អង្គការសុខភាពពិភពលោក

លោក ដូណាល់ ត្រាំ បង្ហាញបំណងចង់ចូលរួមជាមួយអង្គការសុខភាពពិភពលោកឡើងវិញ ក្រោយប្រកាសដកខ្លួនបានប៉ុន្មានថ្ងៃ


ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ទំនងជាអាចពិចារណាចូលរួមជាមួយអង្គការសុខភាពពិភពលោកឡើងវិញក្នុងពេលឆាប់ៗខាងមុននេះ បន្ទាប់ពី លោក បានប្រកាសដកអាម៉េរិក ចេញពីទីភ្នាក់ងារសុខភាពពិភពលោកមួយនេះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
អង្គការសុខភាពពិភពលោក
ដោយ

ក្រោយឡើងកាន់តំណែងប្រធានាធិបតីអាម៉េរិក កាលពីថ្ងៃទី២០ ខែមករា លោក ដូណាល់ ត្រាំ បានដាក់ចេញបទបញ្ជាប្រតិបត្តិមួយ ដើម្បីដកអាម៉េរិកចេញពីអង្គការសុខភាពពិភពលោកដោយលើកឡើងពីហេតុផលនៃការដោះស្រាយមិនបានត្រឹមត្រូវចំពោះជំងឺកូវីដ-១៩ និងវិបត្តិសុខភាពអន្តរជាតិ ផ្សេងទៀត​។ ភ្លាមៗនោះ​ប្រធានអង្គការសុខភាពពិភពលោក និងសហភាពអឺរ៉ុប បានជំរុញឱ្យលោក ត្រាំ ពិចារណាជាថ្មីចំពោះការប្រកាសចាកចេញពីអង្គការនេះ។

យ៉ាងណាមិញកាលពីចុងសប្តាហ៍មុន ប្រធានាធិបតីទី៤៧របស់អាម៉េរិករូបនេះ បានបង្ហាញពីឆន្ទៈក្នុងការចូលរួមជាមួយនឹងអង្គការនេះឡើងវិញ ដោយលោកបានអះអាងថា លោក អាចនឹងពិចារណាពីការចូលរួមជាមួយអង្គការនេះឡើងវិញ តែលោកមិនបានបញ្ជាក់ច្បាស់លាស់នោះទេ។

បើតាមបទបញ្ជាប្រតិបត្តិនោះ សហរដ្ឋអាម៉េរិកគ្រោងនឹងចាកចេញពីអង្គការសុខភាពពិភពលោកនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦។ អាម៉េរិកត្រូវបានគេដឹងថា ជាអ្នកផ្ដល់ហិរញ្ញវត្ថុដ៏ធំបំផុតដល់អង្គការ WHO ដោយបានរួមចំណែកប្រហែល១៨% នៃមូលនិធិសរុបរបស់អង្គការនេះ ដោយរយៈពេលពីរឆ្នាំចុងសម្រាប់ឆ្នាំ២០២៤-២០២៥ អាម៉េរិកបានផ្ដល់មូលនិធិដល់អង្គការនេះរហូតដល់ជិត៧ពាន់លានដុល្លារ។

លោក ត្រាំ បានប្រាប់ហ្វូងមនុស្សនៅទីក្រុងឡាសវេហ្កា ថា លោកមិនសប្បាយចិត្តនោះទេដែលអាម៉េរិកបានផ្ដល់មូលនិធិដល់អង្គការនេះច្រើនជាងប្រទេសចិន ដែលមានចំនួនប្រជាជនច្រើនជាងគេមួយនៅលើពិភពលោកបែបនេះ៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


តើអ្វីជាគោលនយោបាយការបរទេស និងសេដ្ឋកិច្ចអាទិភាពរបស់អាម៉េរិក ក្រោមរដ្ឋបាល លោក ដូណាល់ ត្រាំ?

ចាប់តាំងពីចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា មក រដ្ឋបាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ នៅតែបន្តសង្កត់ធ្ងន់លើគោលនយោបាយ America First ទាំងក្ន…

មេដឹកនាំកូឡុំប៊ី យល់ព្រមទទួលយកពលរដ្ឋចំណាកស្រុករបស់ខ្លួន ដើម្បីគេចពីទណ្ឌកម្ម និងការយកពន្ធរបស់លោក ត្រាំ

ប្រទេសកូឡុំប៊ី កាលពីថ្ងៃអាទិត្យ សប្តាហ៍មុនបានយល់ព្រមទទួលយកពលរដ្ឋចំណាកស្រុករបស់ខ្លួន ដែលត្រូវបានដឹកបញ្ជូនតាមយន្តហោះយោធាអាម៉េរិក ត្រឡប់ទៅប្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ