វិស័យសេដ្ឋកិច្ច

លោក ត្រាំ រងការស្ទីបន្ទោសកាន់តែខ្លាំងពីពលរដ្ឋអាម៉េរិក ក្នុងការដោះស្រាយបញ្ហាសេដ្ឋកិច្ច និងថាមពលឡើងថ្លៃ


ប្រធានាធិបតិសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ កំពុងរងសម្ពាធកាន់តែខ្លាំង ក្រោយសង្គ្រាមដែលខ្លួនរួមដៃជាមួយសម្ពន្ធមិត្តអ៊ីស្រាអែលប្រឆាំងអ៊ីរ៉ង់ ដែលអូសបន្លាយជិតមួយខែមកនេះកំពុងក្លាយជាដុំថ្មទម្លាក់លើជើងខ្លួនឯង បន្ទាប់ពីសាធារណជនអាម៉េរិក ចាប់ផ្តើមបង្ហាញទស្សនៈអវិជ្ជមានកាន់តែខ្លាំងចំពោះការដឹកនាំ និងដោះស្រាយសេដ្ឋកិច្ចរបស់រដ្ឋបាលលោក។ តាមការរាយការណ៍របស់ CNN វិបត្តិនេះ កំពុងក្លាយជាដុំថ្មក្តៅសម្រាប់លោក ត្រាំ និងគណបក្សសាធារណរដ្ឋ ខណៈដែលការបោះឆ្នោតពាក់កណ្តាលអាណត្តិ ឆ្នាំ២០២៦ កាន់តែខិតជិតចូលមកដល់។
វិស័យសេដ្ឋកិច្ច
ដោយ

លទ្ធផលនៃការស្ទង់មតិថ្មីៗជាបន្តបន្ទាប់បានបង្ហាញពីសញ្ញាអាសន្នសម្រាប់រដ្ឋបាលលោក ដូណាល់ ត្រាំ ដោយសារការសម្រេចចិត្តបញ្ឆេះភ្លើងសង្គ្រាមនៅអ៊ីរ៉ង់ មិនត្រឹមតែបង្កជាជម្លោះយោធាប៉ុណ្ណោះទេ ប៉ុន្តែបានរុញច្រានតម្លៃប្រេងឥន្ធនៈឱ្យហក់ឡើងខ្ពស់ ដែលធ្វើឱ្យពលរដ្ឋអាម៉េរិក បាត់បង់ទំនុកចិត្តលើការដោះស្រាយបញ្ហាសេដ្ឋកិច្ចរបស់រដ្ឋបាលរបស់លោក។

យោងតាមលទ្ធផលស្ទង់មតិរបស់សារព័ត៌មាបន Reuters ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ កម្រិតគាំទ្រលើការចាត់ចែងសេដ្ឋកិច្ចរបស់លោក ត្រាំ បានធ្លាក់ចុះមកនៅត្រឹម២៩%ប៉ុណ្ណោះ ដែលជាកម្រិតទាបបំផុតមិនធ្លាប់មាន បើធៀបនឹងខែមករា ដែលមានរហូតដល់៣៦%។ ការធ្លាក់ប្រជាប្រិយភាពរបស់លោក ត្រា នេះកើតឡើងក្រោយយុទ្ធនាការយោធានៅអ៊ីរ៉ង់ ហាក់មិនទាន់ផ្តល់លទ្ធផលវិជ្ជមានណាមួយជាដុំកំភួន។

ដោយឡែកការអង្កេតរួមគ្នារវាងភ្នាក់ងារព័ត៌មាន AP និងសាកលវិទ្យាល័យឈីកាហ្គោ បានរកឃើញការពិតដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយពលរដ្ឋអាម៉េរិក ដល់ទៅ៦៧% អះអាងថា ការទប់ស្កាត់តម្លៃប្រេង និងហ្គាសមានសារសំខាន់ជាងការធ្វើសង្គ្រាមនៅអ៊ីរ៉ង់ទៅទៀត។ សូម្បីតែគោលដៅយុទ្ធសាស្ត្រដូចជា ការទប់ស្កាត់ការគំរាមកំហែងលើអ៊ីស្រាអែល ឬការផ្លាស់ប្តូរបបដឹកនាំនៅទីក្រុងតេអេរ៉ង់ ក៏ត្រូវបានពលរដ្ឋមើលរំលង បើធៀបនឹងបញ្ហាក្រពះរបស់ពួកគេ។

ទោះបីជាលោក ត្រាំ ព្យាយាមលួងលោមពលរដ្ឋថា នេះគឺជាការឈឺចាប់រយៈពេលខ្លី ដើម្បីដោះដូរនឹងការធ្វើឱ្យអ៊ីរ៉ង់ចុះខ្សោយ និងសន្យាធ្វើឱ្យតម្លៃប្រេងឥន្ធនៈធ្លាក់ចុះមកវិញក្នុងរយៈពេលវែងក៏ដោយ ប៉ុន្តែលើសពី២ ភាគ៣ នៃពលរដ្ឋ ដែលបានសាកសួរបានបញ្ជាក់យ៉ាងច្បាស់ថា ពួកគេគ្មានឆន្ទៈក្នុងការចំណាយប្រាក់បន្ថែមលើតម្លៃហ្គាស ដើម្បីទ្រទ្រង់សង្គ្រាមនេះឡើយ។ ស្ថានភាពនេះកំពុងក្លាយជាវិញ្ញាសាដ៏ក្តៅគគុក ដែលអាចកំណត់វាសនានយោបាយរបស់លោក ត្រាំ នៅក្នុងការបោះឆ្នោតខាងមុខនេះ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា រៀបចំកិច្ចប្រជុំ ពិនិត្យសមិទ្ធកម្មការងារក្នុងឆ្នាំ២០២៥ និងការអនុវត្តការងារក្នុងត្រីមាសទី១ ឆ្នាំ២០២៦

នាថ្ងៃទី ២៤-២៥ ខែមីនា ឆ្នាំ ២០២៦ ឯកឧត្ដមបណ្ឌិត យ៉េត វីណែល អគ្គលេខាធិការគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) តំណាងដ៏ខ្ពង់ខ្ព…

អ្នកជំនាញព្រមានថា អ្នករកស៊ីដឹកជញ្ជូនអាចប្រឈមនឹងបញ្ឈរជើងរថយន្តកាន់តែច្រើន បើតម្លៃប្រេងម៉ាស៊ូតនៅតែបន្តកើនឡើង

​​វិស័យដឹកជញ្ជូន និងភស្តុភារកម្មកម្ពុជា កំពុងស្ថិតក្នុងស្ថានភាពមួយគួរឱ្យព្រួយបារម្ភ ខណៈអ្នកជំនាញព្រមានថា ការហក់ឡើង នៃតម្លៃប្រេងម៉ាស៊ូត ដែល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ