សង្គ្រាមនៅអ៊ុយក្រែន

អ៊ុយក្រែនស្នើសុំជំនួយពីអង្គការកាកបាទក្រហម និង UN


អ៊ុយក្រែនកាលពីចុងសប្តាហ៍មុននេះបានប្រកាសថា ខ្លួនបានស្នើឱ្យកាកបាទក្រហម និងអង្គការសហប្រជាជាតិ ជួយទាក់ទងទៅកងទ័ពរបស់ខ្លួន ដែលត្រូវបានចាប់ខ្លួន ដោយកងកម្លាំងរបស់រុស្ស៊ី ដើម្បីចង់ដឹងពីសុខទុក្ខរបស់ពួកគេ ។ ដំណឹងនេះធ្លាក់ចុះមក ស្របពេលដែលភាគីរុស្ស៊ីកំពុងធ្វើសង្គ្រាមថាមពលយ៉ាងសកម្មជាមួយលោកខាងលិច។ ជាក់ស្តែងនៅថ្ងៃសៅរ៍ សប្តាហ៍មុន រុស្ស៊ីបានប្រកាសឈប់លក់ឧស្ម័នឱ្យប្រទេសឡាតវីទាំងស្រុងតែម្តង។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
រូបតំណាង៖ សង្គ្រាមនៅប្រទេសអ៊ុយក្រែន

ការ​អំពាវនាវ​របស់​ទីក្រុង​កៀវ ទៅ​កាន់​អង្គការ​កាកបាទក្រហម និង UN ធ្វើ​ឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី មានការ​ទម្លាប់​គ្រាប់បែក​ទៅ​លើ​មន្ទីរឃុំឃាំង​មួយ​កន្លែង​នៃ​ទីក្រុង Olenivka ខេត្ត​ដូ​ណេ​ក បច្ចុប្បន្ន​គ្រប់គ្រង​ដោយ​រុ​ស្ស៊ី និង​ដែល​បាន​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ជាង​៥០​នាក់​និង​របួស​រាប់​សិប​នាក់​។

មន្ត្រី​សិទ្ធិ​មនុស្ស​របស់​អ៊ុយ​ក្រែ​ន លោក Dmytro Lubinetsk បាន​និយាយ​ថា លោក​បាន​ស្នើ​សុំ​ឱ្យ​កាកបាទក្រហម និង​បេសកកម្ម​ឃ្លាំមើល​សិទ្ធិ​មនុស្ស​របស់​អង្គការសហប្រជាជាតិ ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង Olenivka ដើម្បី​ពិនិត្យ​ដោយ​ផ្ទាល់​។

ក្រោយ​មានការ​ស្នើ​សុំ​ពី​ភាគី​អ៊ុយ​ក្រែ​ន បេសកកម្ម​ឃ្លាំមើល​សិទ្ធិ​មនុស្ស​របស់​អង្គការសហប្រជាជាតិ ដែល​ហៅ​កាត់​ថា ICRC បាន​ធ្វើ​សំណើ​មួយ​ទៅ​ភាគី​រុ​ស្ស៊ី​សុំ​ចូល​ទៅ​ត្រួតពិនិត្យ ប៉ុន្តែ​មិន​ទាន់​ទទួល​បានការ​អនុញ្ញាត​នៅឡើយ​។

សូម​រំឭក​ថា កាលពី​ថ្ងៃ​សុក្រ​ស​ប្តា​ហ៍​មុន មាន​ព្រឹត្តិការណ៍​ទម្លាក់​គ្រាប់បែក​ទៅ​លើ​មន្ទីរឃុំឃាំង​មួយ​កន្លែង បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ជាង​៥០​នាក់​និងរ​បួ​បរាប់​សិប​នាក់ ដែល​សុទ្ធតែ​ជា​អតីត​សមាជិក​កងកម្លាំង​អា​ហ្សូ​វ (Azov)​។ ទីក្រុង​កៀវ​និង​ម៉ូ​ស្គូ បាន​ចោទ​គ្នា​ទៅ​វិញ​ទៅ​មក​ថា ជា​អ្នក​នៅ​ពីក្រោយ​អំពើ​ឃាតកម្ម​នេះ​។ កន្លែង​ទម្លាក់​គ្រាប់បែក​នេះ គឺ​ឋិត​នៅ​ប៉ែក​អាគ្នេយ៍​អ៊ុយ​ក្រែ​ន​នៃ​ខេត្ត​ដូ​ណេ​ក ដែល​ជា​តំបន់​ផ្តាច់ខ្លួន​គាំទ្រ​ដោយ​រុ​ស្ស៊ី​។ ប៉ុន្មាន​ខែ​មុន​ទាហាន​អ៊ុយ​ក្រែ​ន ប្រមាណ​ជា​២.៥០០​នាក់ ដែល​តស៊ូ​ប្រយុទ្ធ​ការពារ​តំបន់​នេះ​លែង​បាន ក៏​បាន​សុំ​ចុះចាញ់ ហើយ​ត្រូវ រុ​ស្ស៊ី​ចាប់​ឃុំឃាំង​នៅ​ទីក្រុង​អូ​លេ​នី​វ​កា (Olenivka)​។

រុ​ស្ស៊ី​កំពុង​ធ្វើសង្គ្រាម​ថាមពល​ជាមួយ​អឺរ៉ុប

ក្រុមហ៊ុន​ឧស្ម័ន​រុ​ស្ស៊ី Gazprom បាន​ប្រកាស​កាលពី​ចុង​ស​ប្តា​ហ៍​មុន ពី​ការ​ឈប់​លក់​ឧស្ម័ន​ឲ្យ​ប្រទេស​ឡា​ត​វី ដោយ​សំអាង​ថា ប្រទេស​ជិតខាង​រុ​ស្ស៊ី​មួយ​នេះ បាន​រំលោភ​លើ​លក្ខខណ្ឌ​។ ការ​ប្រកាស​របស់​រុ​ស្ស៊ី​នេះ ជា​ការ​ដាក់​សម្ពាធ​បន្ថែម​លើ​វិស័យ​ថាមពល​ទៅ​លើ​ប្រទេស​សហភាព​អឺរ៉ុប ហើយ​ក៏​ជា​ការ​វាយបក​សងសឹក​ទៅ​នឹង​ទណ្ឌកម្មសេដ្ឋកិច្ច​ដែល​អឺរ៉ុប​ដាក់​មក​លើ​ក្រុង​ម៉ូ​ស្កូ​ដែរ​។ ប៉ុន្តែ មន្ត្រីជាន់ខ្ពស់​ឡា​ត​វី​បាន​អះអាង​ថា ខ្លួន​មិន​បារម្ភ​ពេក​ទេ ព្រោះ​ប្រទេស​ខ្លួន​បាន​ត្រៀម និង​មាន​គម្រោង​រួច​ហើយ ថា​នឹង​ឈប់​ទិញ​ឧស្ម័ន​ពី​រុ​ស្ស៊ី​។

បើ​តាម​ការ​អះអាង​ពី​ក្រុមហ៊ុន​រុ​ស្ស៊ី Gazprom បាន​សង្កត់ធ្ងន់​ថា ប្រទេស​ឡា​ត​វី រំលោភ​លើ​លក្ខខណ្ឌ​បង់ប្រាក់ ដែល​រុ​ស្ស៊ី​តម្រូវ​ឲ្យ​ទូទាត់​សាច់ប្រាក់ ជា​រូបិយ​បណ្ណ «​រូ​ប្ល​» របស់​រុ​ស្ស៊ី​។ ការ​សម្រេចចិត្ត​របស់​ក្រុមហ៊ុន​ឧស្ម័ន​រុ​ស្ស៊ី គឺ​បន្ទាប់​ពី ឡា​ត​វី​នៅ​តែ​បន្ត​ទូទាត់​ជា​ប្រាក់​អឺ​រ៉ូ​។

គួរ​ជម្រាប​ថា ក្រៅពី​ឡា​ត​វី រុ​ស្ស៊ី​បាន​ផ្អាក​លក់​ឧស្ម័ន​ឲ្យ​ប្រទេស​នៅ​អឺ​រុ​ប​ជា​ច្រើន​ទៀត​រួច​មក​ហើយ​ដូច​ជា ប្រទេស​ប៉ូ​ឡូញ ប៊ុល​ហ្កា​រី ហ្វាំ​ង​ឡង់ ហូ​ឡង់ និង​ដា​ណឺ​ម៉ាក់ ខណៈ​ដែល​ប្រទេស​នៅ​អឺរ៉ុប​ជា​ច្រើន កំពុង​តែ​ញាប់​ដៃជើង​ប្រមូល​ឧស្ម័ន ត្រៀម​ទុក​សម្រាប់​រដូវរងា​ខាង​មុខ​។

សូម​បញ្ជាក់​ថា ដើម្បី​ចូលរួម​កាត់​បន្ថយ​ហានិភ័យ​នេះ សហភាព​អឺរ៉ុប​ទាំង​២៧​ប្រទេស កាល​ដើម​ស​ប្តា​ហ៍​មុន បាន​ព្រមព្រៀង​គ្នា​កាត់​បន្ថយ និង​សន្សំ​សំចៃ​ការ​ប្រើប្រាស់​ឧស្ម័ន ឲ្យ​បាន​យ៉ាងតិច​១៥% បើ​ធៀប​នឹង​ប្រាំ​ឆ្នាំ​ចុង​ក្រោយ​។ ឧស្ម័ន​រុ​ស្ស៊ី តំណាង​ឲ្យ​៤០% នៃ​ការ​នាំ​ចូល​ឧស្ម័ន​របស់​សហភាព​អឺរ៉ុប​សរុប​៕




អត្ថបទបន្ទាប់


អ្នកជំនាញរំពឹងថា ការលុបចោលការយកពន្ធត្រួតគ្នារវាងកម្ពុជា និងម៉ាកាវនឹងជួយធ្វើឲ្យការវិនិយោគកាន់តែល្អប្រសើរ

អ្នកជំនាញក្នុងវិស័យសេដ្ឋកិច្ចមានសុទិដ្ឋិនិយមខ្ពស់ចំពោះ ការសម្រេចលុបចោលការយកពន្ធត្រួតគ្នារវាងកម្ពុជា និងទីក្រុងម៉ាកាវប្រទេសចិន ដែលត្រូវបានរ…

ចិនសម្ញែងសាច់ដុំនៃកងទ័ពជើងទឹកនៅច្រកសមុទ្រតៃវ៉ាន់ មុនដំណើរទស្សនកិច្ចប្រធានសភាអាមេរិកទៅកាន់កោះតៃវ៉ាន់

យោធាជើងទឹកនៃកងទ័ពរំដោះប្រជាជនចិនបានសម្ញែងកម្លាំង​យោធារបស់ខ្លួន ដោយបានធ្វើសមយុទ្ធរួមទ្រង់ទ្រាយធំមួយនៅក្នុងដែនសមុទ្រនៃខេត្តមួយរបស់ខ្លួនក្បែ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ