ទូរគមនាគមន៍ និង​បច្ចេកវិទ្យាឌីជីថល

មិត្តហ្វូន ឈ្នះពានរង្វាន់មាស ០៣ ពីស្ថាប័នអន្តរជាតិ Globee Awards


រាជធានីភ្នំពេញ, – ក្រុមហ៊ុន មិត្តហ្វូន ដែលជាក្រុមហ៊ុនឈានមុខគេនៅក្នុងវិស័យទូរគមនាគមន៍និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា កាលពីថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២១ ត្រូវបានផ្ដល់ជ័យលាភីជា Grand Globee Winner ដោយស្ថាប័នអន្តរជាតិ Globee® Awards ដែលជាស្ថាប័នអន្តរជាតិដ៏ល្បីឈ្មោះមួយក្នុងការផ្ដល់រង្វាន់និងចំណាត់ថ្នាក់ធុរកិច្ចដល់ក្រុមហ៊ុនអាជីវកម្មនៅទូទាំងពិភពលោក។ នេះបើតាមការឲ្យដឹងរបស់នាយកប្រតិបត្តិរបស់ក្រុមហ៊ុន មិត្តហ្វូន ។
មិត្តហ្វូន ឈ្នះពានរង្វាន់មាស ០៣ ពីស្ថាប័នអន្តរជាតិ Globee Awards
ដោយ

លោក ហ្វុង វ៉ាន់ គឿង នាយកប្រតិបត្តិនៃក្រុមហ៊ុនមិត្តហ្វូន បានមានប្រសាសន៍ថា ក្រុមហ៊ុនត្រូវបានទទួលស្គាល់ និងផ្ដល់ពានរង្វាន់ជ័យលាភី Grand Globee Winners នៅក្នុងកម្មវិធីប្រចាំឆ្នាំលើកទី៨ នៃការផ្ដល់ពានរង្វាន់ធុរកិច្ចឆ្នើមអន្តរជាតិ ឆ្នាំ២០២១ ។ 

មិត្តហ្វូន ស្ថិតក្នុងចំណោមក្រុមហ៊ុនចំនួន ៥ ដែលមានឈ្មោះជាប់ជាជ័យលាភី Grand Globee Winners រួមមាន ក្រុមហ៊ុន Viettel Cambodia Pte. Ltd., HALKBANK, IBM, Makers Nutrition និង Pan American Energy ។ 

ពានរង្វាន់ទាំងនេះផ្ដោតទៅលើវិស័យបច្ចេកវិទ្យាឌីជីថល ក្នុងនោះរាប់បញ្ចូលទាំងសេវាកម្មនិងមាតិកាឌីជីថល ផងដែរ ។ ហើយក្រុមហ៊ុន មិត្តហ្វូន ត្រូវបានទទួលស្គាល់ដោយផ្ដល់ជាពានរង្វាន់មាសចំនួន៣ សម្រាប់សេវានិងមាតិកាឌីជីថលដូចជា ៖ 

លោក ហ្វុង វ៉ាន់ គឿង នាយកប្រតិបត្តិនៃក្រុមហ៊ុនមិត្តហ្វូន

  1. CamID ៖ ឈ្នះពានរង្វាន់កម្មវិធីកម្សាន្តនៅលើទូរសព្ទដៃដែលល្អបំផុតប្រចាំឆ្នាំ 
  2. ប្រព័ន្ធគ្រប់គ្រងព័ត៌មានសាលារៀន (SIS) ៖ ឈ្នះពានរង្វាន់ដំណោះស្រាយបច្ចេកវិទ្យាព័ត៌មានសម្រាប់ធុរកិច្ចដែលល្អបំផុតប្រចាំឆ្នាំ 
  3. វីដេអូភាគ «មាគ៌ាព្រះធម៌» ៖ ឈ្នះពានរង្វាន់មាតិកាអប់រំនិងបណ្ដុះបណ្ដាលល្អបំផុតប្រចាំឆ្នាំ ។

លោក ហ្វុង វ៉ាន់ គឿង នាយកប្រតិបត្តិនៃក្រុមហ៊ុនមិត្តហ្វូន មានប្រសាសន៍យ៉ាងដូច្នេះថា «ពានរង្វាន់ដ៏ថ្លៃថ្លានេះបញ្ជាក់អំពីភាពឈានមុខគេ និងការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុន មិត្តហ្វូន នៅក្នុងបេសកកម្មបង្កើតសង្គមឌីជីថលមួយនៅកម្ពុជា ។» 

លោក ហ្វុង វ៉ាន់ គឿង បន្ថែមទៀតថា «យើងពិតជាដឹងគុណយ៉ាងខ្លាំងក្រៃលែងចំពោះអតិថិជនដ៏មានតម្លៃរបស់យើង ក៏ដូចជាបុគ្គលិកនិយោជិត និងដៃគូអាជីវកម្មរបស់យើង ដែលបានជួយឲ្យយើងទទួលបានសមិទ្ធផលដ៏អស្ចារ្យនេះ ។»

នាយកប្រតិបត្តិរបស់ក្រុមហ៊ុនមិត្តហ្វូន បានឲ្យដឹងថា សេវាកម្មនិងផលិតផលឌីជីថលដែលបានទទួលពានរង្វាន់មាសពីស្ថាប័ន Globee Awards រួមមាន CamID, ប្រព័ន្ធគ្រប់គ្រងព័ត៌មានសាលារៀន (SIS) និងវីដេអូភាគ «មាគ៌ាព្រះធម៌» ។ 

មិត្តហ្វូន ឈ្នះពានរង្វាន់មាស ០៣ ពីស្ថាប័នអន្តរជាតិ Globee Awards

CamID គឺជា App ដែលមានមុខងារពិសេសៗដ៏ពេញនិយមបំផុត ដែលអភិវឌ្ឍដោយ មិត្តហ្វូន និងជាវេទិកាឌីជីថលដែលផ្ដល់ការកម្សាន្តដ៏សម្បូរបែប និងសេវាកម្មអនឡាញសំខាន់ៗ ដល់អ្នកប្រើប្រាស់ទូរសព្ទដៃគ្រប់រូប ។ CamID App ជាមជ្ឈមណ្ឌលឌីជីថលមួយសម្រាប់អ្នកប្រើប្រាស់គ្រប់រូប - ក្នុងនោះរាប់ទាំងអ្នកប្រើប្រាស់ក្រៅប្រព័ន្ធ - ដែលដាក់បញ្ចូលគ្នានូវគ្រប់មុខងារពិសេសៗពីកម្មវិធី MyMetfone, Mocha App និង Cinema Service នៅក្នុង App នេះតែមួយ ។ 

ប្រព័ន្ធគ្រប់គ្រងព័ត៌មានសាលារៀន (SIS) គឺជាឧបករណ៍បច្ចេកវិទ្យាមួយ ដែលក្រុមហ៊ុនមិត្តហ្វូនបានចុះកិច្ចសហប្រតិបត្តិការជាមួយក្រសួងអប់រំ ផងដែរ ដែលនឹងដាក់ពង្រាយប្រព័ន្ធព័ត៌មានគ្រប់គ្រងសាលារៀន (SIS) ទៅកាន់សាលារៀនចំនួន ៣០០០កន្លែង នៅទូទាំងប្រទេស ។

«មាគ៌ាព្រះធម៌» គឺជាផ្នែកមួយនៃគំនិតផ្ដួចផ្ដើមទំនួលខុសត្រូវផ្នែកសង្គមរបស់ក្រុមហ៊ុន មិត្តហ្វូន ក្នុងគោលបំណងផ្ដល់ការកម្សាន្តដល់ប្រជាជនកម្ពុជា ក៏ដូចជាបំផុសទឹកចិត្តពួកគេឲ្យយល់អំពីអំពើល្អ គុណតម្លៃ និងវិធីដែលព្រះពុទ្ធបានបង្រៀន ។ រឿងនិទានទាំងឡាយនៅក្នុងវីដេអូភាគ «មាគ៌ាព្រះធម៌» ផ្អែកតាមប្រវត្តិរឿងរ៉ាវនានារបស់ព្រះពុទ្ធ ដែលតំណាងឲ្យសាសនាជាតិរបស់ព្រះរាជាណាចក្រកម្ពុជា ។» លោកបានបន្តថា «មាតិកាវីដេអូនេះធ្វើឲ្យដំណើររឿងរបស់ព្រះពុទ្ធមានជីវិតរស់រវើកឡើងវិញ និងបំផុសគោលគំនិតនៃការសាងអំពើល្អនៅក្នុងជីវិតរស់នៅរបស់មនុស្សគ្រប់រូប ។

គួរបញ្ជាក់ថា ពានរង្វាន់ Globee Awards ត្រូវបានផ្ដល់ជូននៅក្នុងកម្មវិធីនិងការប្រកួតប្រជែងចំនួន ១១ ប្រភេទ រួមមានដូចជា the CEO World Awards®; the Consumer World Awards®; the Customer Sales & Service World Awards®; the Globee® International Best in Business Awards; the Golden Bridge Awards®; the Cyber Security Global Excellence Awards® and Security World Awards; the IT World Awards®; One Planet® American Best in Business Awards; the Globee® Employer Excellence Awards®; the Globee® Corporate Communications & Marketing World Awards; និង the Women World Awards®. ។

ជាការផ្ដល់កិត្តិយសដល់ស្ថាប័នក្រុមហ៊ុនគ្រប់ប្រភេទនិងទំហំ ព្រមទាំងបុគ្គលដែលនៅពីក្រោយភាពជោគជ័យរបស់ក្រុមហ៊ុនទាំងនោះ កម្មវិធីពានរង្វាន់ Globee Awards ទទួលស្គាល់ចំពោះសមិទ្ធផលនិងស្នាដៃលេចធ្លោរបស់ក្រុមហ៊ុនអាជីវកម្មនានាមកពីជុំវិញពិភពលោក ៕




អត្ថបទបន្ទាប់


កម្ពុជាសម្រេចបើកទទួលទេសចរអន្តរជាតិបានចាក់វ៉ាក់សាំងរួច ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា តទៅ

ព័ត៌មាន
ទីបំផុត ប្រទេសកម្ពុជាក៏បានប្រកាសបើកទទួលទេសចរអន្តរជាតិឡើងវិញ ក្រោមទម្រង់ជា «ទេសចរណ៍វ៉ាក់សាំង» បន្ទាប់ពីវិស័យទេសចរណ៍ បានរងគ្រោះដោយវិបត្…

មិត្តហ្វូន ៖ ផែនការអភិវឌ្ឍន៍ឌីជីថលដែលមិនទុកចោលអ្នកណាម្នាក់

ព័ត៌មាន
ក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា មិត្តហ្វូន បានប្រកាសថា ផែនការអភិវឌ្ឍន៍ឌីជីថលគ្រប់ជ្រុងជ្រោយនិងប្រកបដោយបរិយាប័ន្នបំផុតដែលខ្លួនប្ដេជ្ញ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ