន្តហោះចម្បាំងបំបាំងកាយ B-2 Spirit បើកការវាយប្រហារលើទីតាំងរោងចក្រនុយក្លេអ៊ែ សំខាន់ៗរបស់អ៊ីរ៉ង់ កាលពីពេលថ្មីៗនេះ។

បើតាមមន្ត្រីសេតវិមាន លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់ថា អ៊ីរ៉ង់មិនទាន់បានបិទច្រកសមុទ្រ Hormuz ដ៏សំខាន់នៅឡើយទេ ហើយប្រសិនបើច្រកសមុទ្រនេះពិតជាបិទមែន វានឹងជះផលប៉ះពាល់យ៉ាងខ្លាំងដល់មហាយក្សចិន ដែលជាអ្នកទិញប្រេងប្រេងរបស់អ៊ីរ៉ង់ច្រើនជាងគេបំផុត។

មន្ត្រីសេតវិមានដដែលបានបន្ថែមទៀតថា លោក ដូណាល់ ត្រាំ នៅតែជំរុញឱ្យប្រទេសទាំងអស់រួមទាំងប្រទេសចិន ផងដែរ ឱ្យជួយទិញប្រេងពីសហរដ្ឋអាម៉េរិក ជំនួសឱ្យការបំពានលើទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិកតាមរយៈការនាំចូលពីប្រទេសអ៊ីរ៉ង់។

តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិ បានដាំក្បាលចុះរហូតដល់ទៅជិត៦% បន្ទាប់ពីការលើកឡើងរបស់លោក ដូណាល់ ត្រាំ ដែលត្រូវបានគេមើលឃើញថា ជាសញ្ញានៃការន្ធូរបន្ថយទណ្ឌកម្ម ព្រោះមុននេះលោកបានប្រកាសប្ដេជ្ញាថា នឹងរឹតបន្តឹងដើម្បីកាត់បន្ថយការនាំចេញប្រេងរបស់អ៊ីរ៉ង់ឱ្យឈានដល់កម្រិតសូន្យ។ សូមបញ្ជាក់ថា លោក ដូណាល់ ត្រាំ បានដាក់ទណ្ឌកម្មលើក្រុមហ៊ុនចិន មួយចំនួនរួចមកហើយសម្រាប់ការទិញប្រេងអ៊ីរ៉ង់៕

ដោយ:  តែម សុខុម




អត្ថបទបន្ទាប់


ក្រោយមានការរិះគន់ពីការធ្លាក់ចុះសេដ្ឋកិច្ច ថៃ បញ្ចេញថវិកា៤,៦ពាន់លានដុល្លារ ដើម្បីជំរុញសេដ្ឋកិច្ច

ក្រោយមានការរិះគន់ និងការព្យាករពីការធ្លាក់ចុះសេដ្ឋកិច្ចលើសការរំពឹងទុកនៅឆ្នាំនេះ រដ្ឋាភិបាលថៃ បានបញ្ចេញកញ្ចប់ថវិកាប្រមាណ៤,៦ពាន់លានដុល្លារ…

វៀតណាម បន្ធូរលក្ខខណ្ឌទទួលបានសញ្ជាតិសម្រាប់ជនបរទេស

ក្រោមច្បាប់ថ្មីដែលសភាវៀតណាមទើបអនុម័ត ជនបរទេសដែលមានចំណងប្តី-ប្រពន្ធ ឬរៀបការជាមួយជនជាតិវៀតណាម អាចដាក់ពាក្យសុំចូលសញ្ជាតិវៀតណាម ដោយមិនចា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ