គ្រោះថ្នាក់នៃជំងឺអុតស្វា

WHO នឹងបើកកិច្ចប្រជុំនៅសប្តាហ៍ក្រោយ ដើម្បីកំណត់ពីកម្រិតនៃភាពគ្រោះថ្នាក់នៃជំងឺអុតស្វា


អង្គការសុខភាពពិភពលោក (WHO) នឹងបើកកិច្ចប្រជុំគណៈកម្មាធិការសង្គ្រោះបន្ទាន់មួយនៅថ្ងៃព្រហស្បតិ៍ ទី១៤ មិថុនា ក្នុងសប្តាហ៍ក្រោយ ដើម្បីវាយតម្លៃពីការផ្ទុះឡើងនៃជំងឺអុតស្វា ថាតើមានភាពគ្រោះថ្នាក់ដល់សុខភាពសាធារណៈជាសកលដែរឬទេ ខណៈជំងឺនេះមានការឆ្លងរីករាលដាលយ៉ាងឆាប់រហ័សទៅកាន់ប្រទេសប្រមាណ៤០ហើយ នៅលើពិភពលោក គិតមកទល់នឹងពេលនេះ។ នេះបើតាមការចុះផ្សាយសារព័ត៌មានធំៗជាច្រើន។
WHO នឹងបើកកិច្ចប្រជុំនៅសប្តាហ៍ក្រោយ ដើម្បីកំណត់ពីកម្រិតនៃភាពគ្រោះថ្នាក់នៃជំងឺអុតស្វា

អគ្គនាយកអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បាននិយាយថា វាដល់ពេលហើយដែលត្រូវពិចារណាលើការបង្កើនការឆ្លើយតបទៅនឹងជំងឺអ៊ុតស្វា ខណៈមេរោគនេះហាក់មានរោគសញ្ញានៃការរីករាលដាលខុសពីធម្មតា ស្របពេលដែលប្រទេសកាន់តែច្រើនទទួលរងផលប៉ះពាល់ពីជំងឺនេះ។

អង្គការ WHO បាននិយាយថា មកទល់ពេលនេះ មានការបញ្ជាក់ពីករណីឆ្លងជំងឺអុតស្វាចំនួន ១ ពាន់៦រយករណី និង ករណីសង្ស័យចំនួន ១ ពាន់៥រយនាក់ និង មានអ្នកស្លាប់ចំនួន ៧២ នាក់ នៅក្នុងប្រទេសចំនួន ៣៩ នៅទូទាំងពិភពលោក។

គួរកត់សម្គាល់ថា ជំងឺអុតស្វា គឺជាជំងឺរាតត្បាតមួយ ដែលផ្ដើមចេញពីទ្វីបអាហ្រ្វិក ខណៈជំងឺនេះកំពុងតែបង្កឱ្យមានការរីករាលដាលទៅកាន់បណ្តាប្រទេសជាច្រន នៅជុំវិញពិភពលោកក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ពិសេសនៅតំបន់អឺរ៉ុបតែម្ដង។ ជំងឺ អុតស្វា មានរោគសញ្ញាដូចជំងឺផ្តាសាយ និង ឡើង ដំបៅពងលើស្បែកស្រដៀងនឹងជំងឺអុតស្វាយដែរ ហើយវាអាចឆ្លងតាមរយៈការទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកផ្ទុកមេរោគនេះ។ ក្នុងនោះ បើយោងតាមអង្គការសុខភាពពិភពលោក ជំងឺអុតស្វាត្រូវបានគេមើលឃើញថាអាចបង្កឱ្យមានការស្លាប់បាត់បង់ជីវិតពី ៣ % ទៅ ៦%។

នាយកផ្នែកសង្គ្រោះបន្ទាន់របស់អង្គការសុខភាពពិភពលោកប្រចាំទ្វីបអាហ្រ្វិក បាននិយាយថា គេមិនត្រូវរង់ចាំរហូតដល់ស្ថានការណ៍ស្ថិតក្រោមការគ្រប់គ្រងលែងបាននោះទេ ទើបខ្នះខ្នែងទប់ស្កាត់ជំងឺឆ្លងនេះទេ។

អគ្គនាយកអង្គការ WHO លោក Tedros បើកកិច្ចប្រជុំគណៈកម្មាធិការនៅសប្តាហ៍ក្រោយនេះឡើង គឺមានទិសដៅធ្វើការសម្រេចចិត្ត ថា តើការផ្ទុះឡើងនៃជំងឺអុតស្វាអាចមានហានិភ័យខ្លាំង ដែលអាចប្រកាសអាសន្នទទួលស្គាល់ថា វាគ្រោះថ្នាក់ដល់សុខភាពជាសកល ដូចជំងឺ កូវីត១៩ ដែរ ឬ ក៏អត់។

មែនទែនទៅ អ្នកជំនាញបាននឹងកំពុងជំរុញឱ្យ WHO ចាត់វិធានការឱ្យបានលឿនអស់រយៈពេលជាច្រើនសប្តាហ៍មកហើយ ដើម្បីជៀសវាងការឆ្លើយតបយឺតយ៉ាវ បន្ទាប់ពីអង្គការអន្តរជាតិមួយនេះធ្លាប់ទទួលបានការរិះគន់ម្ដងរួចហើយ ចំពោះការប្រកាសអាសន្នយឺតយ៉ាងនៃជំងឺរាតត្បាតនៃមេរោគឆ្លង កូវីដ ១៩។

គួរជម្រាបថា លោក Tedros បាននិយាយថា WHO កំពុងធ្វើការជាមួយដៃគូលើការផ្លាស់ប្តូរឈ្មោះជំងឺអុតស្វា និងទប់ស្កាត់ការបំប្លែងខ្លួនរបស់វា ក៏ដូចជារៀបចំលើយន្តការមួយចំនួន ដើម្បីចែកចាយវ៉ាក់សាំងដែលមាន ឱ្យបានកាន់តែមានភាពទូលំទូលាយ។ ទន្ទឹមនឹងនោះ ប្រទេសមួយចំនួនបានចាប់ផ្តើមចាក់ថ្នាំបង្ការដល់បុគ្គលិកសុខាភិបាល និង អ្នកមានទំនាក់ទំនងជិតស្និទ្ធរបស់អ្នកជម្ងឺអុតស្វានេះផងដែរ ខណៈអង្គការសុខភាពពិភពលោក ក៏ទើបតែបានចេញសេចក្តីណែនាំថ្មីស្តីពីការចាក់វ៉ាក់សាំងជំងឺអុតស្វានេះកាលពីថ្ងៃទី១៤ខែមិថុនា៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាមេរិកប្រកាសជួយជ្រោមជ្រែងអ៊ុយក្រែនតាមព្រំដែន ដើម្បីបើកផ្លូវដល់ការនាំចេញគ្រាប់ធញ្ញជាតិ

ព័ត៌មាន
ប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃឌិន បាននិយាយកាលពីថ្ងៃអង្គារសប្តាហ៍នេះថា ឃ្លាំងបណ្តោះអាសន្ននឹងសាងសង់នៅតាមបណ្តោយព្រំដែនជាមួយអ៊ុយក្រែនក្នុងគ…

ថៃកំពុងខ្នះខ្នែង បង្កើនការឧបត្ថម្ភធន ដើម្បីបន្ទាបតម្លៃប្រេងឥន្ធនៈ ដែលកំពុងកើនខ្ពស់

ព័ត៌មាន
លេខាធិការអចិន្ត្រៃយ៍ទទួលបន្ទុកថាមពលរបស់ថៃ លោក កូលីត សម្បត្ដិសីរី (Kulit Sombatsiri) បាននិយាយកាលពីថ្ងៃអង្គារថា ក្រសួងថាមពលថៃនឹងកំណត់ត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ