ក្រុមហ៊ុនដឹកជញ្ជូនអាមេរិក

ក្រុមហ៊ុនដឹកជញ្ជូនអាមេរិកអាយុកាល ១០០ឆ្នាំដ៏ធំមួយ បានដាក់ពាក្យសុំក្ស័យធន ក្រោយពីបានជំពាក់បំណុលគេវ័ណ្ឌក


ក្រុមហ៊ុនដឹកជញ្ជូនទំនិញរបស់សហរដ្ឋអាមេរិកដ៏ធំមួយឈ្មោះ Yellow Corp ដែលបានធ្វើប្រតិបត្តិការរយៈពេលជិត១០០ឆ្នាំមកហើយនេះ បានដាក់ពាក្យសុំក្ស័យធនកាលពីថ្ងៃអាទិត្យ ទី៦ ខែសីហា ក្រោយពីបានជំពាក់បំណុលគេវ័ណ្ឌក និងបន្ទាប់ពីការចរចារគ្នាដ៏តានតឹងស្ដីពីកិច្ចសន្យាមួយចំនួនជាមួយ សហជីព ធីមស្ទើ យូនៀន (Teamsters Union)។
ក្រុមហ៊ុនដឹកជញ្ជូនអាមេរិកដ៏ធំមួយឈ្មោះ យែលឡូ បានដាក់ពាក្យសុំក្ស័យធនក្រោយពីបានជំពាក់បំណុលគេវ័ណ្ឌក

យោងតាមពាក្យសុំក្ស័យធនដែលក្រុមហ៊ុន យែលឡូ បានដាក់ទៅតុលាការក្រុងដេឡាវែរ (Delaware) បានឱ្យដឹងថា ក្រុមហ៊ុននេះមានទ្រព្យសម្បត្តិ និងបំណុលប្រមាណពី ១ពាន់លានដុល្លារទៅ១០ពាន់លានដុល្លារជាមួយនឹងម្ចាស់បំណុលចំនួនជាង១០ម៉ឺននាក់។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រ។

លោក ដារ៉េន ហកឃីន (Darren Hawkins) នាយកប្រតិបត្តិក្រុមហ៊ុន យែលឡូ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា វាជាការខកចិត្តយ៉ាងខ្លាំងដែលក្រុមហ៊ុន យែលឡូ បានប្រកាសថា ខ្លួននឹងបិទទ្វារបន្ទាប់ពីបានធ្វើអាជីវកម្មជិត១០០ឆ្នាំមកនេះ។

ក្រុមហ៊ុន យែលឡូ ដែលគេហៅថាក្រុមហ៊ុន YRC Worldwide នោះគឺជាក្រុមហ៊ុនដឹកទំនិញដ៏ធំបំផុតមួយនៅសហរដ្ឋអាមេរិក និងជាតួអង្គដ៏លេចធ្លោមួយនៅក្នុងផ្នែកដឹកទំនិញតាមរថយន្តធំៗសម្រាប់អតិថិជនជាច្រើនរួមទាំងក្រុមហ៊ុនលក់រាយធំៗដូចជាក្រុមហ៊ុន Walmart និងក្រុមហ៊ុន Home Depot ព្រមទាំងក្រុមហ៊ុនផលិតមួយចំនួនទៀតផងដែរ។

ទោះជាយ៉ាងណា ក្រុមហ៊ុនមួយចំនួនដែលជាអតិថិជនរបស់ក្រុមហ៊ុន យែលឡូ បានសម្រេចផ្អាកការដឹកជញ្ជូនជាមួយក្រុមហ៊ុននេះដោយសារបារម្ភថាពួកគេអាចនឹងខាតបង់ ឬជាប់គាំងទំនិញរបស់ពួកគេប្រសិនបើក្រុមហ៊ុនដឹកជញ្ជូនដ៏ធំមួយនេះបានក្ស័យធនមែននោះ។

ការដាក់ឯកសារការពាការក្ស័យធនរបស់ក្រុមហ៊ុន យែលឡូ នេះបានធ្វើឡើងបន្ទាប់ពីសហជីព Teamsters បាននិយាយកាលពីចុងខែមុននេះថា គេបានជូនដំណឹងថាក្រុមហ៊ុននេះកំពុងបញ្ឈប់ប្រតិបត្តិការ។

ក្រុមហ៊ុននេះកំពុងស្ថិតក្នុងដំណើរការចរចាជាមួយសហជីពនេះជុំវិញគំនិតផ្តួចផ្តើមពីការរៀបចំរចនាសម្ព័ន្ធផ្ទៃក្នុងឡើងវិញដើម្បីបង្កើនប្រសិទ្ធភាព ហើយថ្មីៗនេះវាបានបញ្ចៀសការធ្វើកូដកម្មរបស់កម្មករតំណាងឱ្យសហជីពធីមម៉ាស្ទឺចំនួនជាង២ម៉ឺននាក់។

នៅមុនពេលនៃការបញ្ចៀសកូដកម្មនេះ ក្រុមហ៊ុន យែលឡូ បានប្តឹងសហជីពនេះទៅតុលាការសហព័ន្ធនៅរដ្ឋកាន់សាស់ (Kansas) ដើម្បីស្វែងរកការរារាំងកូដកម្មនេះ ហើយបាននិយាយថា ការបដិសេធរបស់សហជីពក្នុងការចរចាគ្នាបានរុញច្រានក្រុមហ៊ុននេះទៅដល់«គែមនៃការក្ស័យធន»៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


ប្រាក់ចំណូលពីវិស័យបច្ចេកវិទ្យាទូរគមនាគមន៍របស់វៀតណាម ធ្លាក់ចុះជាង៧%

ព័ត៌មាន
អាជ្ញាធរវៀតណាមបានអះអាងថា ចំណូលដែលខ្លួនបានទទួលពីវិស័យឧស្សាហកម្មបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនងធ្លាក់ចុះរហូតដល់ទៅ ជាង ៧ ភាគរយ ។ សារ…

លោកឧកញ៉ា ជាម ឃុនណាត និង លោកជំទាវ សូមអបអរសាទរជូនឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានព្រះមហាក្សត្រផ្តល់គោរមងារ កិត្តិយសពិសេសដ៏ឧត្តុង្គឧត្តមបំផុត ជា «កិត្តិទេសាភិបាលបណ្ឌិត»

ព័ត៌មាន
លោកឧកញ៉ា ជាម ឃុនណាត អគ្គនាយកនៃ បុរី មេគង្គ លែន និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមអបអរសាទរដោយស្មោះ ជូនចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ