លោក ដូណាល់ ត្រាំ

ការវិលមកកាន់សេតវិមានជាថ្មីរបស់លោក ដូណាល់ ត្រាំ អាចធ្វើឱ្យអាស៊ីប្រឈមហានិភ័យធ្លាក់ចូលក្នុងចលាចលសេដ្ឋកិច្ចធ្ងន់ធ្ងរ


ការជាប់ឆ្នោតជាថ្មីគួរឱ្យភ្ញាក់ផ្អើលរបស់លោក ដូណាល់ ត្រាំ ក្លាយជាប្រធានាធិបតីទី៤៧របស់សហរដ្ឋអាម៉េរិកបានធ្វើឱ្យអាស៊ីអាចប្រឈមហានិភ័យធ្លាក់ចូលក្នុងចលាចលសេដ្ឋកិច្ចធ្ងន់ធ្ងរ ខណៈដែលអាជីវកម្មនានាកំពុងត្រៀមខ្លួនទាំងភ័យបុកពោះសម្រាប់ការដំឡើងពន្ធគយរបស់សហរដ្ឋអាម៉េរិក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន នីកេ អេស៊ា។
លោក ដូណាល់ ត្រាំ
ដោយ

អំឡុងពេលធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោតលោក ដូណាល់ ត្រាំ បានសន្យាថា នឹងកំណត់យកពន្ធគយរហូតដល់ទៅ២០%លើទំនិញនាំចូលពីគ្រប់ប្រទេសទាំងអស់ ហើយនឹងយកពន្ធចាប់ពី៦០%ឡើងទៅលើទំនិញរបស់ចិន ដោយចោទប្រកាន់ប្រទេសចិនថា កំពុងអនុវត្តការធ្វើពាណិជ្ជកម្មដោយមិនត្រឹមត្រូវដែលធ្វើឱ្យសេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិកធ្លាក់ចុះ។

លោក ម៉ាក លីនស្កុត (Mark Linscott) មន្ត្រីជាន់ខ្ពស់នៅវិទ្យាស្ថានស្រាវជ្រាវអាម៉េរិកមួយដែលមានឈ្មោះថា ក្រុមប្រឹក្សាអាត្លង់ទិក បានចាត់ទុកផែនការដំឡើងពន្ធរបស់លោក ដូណាល់ ត្រាំ ថា ជាវិធីសាស្ត្រដ៏មានហានិភ័យខ្ពស់ ហើយបានព្រមានថា វាអាចនាំឱ្យមានផលវិបាកធ្ងន់ធ្ងរដែលមិនអាចទាយដឹងមុន រួមទាំងការដួលរលំសេដ្ឋកិច្ចពិភពលោកផងដែរ។

ក្រុមអ្នកជំនាញសេដ្ឋកិច្ច និងអ្នកវិភាគបានលើកឡើងថា ពន្ធគយខ្ពស់របស់សហរដ្ឋអាម៉េរិកដាក់លើទំនិញនាំចូលរបស់ចិន អាចធ្វើឱ្យមហាអំណាចធំបំផុតទាំងពីររបស់ពិភពលោកនេះផ្ដាច់ចេញពីគ្នាកាន់តែឆាប់រហ័ស និងធ្វើឱ្យរាំងស្ទះដល់ខ្សែច្រវាក់ផ្គត់ផ្គង់នៅក្នុងតំបន់។ ទន្ទឹមនេះ ការដំឡើងពន្ធនេះ ក៏អាចបង្កើនហានិភ័យធ្វើឱ្យមហាយក្សចិន ខឹងឆេះដុំ និងរកវិធីសងសឹកវិញផងដែរ ដែលជាលទ្ធផលអាចធ្វើឱ្យប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការលើបញ្ហាសំខាន់ៗដូចជាអាកាសធាតុ និងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ជាដើម។

អ្នកជំនាញមើលឃើញថា ពន្ធគយដែលស្នើឡើងដោយលោក ដូណាល់ ត្រាំ នឹងជះផលប៉ះពាល់ដល់ក្រុមហ៊ុនអាស៊ីធំៗ ដែលនាំចេញទៅកាន់សហរដ្ឋអាម៉េរិក រាប់ចាប់ពីប្រទេសឥណ្ឌា រហូតដល់ប្រទេសជប៉ុន ហើយបណ្ដាប្រទេសដែលពឹងផ្អែកខ្លាំងលើសហរដ្ឋអាម៉េរិក និងប្រទេសចិន ផ្នែកពាណិជ្ជកម្មរួមមានដូចជាប្រទេសវៀតណាម ម៉ាឡេស៊ី និងកូរ៉េខាងត្បូង ជាដើម អាចរងផលប៉ះពាល់ខ្លាំងបំផុត៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


អង្ករម៉ាក«ម្លិះអង្គរ»របស់កម្ពុជាបានឈ្នះពានរង្វាន់អង្ករល្អប្រណិតផ្តាច់គេលើពិភពលោក

អង្ករម៉ាក "ម្លិះអង្គរ" បានឈ្នះពានរង្វាន់អង្ករល្អប្រណិតផ្តាច់គេលើពិភពលោកជាលើកទី៦ ក្នុងការប្រកួតអង្ករល្អផ្តាច់គេលើពិភពលោកនៅក្នុងកម្មវិធីសន្និសី…

ធនាគារកណ្ដាលអាម៉េរិកត្រូវបានព្យាករថា នឹងបញ្ចុះអត្រាការប្រាក់បន្ថែមទៀតនៅថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ

ក្រុមអ្នកជំនាញអន្តរជាតិបានព្យាករយ៉ាងទូលំទូលាយថា ធនាគារកណ្តាលអាម៉េរិក នឹងបញ្ចុះអត្រាការប្រាក់បន្ថែមទៀតនៅថ្ងៃទី៧ ខែវិច្ឆិកា នេះ ដើម្បីជួយគ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ