សហរដ្ឋអាមេរិក

សហរដ្ឋអាមេរិកប្រកាសថា ខ្លួនមិនមានផែនការបិទខ្ទប់ប្រទេសដើម្បីទប់ស្កាត់ការរាលដាលកូវីដ១៩ទេ


សហរដ្ឋអាមេរិកបានប្រកាសថា ខ្លួនមិនមានផែនការបិទខ្ទប់ប្រទេសជាថ្មី ដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ១៩នោះទេ។ ការផ្ទុះរាលដាលនៃរលកឆ្លងកូវីដ១៩ជាថ្មីនៅតំបន់អឺរ៉ុប កំពុងបង្កជាក្ដីបារម្ភមួយថា សហរដ្ឋអាមេរិក អាចនឹងប្រឈមនឹងបញ្ហាឆ្លងរីករាលដាលបែបនេះដែរ ដ្បិតថា បច្ចុប្បន្នអាមេរិក បានបន្ថូរបន្ថយវិធានការទប់ស្កាត់កូវីដ១៩កាន់តែច្រើនជាបន្ដបន្ទាប់។
រូបតំណាងៈ សហរដ្ឋអាមេរិកបានប្រកាសថា ខ្លួនមិនមានផែនការបិទខ្ទប់ប្រទេសជាថ្មី ដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ១៩នោះទេ។
ដោយ

ទោះ​យ៉ាងណា​មន្ត្រីជាន់ខ្ពស់​ផ្នែក​សុខាភិបាល​អា​មេ​រិ​ក បាន​ចេញ​មុខ​មក​អះអាង​ថា រដ្ឋាភិបាល​អា​មេ​រិ​ក មិន​មាន​ផែនការ​ចាំបាច់​ណាមួយ​ក្នុង​ការ​បិទ​ខ្ទប់​ប្រទេស ឬ​បិទ​សេដ្ឋកិច្ច​របស់​ខ្លួន​ជា​ថ្មី​ទៀត ដើម្បី​ទប់ស្កាត់​កូ​វី​ដ​១៩​នោះ​ទេ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​រ៉​យ​ទ័​រ​។

ការ​លើក​ឡើង​របស់​មន្ត្រី​សុខាភិបាល​សហរដ្ឋអាមេរិក​បែប​នេះ គឺ​ក្រោយ​ពេល​ដែល​អា​មេ​រិ​កបាន​ព​ន្លឿ​ន​ការ​ចាក់​វ៉ាក់សាំង​យ៉ាង​ទូលំទូលាយ ទាំង​ការ​ចាក់​ដូ​ស​ជំរុញ ចាក់​ជូន​កុមារ និង​ការ​ព្យាបាល ដើម្បី​ទប់ស្កាត់​ពី​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​១៩​។ នេះ​បើ​យោង​តាម អ្នកសម្របសម្រួល​ការ​ឆ្លើយ​តប​របស់​សេត​វិមាន លោក ជីវ​រេ​យ៍ ស៊ី​អិន​ស៍ (Jeffrey Zients)​។

សូម​ជម្រាប​ថា សហរដ្ឋអាមេរិក​បាន​ពង្រីក​សិទ្ធិ​ទទួល​បានការ​ចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ ដល់​មនុស្ស​ពេញវ័យ​ចំនួន ៣​លាន​នាក់ តាំងពី​ថ្ងៃ​ទី ១៩ វិច្ឆិកា មក​ម្ល៉េះ ដើម្បី​បង្កើន​ភាពស៊ាំ​ការពារ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​នៅ​ពេល​ឈាន​ចូល​ដល់​រដូវរងារ ខណៈ ពលរដ្ឋ​អា​មេ​រិ​ក​ដែល​បាន​ចាក់​វ៉ាក់សាំង​មួយ​ដូ​សមាន​ចំនួន ជិត ៧០% ហើយ​នៃ​ចំនួន​ប្រជាជន​សរុប និង​អ្នក​ចាក់​បាន​ពីរ​ដូ​សមាន​ចំនួន ជិត ៦០%​។ ទន្ទឹម​នេះ ក៏​មាន​ពលរដ្ឋ​ពេញវ័យ​អា​មេ​រិ​ក​ប្រហែល ៤៧ លាន​នាក់ និង​ក្មេង​ជំទង់​ជាង ១២ លាន​នាក់ នៅ​តែ​មិន​ទាន់​បាន​ចាក់​វ៉ាក់សាំង​គ្រប់​ដូ​ស​នៅឡើយ​ទេ​។

ចំពោះ​ករណី​ឆ្លង​នៅ​អា​មេ​រិ​ក នៅ​តែ​មាន​ចំនួន​ច្រើន​ដដែល បើ​ធៀប​នឹង​ប្រទេស​ផ្សេង​ទៀត​។​ជាក់ស្ដែង បើ​តាម​នាយក​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ​របស់​សហរដ្ឋអាមេរិក​បានឱ្យ​ដឹង​ថា ករណី​ឆ្លង​មធ្យម​ក្នុង​មួ​យស​ប្ដា​ហ៍​ថ្ងៃ​ចុង​ក្រោយ​នេះ នៅ​សហរដ្ឋអាមេរិក​បាន​កើនឡើង ១៨% ពី​កម្រិត​មធ្យម​កាលពី​ស​ប្តា​ហ៍​មុន​ដែល​មាន​ជាង  ៩​ម៉ឺន ២​ពាន់​នាក់​ក្នុង​មួយ​ថ្ងៃ ខណៈ​អ្នក​ស្លាប់​ប្រចាំ​ថ្ងៃជា​មធ្យម​គឺ​ប្រហែល ១​ពាន់ ក្នុង​មួយ​ថ្ងៃ​៕

អត្ថបទ៖​ ស៊ើង និមល់

 

© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការធ្វើដំណើរកម្សាន្ដចេញទៅក្រៅប្រទេសរបស់ជនជាតិចិនរំពឹងកើនឡើងជាង២៥%នៅឆ្នាំ២០២១

ព័ត៌មាន
ការធ្វើដំណើរកម្សាន្ដចេញទៅក្រៅប្រទេសរបស់ប្រជាជនចិនត្រូវបានគេរំពឹងទុកថានឹងកើនឡើងជាង ២៥% នៅឆ្នាំនេះ បើធៀបនឹងឆ្នាំ២០២០ ដោយរាប់បញ្ចូលទាំង...

អេស៊ីលីដា រក្សាបានចំណាត់ថ្នាក់ខ្ពស់ពីភ្នាក់ងារវាយតម្លៃអន្តរជាតិ Standard & Poor’s (S&P) Global Ratings

ព័ត៌មាន
ធនាគារអេស៊ីលីដា ជាធនាគារពាណិជ្ជទី១នៅកម្ពុជា ដែលបានបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈ នៅផ្សារមូលបត្រកម្ពុជា នៅតែរក្សាបានចំណាត់ថ្នាក...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ