លោក ដូណាល់ ត្រាំ គ្រោងបញ្ចុះពន្ធលើទំនិញឥណ្ឌាពី៥០% មកនៅត្រឹម១៨% បន្ទាប់ពីឥណ្ឌា យល់ព្រមឈប់ទិញប្រេងពីរុស្ស៊ី។ ចំណាត់ការនេះធ្វើឡើងបន្ទាប់ពីលោក ដូណាល់ ត្រាំ ក្នុងរយៈពេលជាច្រើនខែមកនេះបានដាក់សម្ពាធលើឥណ្ឌា ឱ្យកាត់បន្ថយការពឹងផ្អែកលើការទិញប្រេងឆៅតម្លៃថោករបស់រុស្ស៊ី។ កន្លងមក ឥណ្ឌាដោយគិតផលប្រយោជន៍ជាតិជាធំបានសម្រុកទិញចូលប្រេងលក់បញ្ចុះតម្លៃថោកៗរបស់រុស្ស៊ី ខណៈដែលប្រទេសភាគច្រើនទូទាំងពិភពលោកបានព្យាយាមធ្វើឱ្យទីក្រុងមូស្គូ ឯកោជាការដាក់ទណ្ឌកម្មចំពោះការឈ្លានពានអ៊ុយក្រែន ដែលបានផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។
លោក ដូណាល់ ត្រាំ បាននិយាយថា ឥណ្ឌា ក៏នឹងចាប់ផ្តើមបញ្ចុះពន្ធនាំចូលរបស់ខ្លួនលើទំនិញអាម៉េរិក មកត្រឹមសូន្យភាគរយ ហើយនឹងទិញផលិតផលអាម៉េរិក ក្នុងទំហំរហូតដល់ទៅ៥០០ពាន់លានដុល្លារផងដែរ។ លោក ត្រាំ បានសរសេរសារបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Truth Social ដោយប្រកាសពីការបញ្ចុះពន្ធលើទំនិញឥណ្ឌាថា ចំណាត់ការនេះនឹងជួយបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ដែលកំពុងកើតឡើងនៅពេលនេះ ដោយមានមនុស្សរាប់ម៉ឺននាក់បានស្លាប់ជារៀងរាល់សប្តាហ៍។
ចំណែកឯនាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី បានសរសេរសារបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម X ដោយបង្ហាញការរីករាយចំពោះការបញ្ចុះពន្ធនេះ និងបានលើកសរសើរថា ការដឹកនាំរបស់លោក ត្រាំ ពិតជាមានសារៈសំខាន់ណាស់សម្រាប់សន្តិភាព ស្ថិរភាព និងវិបុលភាពពិភពលោក។
លោក ដូណាល់ ត្រាំ គ្រោងបញ្ចុះពន្ធលើទំនិញឥណ្ឌាពី៥០% មកនៅត្រឹម១៨% បន្ទាប់ពីឥណ្ឌា យល់ព្រមឈប់ទិញប្រេងពីរុស្ស៊ី។ ចំណាត់ការនេះធ្វើឡើងបន្ទាប់ពីលោក ដូណាល់ ត្រាំ ក្នុងរយៈពេលជាច្រើនខែមកនេះបានដាក់សម្ពាធលើឥណ្ឌា ឱ្យកាត់បន្ថយការពឹងផ្អែកលើការទិញប្រេងឆៅតម្លៃថោករបស់រុស្ស៊ី។ កន្លងមក ឥណ្ឌាដោយគិតផលប្រយោជន៍ជាតិជាធំបានសម្រុកទិញចូលប្រេងលក់បញ្ចុះតម្លៃថោកៗរបស់រុស្ស៊ី ខណៈដែលប្រទេសភាគច្រើនទូទាំងពិភពលោកបានព្យាយាមធ្វើឱ្យទីក្រុងមូស្គូ ឯកោជាការដាក់ទណ្ឌកម្មចំពោះការឈ្លានពានអ៊ុយក្រែន ដែលបានផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ មបញ្ជាក់ថា លោក ត្រាំ មានទំនាក់ទំនងល្អជាមួយលោក ណារិនដ្រា ម៉ូឌី ជាយូរមកហើយ ប៉ុន្តែថ្មីៗនេះទំនាក់ទំនងនោះ ក៏ប្រែជាល្អក់កករដោយសារសង្គ្រាមរបស់រុស្ស៊ី នៅអ៊ុយក្រែន និងជម្លោះពាណិជ្ជកម្ម។ លោក ត្រាំ បានបរាជ័យក្នុងការបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ដូចអ្វីដែលលោកបានសន្យា ហើយលោកបានជៀសវាងការដាក់សម្ពាធដោយផ្ទាល់ទៅលើប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន៕
ដោយ: តែម សុខុម