ធានារ៉ាប់រងយានយន្ដជាកាត្វកិច្ច

ហេតុអ្វីត្រូវការមានធានារ៉ាប់រងយានយន្ដជាកាត្វកិច្ច?


រាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងដាក់ឲ្យអនុវត្តនូវការធានារ៉ាប់រងយានយន្ដជាកាតព្វកិច្ច សម្រាប់ម្ចាស់យានយន្ដទាំងអស់។ ប៉ុន្ដែ ក្រោយពីមានការផ្សព្វផ្សាយអំពីវិធានការនេះ ប្រជាពលរដ្ឋក៏មានការលើកឡើងពីបញ្ហាប្រឈមមួយចំនួនសម្រាប់ការអនុវត្ត ដោយថា ការធានារ៉ាប់រងយានយន្ដជាកាតព្វកិច្ចនេះ ជាបន្ទុកហិរញ្ញវត្ថុសម្រាប់ពលរដ្ឋ។
រូបភាពដោយ ៖ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក-គសចគ

ពាក់ព័ន្ធនឹងបញ្ហាលើកឡើងនេះ និយ័តករ​ធានារ៉ាបរង​កម្ពុជា បាន​គូសបញ្ជាក់​ ដោយពន្យល់បែបនេះថា «ការធានារ៉ាប់រងយានយន្តជាកាតព្វកិច្ច » គឺជាគោលនយោបាយគាំពារសុវត្ថិភាពហិរញ្ញវត្ថុក្នុងសង្គមសម្រាប់បុគ្គលម្នាក់ៗដែលពាក់ព័ន្ធនឹងការធ្វើចរាចរណ៍នៅលើដងផ្លូវសាធារណៈ និងត្រូវបានដាក់ឱ្យអនុវត្តស្ទើរ​គ្រប់ប្រទេស​លើសកលលោកទៅហើយ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់និយ័តករធានារ៉ាប់រងកម្ពុជា នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២។

និយ័តករ​ធានារ៉ាបរងកម្ពុជា បានគូសបញ្ជាក់ថា ការកើតឡើងនូវគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវសាធារណៈ គឺជាហេតុការណ៍ចៃដន្យដែលបានបង្កការលំបាកផ្នែកហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរដល់ជនរងគ្រោះ ជាពិសេស​ជនរងគ្រោះដែលទទួលរងរបួសលើរាងកាយ ឬមរណភាព។ ជនរងគ្រោះដែលរងរបួសត្រូវការ​ចំណាយលើការព្យាបាល ចំណែកឯអ្នកទ​ទួលមរណភាព ត្រូវបាត់បង់ចំណូល​សេដ្ឋកិច្ចគ្រួសារ។ ជាក់ស្ដែង នៅក្នុងរបាយការណ៍សិក្សារបស់កម្មវិធីអភិវឌ្ឍន៍​អង្គការ​សហប្រជាជាតិ (UNDP) ដែលធ្វើការវាយតម្លៃទៅលើការខាតបង់សេដ្ឋកិច្ច​ដោយសារគ្រោះថ្នាក់ចរាចរណ៍​នៅប្រទេសកម្ពុជាក្នុងឆ្នាំ២០១៩ បង្ហាញថា គ្រាន់តែការចំណាយលើ​ការព្យាបាល​របួស​របស់​ជនរងគ្រោះដែលបង្កដោយគ្រោះថ្នាក់ចរាចរណ៍ មានទំហំទឹកប្រាក់ប្រមាណ ៣៤ លានដុល្លារអាមេរិក នេះមិនរាប់បញ្ចូលការខាតបង់សេដ្ឋកិច្ចដោយ​​ការបាត់បង់​ឱកាសរកចំណូល​របស់ជនរងគ្រោះ ដែលទទួលមរណភាពនិងមានពិការភាពជាអចិន្ត្រៃយ៍ និងការខូចខាតទ្រព្យសម្បត្តិ​នៅក្នុងហេតុការណ៍ នៃគ្រោះថ្នាក់ចរាចរណ៍នៅឡើយនោះទេ។

ទន្ទឹមនេះ អ្នកប្រើប្រាស់​យានយន្តទាំងអស់ សុទ្ធតែមានភារៈទទួលខុសត្រូវរៀងខ្លួន ចំពោះអ្នកដំណើរនៅលើដងផ្លូវសាធារណៈនៅពេលមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងពាក់ព័ន្ធនឹងការបញ្ជាយានយន្តរបស់ខ្លួន។ ករណីម្ចាស់យានយន្តមិនមានការធានារ៉ាប់រង នោះរាល់ការចំណាយ ឬការខូចខាតនឹងត្រូវប្រើប្រាស់ប្រាក់សន្សំរបស់ខ្លួន ថែមទាំងអាចឈានដល់ការខ្ចីបុលគេបន្ថែមទៀត ដែលធ្វើឱ្យបន្ទុកសេដ្ឋកិច្ចគ្រួសារកាន់តែធ្ងន់ធ្ងរ។ នេះបើតាម​ការលើកឡើង​របស់​និយ័តករ​ធានារ៉ាប់រង​កម្ពុជា។

ពាក់ព័ន្ធនឹងការគ្រោងដាក់ឲ្យប្រីប្រាស់ធានារ៉ាប់រងយានយន្ដជាកាតព្វកិច្ចនេះដែរ លោក លោក ហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគមធានារ៉ាបរងកម្ពុជា បានបញ្ជាក់ឲ្យដឹងថា មិនទាន់មានការកំណត់ពេលវេលាជាក់លាក់នៅឡើយទេសម្រាប់ការដាក់ឲ្យអនុវត្តធានារ៉ាប់រងយន្ដយន្ដ ជាកាតព្វកិច្ចនេះ ដោយនិយ័តករធានារ៉ាប់រងកម្ពុជា ត្រូវរៀបចំបទដ្ឋានគតិយុត្តចាំបាច់រួចរាល់សិន ទើបចាប់ផ្តើមអនុវត្តបាន។ លោក ហ៊ុយ វ៉ាថារ៉ូបន្ថែមថា អ្វីដែលបានលើកឡើងកន្លងមក គ្រាន់តែជាការបង្ហាញនូវ​ការគិតគូររបស់រាជរដ្ឋាភិបាល ក្នុងការគ្រោងរៀបចំ​ឱ្យមានធានារ៉ាប់រង​យានយន្តសម្រាប់​ប្រជាពលរដ្ឋទាំងអស់គ្នា ដើម្បីជាប្រយោជន៍ដល់សង្គមទាំងមូល។

យ៉ាងណាក៏ដោយចុះ បើតាម​និយ័តករ​ធានារ៉ាប់រង​កម្ពុជា ការទិញធានារ៉ាប់រងយានយន្ត មិនគួរត្រូវបានគេមើលក្នុងផ្លូវអវិជ្ជមាន ដោយចាត់ទុកជាចំណាយដ៏ធំនោះទេ តែនេះជាការរៀបចំផែនការហិរញ្ញវត្ថុផ្ទាល់ខ្លួន សម្រាប់ការការពារហានិភ័យ នៃគ្រោះថ្នាក់ចរាចរណ៍តែប៉ុណ្ណោះ៕




អត្ថបទបន្ទាប់


តើ «បរធនបាលកិច្ច» មានសារសំខាន់យ៉ាងណាខ្លះ សម្រាប់វិស័យធនាគារ និងហិរញ្ញវត្ថុ និងសេដ្ឋកិច្ចជាតិ?

ព័ត៌មាន
បរធនបាលកិច្ច គឺជាសេវាមិនមែនធនាគារមួយ ដែលជួយជំរុញក្នុងការអភិវឌ្ឍវិស័យពាណិជ្ជកម្ម និងសង្គមជាតិ ហើយបរធនបាលកិច្ច ក៏មានសារៈសំខាន់ណាស់ដែរ…

ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិចេញថ្កោលទោសរបបយោធាមីយ៉ាន់ម៉ាជុំវិញការកាត់ទោសប្រហារជីវិត

ព័ត៌មាន
នៅទីបំផុត ប្រទេសជាសមាជិកទាំង១៥ នៃក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ បានចេញថ្កោលទោស ទៅលើរបបយោធាមីយ៉ាន់ម៉ាហើយ ពាក់ព័ន្ធនឹងករណីកាត់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ